សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

គិតត្រឹមម្សិលមិញ អ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ០៣ វិច្ឆិកាកើនដល់ជាង ២០០០ នាក់

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ចំនួន​អ្នក​ដែល​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា មាន​រហូត​ដល់ ២៤៩៧ នាក់​ហើយ ក្នុង​នោះ​លទ្ធផល​វិជ្ជមាន​តែ ៤ ករណី​ប៉ុណ្ណ៉ោះ។ ដោយ​កាលពី​ថ្ងៃ​ទី ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ រក​ឃើញ​ថែម ៨៨ នាក់ទៀត ហើយ​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 ទាំងអស់។ គិត​ចាប់ពី​ថ្ងៃ ០៤ ដល់​ថ្ងៃ ១១ ខែ​វិច្ឆិកា ឆ្នាំ ២០២០ សរុប​ចំនួន​តេស្ត​សរុប ២៤៩៧ សំណាក ក្នុង​នោះ​ធ្វើ​តេស្ត​លើក​ទី​១​ចំនួន ១៦៨០ និង​លើក​ទី​២ ៨១៧ ដែល​ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ។ ចំណែក​អ្នក​ឆ្លង​ទាំង ៤ ករណី​ក្រសួង​បាន​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។


ព័ត៌មាន

ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ដ្របង្ហាញ ៩ ចំណុច ក្រោយឆ្លង COVID-19

រូបភាព៖cpp.org.kh ឯកឧត្ដម សួស យ៉ារ៉ា អ្នកតំណាង​រាស្ត្រ បាន​បញ្ចេញ​សារ​វែងអន្លាយ ក្រោយ​ឆ្លង COVID-19 ពី​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា​ថា លោក​កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ក្នុង​សារ​ដែល​បង្ហោះ​តាម​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ចែក​រំលែក​ពី​ស្ថានភាព​ខ្លួន​​ថា​ហើយ​លោក​បាន​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ ហើយ​សំណូមពរ​ឲ្យ​យើង​ទាំងអស់​គ្នា​រក្សា​អនាម័យ ដើម្បី​ចៀស​ឆ្ងាយ​ពី COVID-19។ ខ្លឹមសារទាំងស្រុងមានដូចខាងក្រោម៖


ព័ត៌មាន

ក្រុមហ៊ុនអាមេរិកថា វ៉ាក់សាំងកូវីដ១៩ របស់ខ្លួន​មានប្រសិទ្ធភាពជាង​៩០ភាគរយ

ក្រុម​ហ៊ុន​ឱសថ​មាន​មូល​ដ្ឋាន​នៅ​សហរដ្ឋអាមេរិក​មួយ​បាន​ប្រកាស​ថា​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ របស់​ខ្លួន​មាន​ប្រ​សិទ្ធភាព​ជាង​៩០​ភាគរយ​ប្រ​ឆាំង​នឹង​ការ​ឆ្លង​វីរុស​កូវីដ​១៩ ក្រោយ​បាន​ធ្វើ​តេស្ត​សាក​ល្បង​ដំណាក់​កាល​ទី​៣។ ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នេះ​បាន​រក​ឃើញ​ថា​​​អ្នក​ចូល​រួម​ចំនួន​៩៤​នាក់​ ដែល​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​ដូស គឺ​មាន​លទ្ធភាព​ប្រឆាំង​នឹង​ជំងឺ​បង្ក​ដោយ​វីរុស​កូវីដ​១៩ ក្នុង​រយៈពេល​២៨​ថ្ងៃ​ក្រោយ​​បាន​ទទួល​វីធីសាស្រ្ត​ធ្វើ​ឲ្យ​មាន​ប្រ​ព័ន្ធ​ភាព​ស៊ាំ​ លើ​កដំបូង​របស់​ពួកគេ​។ ​ក្រុមហ៊ុន​ឱសថ​Pfizer មាន​មូលដ្ឋាន​​នៅ​អាមេរិក បាន​រួម​គ្នា​បង្កើត​វ៉ាក់សាំង​នេះ​ជាមួយ​ក្រុម​ហ៊ុន​អាល្លឺម៉ង់ BioNTech ហើយ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នេះ​គឺ​ស្មើនឹង​៥០​ភាគ​រយ​នៃ​ស្ដង់ដារ​ដែល​កំណត់​ដោយ​រដ្ឋបាល​ម្ហូបអាហារ និង​ឱសថ​របស់​អាមរិក សម្រាប់​វ៉ាក់សាំង​កូវីដ​១៩​។ ដំណឹង​នៃ​វ៉ាក់សាំង​នេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​ប្រកាស​ឲ្យ​ដឹង​កាល​ពីថ្ងៃទី​៩​ ខែ​វិច្ឆិកា ដោយ​ក្រុម​ហ៊ុន​បាន​និយាយថា៖ «​នេះជា​ថ្ងៃ​ដ៏អស្ចារ្យ​បំផុត​​សម្រាប់​ផ្នែក​វិទ្យាសាស្រ្ត និង​មនុស្ស​ជាតិ ការ​ធ្វើ​តេស្ត​ដំណាក់​កាល​ទី​៣ នៃ​វ៉ាក់សាំង​ប្រឆាំង​កូវីដ១៩ បាន​បង្ហា​ញ​ថា​​វ៉ាក់សាំង​គឺ​មាន​សមត្ថភាព​​ការ​ពារ​កូវីដ​១៩​បាន»។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​ចែក​រំលែក​ពី​ទិន្ន័យ​ទាក់​ទង​នឹង​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​វ៉ាក់សាំង​នៅ​សប្ដាហ៍​បន្ទាប់។ ដូច​គ្នា​ដែរ ក្រុម​ហ៊ុន​ថា​ខ្លួន​គ្រោង​នឹង​ផលិត​វ៉ាក់សាំង​នេះ​រហូត​ដល់​១,៣​ពាន់​លាន​ដូស​នៅ​ឆ្នាំ​ក្រោយ​។



ព័ត៌មាន

មនុស្សជាង ១០០ នាក់រួមដំណើរតាមយន្តហោះនឹងអ្នកផ្ទុក COVID-19 ២ នាក់

ក្រសួង​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា មាន​អ្នក​ឆ្លង COVID-19 ២ ករណី​ទៀត​ហើយ ដែល​សុទ្ធ​សឹង​ជា​បរទេស ហើយ​ក៏​មាន​អ្នក​ជា​សះស្បើយ ២ នាក់​បន្ថែម​ទៀត​ដូច​គ្នា។ សម្រាប់​អ្នក​ឆ្លង​ថ្មី​នៅ​ថ្ងៃនេះ​គឺជា​បុរស​ទាំងអស់ ១ នាក់​ជនជាតិ​ឥណ្ឌា​អាយុ ៣៣ ឆ្នាំ ស្នាក់​នៅ​សង្កាត់​លេខ​៤ ក្រុង​ព្រះសីហនុ ឯ ១ នាក់​ទៀត​ជា​ជនជាតិ​បាគីស្ថាន​អាយុ ៣៥ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌា ដោយ​ឆ្លងកាត់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​បន្ត​ជើង​ហោះហើរ​នៅ​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ០៥ វិច្ឆិកា ឆ្នាំ ២០២០។ ចំណែក​អ្នក​ដំណើរ​តាម​ជើងហោះហើរ ១០៥ នាក់​ទៀត​ក្រសួង​ក៏បាន​យក​សំណាក​ទៅ​ធ្វើ​តេស្ត ហើយ​លទ្ធផលគឺអវិជ្ជមាន​ទាំងអស់ និង​បន្ត​ឲ្យ​ធ្វើ​ចត្តាឡីស័ក​តាម​មណ្ឌល​។ ចំពោះ​អ្នក​ជា​សះស្បើយ​វិញ​មាន​ស្ត្រី​ខ្មែរ​អាយុ ៣២ ឆ្នាំ​ស្នាក់​នៅ​សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ និង​បុរស​ជនជាតិ​ខ្មែរ​អាយុ ២៣ ឆ្នាំ ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់ អ្នក​ទាំង ២ បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បន្ទាប់ពី​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩៤ នាក់ (ស្ត្រី៦០នាក់ […]


ព័ត៌មាន

រឿងគ្នាយើង​ត្រូវដឹងពីការប្រើប្រាស់ថ្នាំផ្សះ

គ្នា​យើង​ធ្លាប់​ប្រើ​ថ្នាំ​ផ្សះ​អត់? ប្រើ​ក្នុង​កាលៈ​ទេសៈ​បែប​ណា? ​គ្នា​យើង​ដឹង​ទេ​ថា​ថ្នាំ​ផ្សះ​មិន​មែន​ចេះតែ​ប្រើ​តាម​ការ​នឹក​ឃើញ​នោះ​ទេ។ ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ​បាន​ត្រឹម​ត្រូវ នឹង​ជួយ​យើង​ឆាប់​ជា​ពី​របួស ឬ​ជំងឺ​ដែល​បង្ក​ដោយ​បាក់តេរី​ផ្សេងៗ​មិន​មែន​បង្ក​ដោយ​​វីរុស​ តែ​បើ​យើង​ប្រើ​មិន​ត្រឹម​ត្រូវ​នឹង​ធ្វើ​ឲ្យ​យើង​ទៅជា​ស៊ាំ​នឹង​ថ្នាំ​ផ្សះ ហើយ​នាំឲ្យ​យើង​ពិបាក​ព្យាបាល ឬ​ត្រូវ​ការ​ព្យាបាល​យូរ​ជាង​មុន​ជាដើម។ ខាង​ក្រោម​នេះ គឺជា​ការ​ណែនាំ​របស់​មជ្ឈមណ្ឌល​គ្រប់​គ្រង និង​បង្ការជំងឺ​របស់​សហរដ្ឋអាមេរិក​(CDC) អំពី​ការ​ប្រើ​ប្រាស់​ថ្នាំ​ផ្សះ៖ ១.ថ្នាំ​ផ្សះ​ប្រើតែ​ពេល​ចាំបាច់ និង​តាម​វេជ្ជបញ្ជា ថ្នាំ​ផ្សះ​អាច​ប្រើ​បានតែ​លើ​ការ​ឆ្លង​រោគ​បង្ក​ដោយ​បាក់​តេរី ដូចជា រលាក​បំពង់ក(Strep throat) ក្អកមាន់ និង​រលាក​ប្រពន្ធ័ផ្លូវទឺកនោមជាដើម។ ថ្នាំ​ផ្សះ​មិន​មាន​ប្រ​សិទ្ធភាព​លើ​ជំងឺ​បង្ក​ដោយ​វីរុស​ដូច​ជា​៖ ផ្ដាសាយធម្មតានិង​ហៀរសម្បោរ ទោះ​ជា​មាន​ស្លេស្ម​ច្រើន​ មាន​ពណ៌​លឿង ឬ​បៃតង​ជាដើម ករណី​ឈឺ​ក​ (លើកលែង​រលាក​បំពង់​ក) ផ្ដាសាយ​ធំ ករណី​មួយ​ចំនួន​ទាក់​ទង​នឹង​ជំងឺ​រលាក​ទង​សួត​ ថ្នាំ​ផ្សះ​ក៏​មិន​ចាំ​បាច់​ប្រើ​ពេល​យើង​ឆ្លង​រោគ​ធម្មតា​​បង្ក​ដោយ​បាក់​តេ​រី ដូច​ជា ករណី​មួយ​ចំនួន​នៃ​ការ​ឆ្លង​រោគ​នៅ​Sinus ច្រមុះ និង​ករណី​ខ្លះ​នៃ​ការ​ឆ្លង​រោគ​នៅ​ត្រចៀក​។​ ២.​ប្រើ​ថ្នាំ​ផ្សះ​តាម​វេជ្ជបញ្ជា បើ​សិន​ជា​វេជ្ជបណ្ឌិត​ចេញ​វេជ្ជ​បញ្ជា​ឲ្យ​យើង​ប្រើ​ថ្នាំ​ផ្សះ​សម្រាប់​ព្យាបាល​ជំងឺ​យើង​ត្រូវ៖ ប្រើ​ថ្នាំ​ផ្សះ​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា ហាម​ចែក​រំលែក​ថ្នាំ​ផ្សះ​របស់​យើង​ទៅ​អ្នក​ផ្សេង​ប្រើ​ប្រាស់ ហាម​ទុក​ប្រើ​នៅ​ពេល​ក្រោយ​ទៀត ហាម​ទិញ​ថ្នាំផ្សះ​ប្រើ​ខ្លួន​ឯង​តាម​វេជ្ជបញ្ជា​របស់​អ្នកជំងឺ​ផ្សេង។ ការ​ធ្វើ​ដូច​នេះ​នឹង​នាំឲ្យ​ជំងឺ​កាន់តែ​ធ្ងន់​ធ្ងរ និង​អាច​មាន​ផល​រំខាន​។ បើ​គ្នា​យើង​មាន​ចម្ងល់​ណា​មួយ​ទាក់ទង​នឹង​ថ្នាំ​ផ្សះ​ ត្រូវ​សួរ​នាំ​គ្រូពេទ្យ ឬ​ឱសថការី​ឲ្យ​បាន​ច្បាស់​លាស់​។ ៣.ផល​រំខាន​របស់​ថ្នាំ​ផ្សះ ផល​រំខាន​កម្រិត​ស្រាល​៖ កន្ទួល​រមាស់ ចង្អោរ រាក និង​ ឆ្លង​រោគ​ផ្សិត​(Yeast infections) ផល​រំខាន​កម្រិត​ធ្ងន់៖ C. diff infectionដែល​បង្ក​ឲ្យ​មាន​ជំងឺ​រាក​អាច​បំផ្លាញ​​ពោះ​វៀន​ធំ​ធ្ងន់​ធ្ងរ​ និង​ស្លាប់​បាន។ ប្រតិកម្ម​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ និង​គំរាម​កំហែង​ដល់​អាយុជីវិត ស៊ាំថ្នាំ​ផ្សះ(Antibiotic-resistant infections)​​ ៤.របៀប​ថែទាំ​សុខ​ភាព​ឲ្យបាន​ល្អ យើង​អាច​អនុវត្ត​វិធី​មួយ​ចំនួន​ដើម្បី​ជួយ​ការ​ពារ​យើង​ចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ​ដោយ​៖ លាង​សម្អាត​ដៃ​ឲ្យ​បាន​ញឹក​ញាប់ ប្រើ​កន្សែង ឬក្រដាស […]


ព័ត៌មាន

រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទាំងអស់ត្រូវធ្វើចត្តាឡីស័ក ក្រោយជួប​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី

បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី​លោក Peter Szijjarto បាន​ឆ្លង COVID-19 រួច​មក រាជរដ្ឋាភិបាល​បាន​ដាក់​សម្រេច​ឲ្យ​ថ្នាក់​ដឹកនាំ និង​រដ្ឋមន្ត្រី​ទាំងអស់​ដែល​បាន​ជួប និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ​នៅ​ពេល​មក​ទស្សនកិច្ច ត្រូវ​ធ្វើ​តេស្ត​រក​វីរុស COVID-19 និង​ដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក តាម​ការ​កំណត់​របស់​ក្រសួង​សុខាភិបាល។ ក្នុង​លិខិត​របស់​ក្រសួង​ការបរទេស​បាន​បញ្ជាក់​ដែរ​ថា សមាជិក​គណៈ​ប្រតិភូ​ហុងគ្រី​ទាំងអស់​បាន​ធ្វើ​តេស្ត និង​មាន​វិញ្ញាបនបត្រ​សុខភាព​បញ្ជាក់​ថា​គ្មាន COVID-19 មុន​ច​ពេល​មកដល់​កម្ពុជា។


ព័ត៌មាន

ប្រើម៉ាស៊ីន​បន្សុទ្ធខ្យល់ ផ្ដល់ប្រយោជន៍ ៤ យ៉ាងដល់សុខភាព និង​បរិយាកាសក្នុងផ្ទះ

ម៉ាស៊ីន​បន្សុទ្ធខ្យល់​នេះ មាន​មុខ​ងារ​សាមញ្ញ​តែ​មួយ​ប៉ុណ្ណោះ គឺ​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​បរិយាកាស ចៀសវាង​ខ្យល់​ស្ងួត។ នៅ​រដូវ​ធ្លាក់​ខ្យល់ គ្នា​យើង​ត្រូវ​ដឹង​ថា ខ្យល់​កាន់​តែ​ត្រជាក់ កាន់​តែ​ស្ងួត ហើយ​ខ្យល់​ស្ងួត​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ច្រើន​រួមមាន អាលែកហ្សី បាត់​បង់​សំណើម ខ្សោះ​ជាតិ​ទឹក រុក្ខជាតិ​ក្នុង​ផ្ទះ​ងាយ​ងាប់ និង​ផ្ដល់​ភាព​ស្រួល​ក្នុង​ការ​ចម្លង​វីរុស​ទៀត​ផង។ ហេតុ​នេះ បើ​យើង​មានម៉ាស៊ីន​បន្សុទ្ធខ្យល់ ឬ Humidifier​ មួយ​នៅ​ក្នុង​ផ្ទះ វា​អាច​ផ្ដល់​ប្រយោជន៍​ច្រើន​គួរ​សម​ដល់​យើង​អ្នក​ប្រើ​ប្រាស់​ដូចជា៖ ១.កាត់​បន្ថយ​ឆ្លង​មេរោគ ពពួក​វីរុស និង​បាក់តេរី ងាយ​ស្រួល​ចម្លង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​ខ្យល់​ស្ងួត។ កម្រិត​សំណើម​លើស​ ៤០% ​អាច​ជួយ​កាត់​បន្ថយ​ពពួក​វីរុស ទប់​ស្កាត់​កុំ​ឲ្យ​ឆ្លង ឬ​កើត​ជំងឺ​ផ្ដាសាយ ក្អក ជាដើម។ ២.ផ្ដល់​សំណើម​ដល់​ស្បែក ខ្យល់​ស្ងួត​ជា​ហេតុ​បណ្ដាល​ឲ្យ​ស្បែក​យើង​ឡើង​ប្រេះ ស្ងួត ជួន​កាល​មាន​បែក​ស្រកា​ទៀត។ ក្រៅ​ពី ផឹក​ទឹក​ច្រើន លាប​ឡេ​ផ្ដល់​សំណើម ដើម្បី​ឲ្យ​ស្បែក​រលោង មិន​ងាយ​ប្រេះ ម៉ាស៊ីនបន្សុទ្ធខ្យល់ ​អាច​ជួយ​ស្បែក​ការ​ពារ​របស់​យើង​បាន​មួយ​កម្រិត​ទៀត។ ៣.កាត់​បន្ថយ​ស្រមុក បើ​យើង​បន្ថែម​សំណើម​ទៅ​ក្នុង​បរិយាកាស​ក៏​អាច​កាត់​បន្ថយ​ការ​ស្រមុក​បាន​ដែរ។ ប្រសិន​ខ្យល់​មាន​សភាព​ស្ងួត ផ្លូវ​ដង្ហើម​របស់​យើង​ក៏​មិន​សូវ​មាន​សំណើម ធ្វើ​ឲ្យ​ការ​ស្រមុក​កាន់​តែ​យ៉ាប់។ តែ​នៅ​ពេល​ដែល​យើង​ប្រើ​ម៉ាស៊ីន​បន្សុទ្ធខ្យល់ នៅ​ពេល​យប់ ហើយ​ខ្យល់​មាន​ជាតិ​សើម​ក្នុង​នោះ វា​អាច​ជួយ​កាត់​បន្ថយ​អាការៈ​ស្រមុក​បាន​ខ្លះ។ ៤.អត្ថប្រយោជន៍​ក្នុង​ផ្ទះ សំណើម​ដែល​ទទួល​បាន​ពី​ម៉ាស៊ីន​បន្សុទ្ធខ្យល់ អាច​ជួយ​ផ្ដល់​សំណើម​នៅ​ក្នុង​ផ្ទះ ឬ​បន្ទប់ ជួយ​ឲ្យ​មាន​ភាព​ស្រស់​ស្រាយ។ ម៉្យាង​វិញ​ទៀត បើ​យើង​មាន​ដាំ​រុក្ខជាតិ​នៅ​ក្នុង​ផ្ទះ វា​ក៏​អាច​ជួយ​រក្សា​រុក្ខជាតិ​ស្រស់​ញញឹម​បាន​ដែរ។ ស្រប​ពេល​ដែល​សម្បូរ​ដោយ​គុណ​ប្រយោជន៍ ម៉ាស៊ីន​បន្សុទ្ធខ្យល់ ​ក៏​អាច​ផ្ដល់​ផល​ប៉ះពាល់​មិន​ល្អ​ដល់​សុខភាព​យើង​ដែរ​ដូចជា ម៉ាស៊ីន​ឡើង​កខ្វក់ ផ្ដល់​សំណើម​ខ្លាំង​ពេក […]


ចំណេះដឹងទូទៅ

ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន

ខូឡាជែន គឺជា​ប្រូតេអ៊ីន​ដែល​មាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់​ៗ​គ្នា ហើយ​វា​សម្បូរ​ជាង​គេ​គឺ​នៅ​ក្នុង​ឆ្អឹង​សាច់ដុំ និង​សរសៃពួរ។ ចំណែក​នៅ​ក្នុង​ស្បែក​វិញ ខូឡាជែន​សម្បូរ​នៅ​ក្នុង​ស្រទាប់​ឌឺមីស​នៃ​ស្បែក ដែល​ភ្ជាប់​បណ្ដុំ​គ្នា​ជា​សរសៃ ជា​មួយ​នឹង​អេឡាស្ទីន និង Hyaluronic Acid ធ្វើឲ្យ​ស្បែក​តឹង​ណែន ក្មេង និង​ភ្លឺ​ថ្លា។ វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធាតុ​ពិត​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។ តែបើការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​មួយ​ចំនួនខុសហើយនោះ ​បាន​ធ្វើឲ្យ​ខូឡាជែន​នៅ​ស្បែក​បាត់បង់​ បើ​ទោះ​ជា​នៅ​វ័យ​ក្មេង​ក៏​ដោយ។ លោក​បាន​បន្ថែម​ទៀត​ថា ដូចនេះ​ដើម្បី​កុំឲ្យ​ស្បែក​ឆាប់​បាត់បង់​ខូឡាជែន ត្រូវ​ចៀសវាង​ពី​ការ​ប្រព្រឹត្ត​ដូច​ខាងក្រោម មិន​ដូច្នេះ​ទេ​ប្រៀប​ដូច​បំផ្លាញ​ខូឡាជែន និង​ធ្វើឲ្យ​ស្បែក​លែង​ស្រស់​ស្អាត​ទៀត​ហើយ។ - ជក់​បារី បង្កើត​ឱកាស​ឲ្យ​ពពួក​រាល់ឌីកាល់​សេរី ហើយ​ធ្វើឲ្យ​ស្បែក​ស្រអាប់។ ជក់​បារី​បំផ្លាញ​សារជាតិ​បំប៉ន​រួម​ទាំង​វីតាមីន C ដែល​ជា​វីតាមីន​ធ្វើ​ការ​ជួសជុល និង​ការពារ​ស្បែក ចំណែក​សារជាតិ​ម៉ូណូស៊ីត​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម។ - ញ៉ាំចំណី​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​ជាតិ​ស្ករ​បណ្ដាល​ឲ្យ​ស្បែក​ឆាប់​ចាស់ ហើយ​ងាយ​នឹង​ទទួល​រង​ការ​រលាក​ផង​ដែរ។ នៅ​ខាង​ក្នុង​សារពាង្គកាយ​ស្ករ​ចាប់ផ្តើម​ផលិត​ម៉ូលេគុល​ដែល​វាយ​ប្រហារ​លើ​ស្រទាប់​កូឡាជែន និង​អេឡាស្ទីន (elastin) ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់​ស្អាត និង​រលោង។ - ភាព​តានតឹង ក្នុង​អារម្មណ៍​ក៏​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​រាងកាយ​ទាំង​មូល រួម​ទាំង​សុខភាព​ស្បែក​ផង​ដែរ។ នៅ​ពេល​ស្ត្រេស​យើង​ងាយ​នឹង​កើត​មុន ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក ព្រម​ទាំង​បញ្ហា​ស្បែក​ស្រអាប់។ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​ស្បែក​ល្អ ត្រូវ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេស។ - […]


ចំណេះដឹងទូទៅ

គ្រោះ​ថ្នាក់​បែបណា​បើ​យើង​ស៊ាំនឹងថ្នាំផ្សះ?

ថ្នាំ​ផ្សះ គឺ​ជា​ឱសថ​ដែល​ប្រើ​ដើម្បី​ការពារ​ និង​ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី​ចំពោះ​មនុស្ស​ និង​សត្វ។ ថ្វី​បើ​វា​មាន​គុណ​ប្រយោជន៍​ព្យាបាល​ក៏​ពិត​មែន​ តែ​ការ​ប្រើ​ប្រាស់​​មិន​ត្រឹម​ត្រូវ​ ថ្នាំ​ផ្សះ​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ចំពោះ​សុខភាព​រាង​កាយ​ទៅ​វិញ ដែល​បញ្ហា​មួយ​សំខាន់​ជាង​គេ​នោះ​ គឺ​ការ​ស៊ាំ​ថ្នាំ​ផ្សះ (Antibiotic Resistance)។ ​មនុស្ស​ជា​ច្រើន​ដែល​មិន​ទាន់​យល់​ថា​តើ​អ្វី​ទៅ​ជា​បញ្ហា ​ស៊ាំ​ថ្នាំ​ផ្សះ? ដូច​នេះ ​អត្ថបទ​ខាង​ក្រោម​នេះ នឹង​ពន្យល់​គ្នា​យើង​ឲ្យ​​កាន់​តែ​ច្បាស់។ គ្នា​យើង​​ដឹង​ហើយ​ថា​ថ្នាំ​ប្រឆាំង​បាក់តេរី ឬថ្នាំ​ផ្សះ គឺ​ប្រើ​ដើម្បី​ព្យាបាល​និង​ការពារ​ការ​បង្ក​រោគ​ដោយ​បាក់​តេរី ប៉ុន្តែ​នៅ​ពេល​មួយ​ដែល​បាក់​តេរី ដែល​ធ្លាប់​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​នោះ ផ្លាស់​ប្ដូរ​ការ​ឆ្លើយ​តប​របស់​វា​ទៅ​នឹង​ថ្នាំ ហើយ​វា​ប្រែ​ជា​មិន​អាច​ស្លាប់​ដោយ​សារ​​ថ្នាំ​ផ្សះ នោះ​គឺ​បាន​សេចក្ដី​ថា បាក់តេរី​ទាំង​នោះ បាន​ស៊ាំ​ជា​មួយ​ថ្នាំ​ផ្សះ​ហើយ។ ដោយ​សារ​តែ​ការ​ស៊ាំ​នេះ​ហើយ ទើប​ការ​ព្យាបាល​​ចំពោះ​អ្នក​ជំងឺ​កាន់​តែ​យូរ តម្លៃ​នៃ​ការ​ព្យាបាល​កាន់​តែ​ថ្លៃ និង​ការ​ព្យាបាល​កាន់​តែ​លំបាក​ទៅ​ៗដែរ​។ បញ្ហា​ស៊ាំ​ថ្នាំ​ផ្សះ គឺ​កើត​ឡើង​នៅ​ពេល​ដែល​បាក់​តេរី និង​ពពួក​ផ្សិត​រង​ឥទ្ធិពល​របស់​ថ្នាំ​ផ្សះ​តិច​ពេក ឬ​ច្រើន​ពេក ហើយ​បាក់តេរី​ទាំង​នោះ​ក៏​ចាប់​ផ្ដើម​វិវត្តខ្លួន​ការពារ​ពី​ថ្នាំ​ផ្សះ​ទាំង​នោះ។ ដូច​នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ជំងឺ​ប្រើ​ថ្នាំ​ផ្សះ​មិន​ត្រឹម​ត្រូវ ដូច​ជា​ប្រើ​ច្រើន​ហួស​ហេតុ​ដោយ​មិន​ត្រូវ​នឹង​ការ​ព្យាបាល ប្រើ​ប្រាស់​មិន​ទៀង​ពេល​វេលា ប្រើ​ខុស​កម្រិត​ដូស​របស់​ថ្នាំ គឺ​សុទ្ធ​តែ​អាច​នាំ​ឲ្យ​មាន​​ការ​ប្រឈម​នឹង​មាន​បញ្ហា​ស៊ាំ​ថ្នាំ​ផ្សះនេះ។ ដោយ​សារ​តែ​បែប​នេះ ទើប​រាល់​ការ​ព្យាបាល​របស់​គ្រូពេទ្យ​ដោយ​ប្រើ​ថ្នាំ​ផ្សះ គឺ​ទាល់​តែ​​ផ្ដល់​គុណ​ប្រយោជន៍​នៃ​ការ​ព្យាបាល​ខ្ពស់​ជាង​ការ​ប្រឈម​នឹង​បញ្ហា ទើប​គ្រូពេទ្យ​ប្រើ​ប្រាស់​ថ្នាំ​ប្រ​ភេទ​នេះ​។ បញ្ហា​ការ​ស៊ាំ​ថ្នាំ​ផ្សះ គឺ​ជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​គ្រោះ​ថ្នាក់​មួយ។ ដោយ​សារ​តែ​នៅ​បច្ចុប្បន្ន នៅ​កន្លែង​មួយ​ចំនួន​នៅ​ទូទាំង​ពិភព​លោក​ ថ្នាំ​ផ្សះ​គឺ​អាច​រក​ទិញ​បាន​យក​ទៅ​ប្រើ​ប្រាស់​ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ ទើប​បញ្ហា​នេះកាន់​តែ​កើនឡើង​ខ្ពស់​ទៅៗ ហើយ​បាក់​តេរី​មួយ​ចំនួន​ដែល​ធ្លាប់​តែ​ព្យាបាល​ដោយ​ថ្នាំ​ផ្សះ​ធម្មតា ប្រែ​ជា​មិន​អាច​ព្យាបាល​ដោយ​ថ្នាំ​ដដែល​នោះ​បាន​ទៅ​វិញ ជា​ហេតុ​នាំ​ឲ្យ​ជំងឺ​នោះ​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ។ យើង​ដឹង​ហើយ​ថា​ការ​ស៊ាំ​ថ្នាំ​ផ្សះ​នេះ គឺ​កើត​ឡើង​ដោយ​សារ​ការ​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ ដោយ​ប្រើ​ប្រាស់​មិន​ទៀត​ទាត់ ឬ​ដោយ​ប្រើ​ប្រាស់​​ច្រើន​ដោយ​មិន​ត្រឹម​ត្រូវ។ មាន​ជំហាន​ជា​ច្រើន​ដែល​យើង​អាច​ការពារ​ខ្លួន​យើង និង​អ្នក​នៅ​ជុំ​វិញ​​យើង​ឲ្យ​កាត់​បន្ថយ​បញ្ហា​នេះ​ដូច​ជា៖ -ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​តាម​តែ​វេជ្ជ​បញ្ជា​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ