សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

អ្នក​មកពីជប៉ុនធ្វើចត្តាឡីស័ក ១៣ ថ្ងៃទើបរកឃើញឆ្លង COVID-19

នៅ​ព្រឹក​នេះ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មី​បន្តបន្ទាប់​ទៀត​ហើយ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ​ខ្លី ចំណែក​អ្នក​ជាសះស្បើយ​វិញ​ក៏​គ្មាន​ភាព​ប្រែប្រួល​ដែរ។ អ្នក​ដែល​ក្រសួង​សុខាភិបាល​រក​ឃើញ​ថា​ផ្ទុក COVID-19 គឺស្រ្តីជនជាតិ​ខ្មែរ​អាយុ ៣១ ឆ្នាំ​មាន​អស័យដ្ឋាន​នៅ​ស្រុក​ចិត្តបុរី ខេត្ត​ក្រចេះ ជា​អ្នក​មកពី​ប្រទេស​ជប៉ុន និង​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ១៩ ខែ​តុលា ឆ្នាំ ២០២០។ ស្ត្រី​រូបនោះ​បាន​រក​ឃើញ​វិជ្ជមាន COVID-19 បន្ទាប់ពីធ្វើ​ចត្តាឡីស័កថ្ងៃទី ១៣ ហើយ​បន្ទាប់​ពី​តេស្ត​វិជ្ជមាន​ ​ក្រសួង​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩២ នាក់ (ស្ត្រី៥០នាក់ និង​បុរស ២៣៣ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៩ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៦ និង​ស្ត្រី ៣ នាក់។


ព័ត៌មាន

រកឃើញបុរសខ្មែរ ២ នាក់ទៀតហើយមានឆ្លង COVID-19 បន្ទាប់ពីត្រឡប់មកពីជប៉ុន

មាន​បុរស​ជនជាតិ​ខ្មែរ ២ នាក់​ទៀត​ហើយ​ដែល​ក្រសួង​បាន​ប្រកាស​រក​ឃើញ​ឆ្លង COVID-19 បន្ទាប់​ពី​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ជប៉ុន។ នៅ​ថ្ងៃ​នេះ​ដែរ​ស្ថានភាព​អ្នក​ជា​សះស្បើយ​ក៏​គ្មាន​អ្វី​ប្រែប្រួល ពោល​គឺ​នៅ​ទ្រឹង​ដដែល។ បុរស​ជនជាតិ​ខ្មែរ​ទី​១​អាយុ ៣៤ ឆ្នាំ​មាន​អាសយដ្ឋាន​ស្នាក់​នៅ​ភូមិ​តាស្គរ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្ត​កណ្ដាល។ ចំណែក​បុរស​ទី​២​វិញ​មាន​អាយុ ២៣ ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ស្រុក​បាកាន ខេត្ត​ពោធិសាត់។ អ្នក​ទាំង ២ បាន​ចាកចេញ​ពី​ប្រទេស​ជប៉ុន និង​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ហើយ​បន្ទាប់​ពី​លទ្ធផល​តេស្ត​វិជ្ជមាន​រួច​មក​អ្នក​ទាំង​នោះ​ត្រូវ​បាន​ក្រសួង​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៩០ នាក់ (ស្ត្រី៥៩នាក់ និង​បុរស ២៣១ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨៣ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៧ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ជា​បុរស ៥ និង​ស្ត្រី ២ នាក់។


ព័ត៌មាន

ក្នុងផ្ទះមានមនុស្សចាស់ និងកូនក្មេង គួរមានឧបករណ៍តាមដានសុខភាពទាំងនេះ

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ការ​តាមដាន​សុខភាព​ជា​ប្រចាំ​ពិតជា​រឿង​សំខាន់​ដែល​សមាជិក​ក្នុង​គ្រួសារ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។ ដូចនេះ​ហើយ​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ លី ឫទ្ធីគុណ បាន​ណែនាំ​នូវ​ឧបករណ៍​តាម​ដាន​សុខភាព​មួយ​ចំនួន​ដែល​គួរតែ​មាន​នៅ​ផ្ទះ​ជាប់​ជានិច្ច​ជាពិសេស​ផ្ទះ​មាន​មនុស្ស​ចាស់ និង​កូន​ក្មេង។ ១- ឧបករណ៍​វាស់​កម្ដៅ ឧបករណ៍​នេះ​ពិតជា​សំខាន់​មិន​អាច​ខ្វះ​បាន ព្រោះ​អាច​ជួយ​សម្រួល​ដល់​អ្នក​ផ្ទះ​ដែល​មាន​ជំងឺ​គ្រុនក្ដៅ ឬ​ផ្ដាសាយ ជាពិសេស​ពេល​យប់​ព្រលប់។ ប្រសិនបើ​យើង​ក្ដៅ​ខ្លួន​ពិត​មែន​ឧបករណ៍​មួយ​នេះ​អាច​បញ្ជាក់​បាន​យ៉ាង​ច្បាស់ និង​លេប​ថ្នាំ​បញ្ចុះ​កម្ដៅ​ដែល​អាច​ជួយ​ទប់ស្កាត់​អាការៈ​បាន។ ២- ម៉ាស៊ីន​ឆ្ពង់ មិន​ថា​ចាស់ ឬ​ក្មេង​ឡើយ​ឲ្យតែ​មាន​ជំងឺ​ផ្ដាសាយ ឈឺ​ក្បាល ហៀរ​សម្បោរ​គឺ​អាច​ឆ្ពង់ និង​ជួយ​ឲ្យ​ធូរស្រាល​ឡើង​វិញ​បាន។ ឧបករណ៍​មួយ​នេះ​មិន​ត្រឹម​តែ​សម្រួល​ផ្លូវ​ដង្ហើម​ប៉ុណ្ណោះ​ទេ ថែម​ទាំងអស់​បន្ថយ​ស្លេស និង​ជួយ​ឲ្យ​គេង​លក់​ស្រួល។ ៣- ម៉ាស៊ីន​វាស់​សម្ពាធ​ឈាម អ្នក​ផ្ទះ​ដែល​មាន​មនុស្ស​ចាស់​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​ពិត​ជា​ត្រូវ​ការ​ការ​តាមដាន​ញឹកញាប់ ដូចនេះ​ហើយ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​យើង​អាច​វាស់ និង​លេប​ថ្នាំ​លើស​ឈាម​ទាន់​ពេល​វេលា ដោយ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ៤- ឧបករណ៍តេស្តជាតិស្ករ សម្រាប់​អ្នក​ផ្ទះ​មាន​ជំងឺ​ទឹកនោមផ្អែម​គួរតែ​មាន​កុំបី​ខាន ព្រោះ​វា​អាច​ឲ្យ​យើង​ដឹង​ថា កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ជាប្រចាំ។


ចំណេះដឹងទូទៅ

រដូវភ្លៀង រន្ទះកាចណាស់ គ្នាយើងត្រូវចេះប្រយ័ត្នខ្លួន ! អាចអនុវត្តតាមតិចនិកទាំងនេះបាន

រដូវភ្លៀងចូលមកដល់ ក្រៅពីងាយធ្វើឲ្យយើងឈឺ បញ្ហារន្ទះបាញ់ក៏គួរឲ្យបារម្ភដូចគ្នា​ជាពិសេសគ្នាយើង ដែលប្រកប​របរ​តាមដងផ្លូវ ឬកំពុងធ្វើដំណើរ ឬកិច្ចការអ្វីមួយអំឡុងពេលមេឃភ្លៀង។ តាមអបិយជំនឿ រន្ធះបាញ់ចាស់ៗថា ដោយសារពាក្យស្បថស្បែរ ឬមនុស្សមានបាប ប៉ុន្តែវិទ្យាសាស្ត្ររកឃើញថា រន្ទះបាញ់ជាបាតុភូតធម្មជាតិ ពាក់ព័ន្ធជាមួយទំនាញផែនដី មិនមែនរឿងបុណ្យ​បាបទេ។ គ្នាយើងអំឡុងពេលនេះ សុទ្ធតែប្រឈមហានិភ័យ ហេតុនេះគួរចេះតិចនិកការពារដូចខាងក្រោម។ ១- អ្វីគ្នាយើងគួរដឹងពេលមានផ្គររន្ទះ នៅបរិវេណខាងក្រៅទាំងអស់ សុទ្ធតែគ្មានសុវត្ថិភាព នៅពេលដែលតំបន់នោះកំពុងតែបានផ្គររន្ទះ។  បើគ្នាយើងឮសំឡេងផ្គររន្ទះកើតមានក្បែរខ្លួន សុទ្ធតែប្រឈមហានិភ័យរន្ទះបាញ់កាន់តែខ្ពស់។ នៅពេលយើង​ឮសំឡេងផ្គរ ត្រូវឆាប់រត់រកកន្លែងជ្រក​ ឬជំរកសុវត្ថិភាពឲ្យបានលឿនបំផុត ដោយ​ត្រូវពួននៅកន្លែងមានសុវត្ថិភាពយ៉ាងហោចណាស់ ៣០នាទី ក្រោយឮសំឡេងផ្គររន្ទះ។ ២- រក្សាសុវត្ថិភាពពីរន្ទះអំឡុងពេលនៅក្នុងផ្ទះ យើង​ត្រូវនៅឲ្យឆ្ងាយពីទូរសព្ទ កុំព្យុទ័រ និងឧបករណ៍អគ្គិសនីផ្សេងទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនីដែលជាកត្តាទាក់ទាញរន្ទះបាន។ ក្រៅពីនេះ​យើង​ក៏​ត្រូវ​នៅឲ្យឆ្ងាយពីប្រព័ន្ធទឹក រាប់បញ្ចូលទាំងទុយោទឹក ធុងស្តុកទឹក បន្ទប់ទឹក និងម៉ាស៊ីនបូមទឹកដូចគ្នា និង​ត្រូវ​ចេញឲ្យឆ្ងាយពីបង្អួច ទ្វារ និងរានហាលខាងក្រៅ។ យើង​គួរដក​ឌុយ​ភ្លើង ទូរទស្សន៍ ទូរស័ព្ទ កង្ហា និង​គ្រឿង​អេឡិកត្រូនិក​ផ្សេងៗ ចាំបាច់​ត្រូវ​តែ​ដក​ចេញ​ចម្ងាយ ១ ម៉ែត្រ​ពី​ប្រភព​ចរន្ត​អគ្គិសនី។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣- វិធីកាត់បន្ថយហានិភ័យរន្ទះបាញ់អំឡុងពេលកំពុងស្ថិតនៅខាងក្រៅ ក្នុងករណីគ្នាយើងកំពុងស្ថិតនៅបរិវេណខាងក្រៅ គ្មានកន្លែងសុវត្ថិភាពក្បែរនោះ […]


ព័ត៌មាន

ក្រសួងសុខាភិបាលបដិសេធវិធីព្យាបាល តាមបែបចាប់សរសៃ​របស់គ្រូឱសថបុរាណ ១ នាក់

នៅ​មុន​នេះ​បន្តិច​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​បដិសេធ និង​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះ​វិធី​ព្យាបាល​ជំងឺ​បែប​ភូតភរ កុហក បោកប្រាស់​តាម​បណ្ដាញ​សង្គម​របស់​លោក​គ្រូ​បុរាណ ជា សុខហេង។ ក្នុង​នោះ​ក្រសួង​បាន​អះអាង​ថា វិធី​ព្យាបាល​របស់​គ្រូ​ឱសថ​បុរាណ​ដែល​មាន​គណនី​ហ្វេសប៊ុក Chea Sokheng គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ហើយ​ក៏​គ្មាន​វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​ត្រឹមត្រូវ មិន​គោរព​ច្បាប់​ស្ដី​ពី​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង​មិន​គោរព​ក្រម​សីលធម៌​គ្រូពេទ្យ ដោយ​គ្រាន់តែ​ឈរ​ពិនិត្យ​ហ្វីល និង​ព្យាបាល​អ្នក​ជំងឺ​ទាំង​ខ្លួន​គ្មាន​ជំនាញ​ពេទ្យ​ទាល់តែ​សោះ។ ក្រសួង​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំងអស់ កុំ​ជឿ និង​ឈប់​ទៅ​ព្យាបាល ព្រោះ​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ទៅ​វិញ ហើយ​ក្រសួង​ក៏​ឲ្យ​គ្រូ​ឱសថ​បុរាណ​រូប​នោះ​បញ្ឈប់​ជា​បន្ទាន់។


ព័ត៌មាន

ក្រុម​ហ៊ុន​ផលិត​ឱសថ​អាមេរិក​មួយ​ទៀត​​បញ្ឈប់​ការ​ធ្វើ​តេស្ត​វ៉ាក់សាំងកូវីដ១៩

កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​ម៉ិញ​នេះ​ក្រុម​ហ៊ុន Eli Lilly ​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ពី​ការ​ផ្អាក​ការ​ធ្វើ​តេស្ត​សាកល្បង​លើ​វិធី​ព្យាបាល​ដោយ​ការ​រួម​ផ្សំ​អង្គ​ទីករ (combination antibody treatment) របស់​ខ្លួន​ហើយ ដោយ​សារ​តែ​មាន​បញ្ហា​លើ​សុវត្ថិភាព​ឱសថ។ ជា​ទូទៅ​ការ​ផ្អាក​បញ្ឈប់​ការ​សាក​ល្បង​ភាគ​ច្រើន​គឺ​ដោយ​សារ​តែ​អ្នក​ស្មគ្រ​ចិត្ត​ទទួល​ការ​ព្យាបាល​មាន​បញ្ហា​សុខភាព​អ្វី​មួយ​ដោយ​សារ​តែ​ថ្នាំ ប៉ុន្តែ​ក្នុង​ករណី​នេះ ក្រុម​ហ៊ុន​មិន​បាន​បញ្ជាក់​ថា​មក​ពី​បញ្ហា​អ្វី​មួយ​នោះ​ទេ។ ក្រុមហ៊ុន​បាន​លើក​ឡើង​ថា ការ​ផ្អាក​នេះ គឺ​ដោយ​សារ​តែ​ក្រុម​អ្នក​គ្រប់គ្រង​ទិន្នន័យ​សុវត្ថិភាព​ឱសថ​ដែល​ជា​ក្រុម​អ្នក​ឯកទេស​សុខាភិបាល ឯករាជ្យ​និង​ជា​អ្នក​ដែល​គ្រប់​គ្រង​គម្រោង​តេស្ត​សាក​ល្បង​នេះណែនាំ​ឲ្យ​ផ្អាក។ ក្រុម​ហ៊ុន​បាន​បញ្ជាក់​ទៀត​ថា​ខាង​ក្រុមហ៊ុន​​គឺ​បាន​យល់​ស្រប​នឹង​ការ​ផ្អាក​នេះ ដើម្បី​អាច​ប្រាកដ​ថា​អ្នក​ស្ម័គ្រ​ចិត្ត​ចូល​រួម​នៅ​ក្នុង​ការ​សិក្សា​តេស្ត​សាក​ល្បង​នេះ​អាច​មាន​សុវត្ថិភាព។ គួរ​បញ្ជាក់​​ថា ការ​ធ្វើ​តេស្ត​ព្យាបាល​របស់​ក្រុមហ៊ុន​នេះ​គឺ​ប្រើ​ប្រាស់​ការ​លាយ​បញ្ចូល​គ្នា​រវាង​ប្រូតេអ៊ីន ប្រព័ន្ធ​ភាព​ស៊ាំ​ពីរ​ដែល​កើត​ឡើង​ដោយ​វិស្វកម្ម​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​ដែល​គេ​ហៅ​ថា អង់ទីករ ម៉ូណូក្លូណាល់ (monoclonal antibodies ) ដើម្បី​ព្យាបាល​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​កូវីដ ១៩​ធ្ងន់​ធ្ងរ។ ហើយ​ការ​ព្យាបាល​នេះ គឺ​វា​ស្រដៀង​និង​ការ​ព្យាបាល​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ដោយ​ក្រុមហ៊ុន Regeneron ផង​ដែរ។ គំនិត​នៅ​ពី​ក្រោយ​ការ​ព្យាបាល​នេះ គឺ​ដើម្បី​ផ្ដល់​ឱ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​មាន​ប្រយោជន៍​ជាមុន​ក្នុង​ការ​​ចាប់​ផ្តើម​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ការ​ព្យាបាល​នេះ​បាន​បង្ហាញ​​ឱ្យ​ឃើញ​នៅ​ទីតាំង​ដែល​មាន​ផ្ទុក​ហ្សែន​វីរុស​និង​បន្សាប​វា​ឱ្យ​មាន​ប្រសិទ្ធភាព​បំផុត។ ដោយ​សារ​ការ​ព្យាបាល​នេះ តម្រូវ​ឲ្យ​ចាក់​បង្ហូរ​តាម​សរសៃ (Infuse) ដូច​នេះ ហើយ​អ្នក​ជំងឺ​អាច​មាន​ប្រតិកម្ម​នឹង​វិធី​សាស្ត្រ​នេះ៕


ព័ត៌មាន

ស្របពេលជំនន់ទឹកភ្លៀងកំពុងយាយី ត្រូវប្រយ័ត្នជំងឺឆ្លង និងបញ្ហាសុខភាពទាំងនេះ

ស្រប​ពេល​ប្រទេស​កម្ពុជា​កំពុង​ជួប​គ្រោះ​ជំនន់​ទឹកភ្លៀង​ធ្វើឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ពន្ធ​ផ្សេង​ៗ​នោះ យើង​ក៏​ត្រូវ​គិត​ពី​បញ្ហា​សុខភាព​ដែរ។ ដូចនេះ​ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្ដី​ប្រកាស​ឲ្យ​មាន​ការពារ​សុខភាព​ឲ្យ​បាន​ខ្ពស់ ព្រោះ​ពេល​ទឹក​ជំនន់​នេះ មាន​ជំងឈឺ​ឆ្លង និង​បញ្ហា​សុខភាព​ជាច្រើន។ - គេង​ក្នុង​មុង​ជានិច្ច ដើម្បី​ការពារ​ជំងឺ​គ្រុន​ចាញ់ គ្រុន​ឈាម និង​ជំងឺ​ឆ្លង​ផ្សេង​ៗ​ទៀត - ស្រ្តី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន និង​ពិនិត្យ​ផ្ទៃពោះ​តាម​ការ​កំណត់​របស់​មណ្ឌល​សុខភាព បើ​ជីត​គ្រប់​ខែ​សម្រាល​ត្រូវ​រក​កន្លែង​ស្នាក់​នៅ​ក្បែរ​មណ្ឌល​សុខភាព ឬ​មន្ទីរ​ពេទ្យ​នៅ​ជិត​បំផុត - ត្រូវ​នាំ​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​តាម​ការ​កំណត់ និង​ផ្ដល់​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ - កុំឲ្យ​កូន​តូច​ៗ​ចុះ​លេង​ទឹក ខ្លាច​លង់​ទឹក - ប្រយ័ត្ន​ពស់ ឬ​សត្វ​អាសិរពិស​ផ្សេង​ៗ - ញ៉ាំ​អាហារ​ដែល​ចម្អិន​បាន​ឆ្អិន​ល្អ និង​មាន​អនាម័យ - ផឹក​ទឹក​ដាំ​ពុះ​គ្រប់​ពេល កុំឲ្យ​មាន​ជំងឺ​រាករូស ក្អួត​ចង្អោរ - ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ។ អាន​សេចក្ដីប្រកាសលម្អិតព័ត៌មានរបស់ក្រសួងសុខាភិបាល៖


ព័ត៌មាន

ការសិក្សាថ្មី៖ វីរុស COVID-19 អាចរស់នៅលើអេក្រង់ទូរសព្ទ និង​ក្រដាសប្រាក់ជិត​៣០​ថ្ងៃ

ការ​សិក្សា​ថ្មី​មួយ​របស់​ប្រទេស​អូស្រ្តាលី​បាន​រក​ឃើញ​ថា​វីរុស COVID-19 ​អាច​រស់​នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រ​ដាស​ប្រាក់​បាន​រហូត​ដល់​ទៅ​ជិត​៣០​​ថ្ងៃ​ ហើយ​ថា​វីរុស​នេះ​អាច​រស់​បាន​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​ត្រជាក់។ វិប​សាយ​សុខ​ភាព Healthshots បាន​ចុះ​ផ្សាយ​កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា​ ទី​ភ្នាក់​ងារ​ផ្នែក​វិទ្យា​សាស្រ្ត​ជាតិ​អូស្រ្តាលី​ បាន​សិក្សា​ឃើញ​ថា​ក្នុង​សីតុណ្ហភាព​២០ អង្សាសេ វីរុស COVID-19 អាច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ ឬក្រដាស​ប្រាក់​ធ្វើពី​ប្លាស្ទិក​រហូត​ដល់​២៨​ថ្ងៃ ខណៈ​វីរុស​ផ្ដាសាយ Influenza A ​​អាច​រស់​បាន​ត្រឹម​១៧​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​តែ ហេតុ​នេះ​ហើយ ទើប​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា​ការ​រស់នៅ​បាន​យូរ​លើ​របស់​ទាំងនេះ នឹងធ្វើ​ឲ្យ​វីរុស​នេះ​កាត់តែ​ងាយ​ចម្លង​ពីម្នាក់​ទៅ​ម្នាក់ និង​បាន​ណែ​នាំ​ឲ្យ​មាន​ការ​លាង​សម្អាត​ដៃឲ្យ​បាន​ត្រឹម​ត្រូវ រួមទាំង​របស់របរ​ដែល​អាច​​មាន​ផ្ទុក​វីរុស​នេះ​ដូច​គ្នា។​ ការ​សិក្សា​ខាង​លើ​បាន​ធ្វើ​ការ​សិក្សា​នៅ​សីតុណ្ហភាព​២០អង្សាសេ ៣០ អង្សាសេ និង​ ៤០​អង្សាសេ ហើយ​ថា​វីរុស COVID-19 អាច​រស់​នៅ​បាន​កាន់​តែ​យូរ​នៅ​ក្នុង​សីតុណ្ហ​ភាព​កាន់តែ​ត្រ​ជាក់។ មួយ​វិញ​ទៀត វីរុស COVID-19 ក៏អា​ច​រស់នៅ​លើ​អេក្រង់​ទូរសព្ទ និង​ក្រដាស​ប្រាក់​ធ្វើ​ពី​ប្លាស្ទិក បាន​យូរ​ជាង​ក្រណាត់​គ្រើមៗ​ ឬ​ក្រ​ណាត់​ធ្វើ​ពី​កប្បាស​ផង​ដែរ។


ព័ត៌មាន

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19 ១ ករណីថែមទៀត ទើបមកពីអាមេរិក

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មីថែម ១ ករណី​ទៀត​ហើយ និង​គ្មាន​អ្នក​ជា​សះស្បើយ​ថ្មី​ដែរ។ សម្រាប់​អ្នក​ដែល​រក​ឃើញ​ផ្ទុក COVID-19 គឺ​ជា​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៣៣ ឆ្នាំដែល​ទើប​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក និង​មាន​អាសយដ្ឋាន​នៅ​ឃុំ​ក្ដុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ក្រោយ​ចាកចេញ​ពី​អាមេរិក​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ១៦ ខែ កញ្ញា ឆ្នាំ ២០២០។ បន្ទាប់​មក​ថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ ២០២០ គាត់​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​បាត់ដំបង ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​លើក​ទី​១។ គួរ​បញ្ជាក់​ថា​ទាល់តែ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ស្ត្រី​រូប​នោះ​គឺ​ត្រូវ​នឹង​ថ្ងៃ ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ទើប​រក​ឃើញ​ថា​មាន​ផ្ទុក​COVID-19។ ចំណែក​មិត្តភ័ក្ដិ ២ នាក់​របស់​ស្ត្រី​រូប​នោះ​ដែល​បាន​មក​ដឹក​ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង​មាន​សាច់ញាតិ​គ្រួសារ ៥ នាក់​ទៀត​បាន​ប៉ះពាល់​ផ្ទាល់។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៧៧ នាក់ (ស្ត្រី៥៥នាក់ និង​បុរស ២២២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៥ នាក់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ