backup og meta

ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Nov 04, 2020

    ឧស្សាហ៍ធ្វើរឿងទាំងនេះដូចបំផ្លាញខូឡាជែន ធ្វើឲ្យស្បែកលែងស្អាតដោយមិនដឹងខ្លួន

    ខូឡាជែន គឺជា​ប្រូតេអ៊ីន​ដែល​មាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ខ្លួន​មនុស្ស​យើង​គ្រប់​ៗ​គ្នា ហើយ​វា​សម្បូរ​ជាង​គេ​គឺ​នៅ​ក្នុង​ឆ្អឹង​សាច់ដុំ និង​សរសៃពួរ។ ចំណែក​នៅ​ក្នុង​ស្បែក​វិញ ខូឡាជែន​សម្បូរ​នៅ​ក្នុង​ស្រទាប់​ឌឺមីស​នៃ​ស្បែក ដែល​ភ្ជាប់​បណ្ដុំ​គ្នា​ជា​សរសៃ ជា​មួយ​នឹង​អេឡាស្ទីន និង Hyaluronic Acid ធ្វើឲ្យ​ស្បែក​តឹង​ណែន ក្មេង និង​ភ្លឺ​ថ្លា។

    វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​ឲ្យ​ដឹង​ថា ធាតុ​ពិត​នៅ​ពេល​យើង​មាន​វ័យ​កាន់តែ​ចាស់​ទៅ ទើប​បាត់បង់​ខូឡាជែន​នេះបន្តិចម្ដងៗ ហើយ​ស្បែក​ក៏​ប្រែ​ទៅជា​យារ ជ្រីវជ្រួញ គ្មាន​សំណើម និង ហាប់​ណែន​ដូច​មុន។ តែបើការ​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​មួយ​ចំនួនខុសហើយនោះ ​បាន​ធ្វើឲ្យ​ខូឡាជែន​នៅ​ស្បែក​បាត់បង់​ បើ​ទោះ​ជា​នៅ​វ័យ​ក្មេង​ក៏​ដោយ។

    លោក​បាន​បន្ថែម​ទៀត​ថា ដូចនេះ​ដើម្បី​កុំឲ្យ​ស្បែក​ឆាប់​បាត់បង់​ខូឡាជែន ត្រូវ​ចៀសវាង​ពី​ការ​ប្រព្រឹត្ត​ដូច​ខាងក្រោម មិន​ដូច្នេះ​ទេ​ប្រៀប​ដូច​បំផ្លាញ​ខូឡាជែន និង​ធ្វើឲ្យ​ស្បែក​លែង​ស្រស់​ស្អាត​ទៀត​ហើយ។

    ជក់​បារី បង្កើត​ឱកាស​ឲ្យ​ពពួក​រាល់ឌីកាល់​សេរី ហើយ​ធ្វើឲ្យ​ស្បែក​ស្រអាប់។ ជក់​បារី​បំផ្លាញ​សារជាតិ​បំប៉ន​រួម​ទាំង​វីតាមីន C ដែល​ជា​វីតាមីន​ធ្វើ​ការ​ជួសជុល និង​ការពារ​ស្បែក ចំណែក​សារជាតិ​ម៉ូណូស៊ីត​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម។

    ញ៉ាំចំណី​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ ព្រោះ​ជាតិ​ស្ករ​បណ្ដាល​ឲ្យ​ស្បែក​ឆាប់​ចាស់ ហើយ​ងាយ​នឹង​ទទួល​រង​ការ​រលាក​ផង​ដែរ។ នៅ​ខាង​ក្នុង​សារពាង្គកាយ​ស្ករ​ចាប់ផ្តើម​ផលិត​ម៉ូលេគុល​ដែល​វាយ​ប្រហារ​លើ​ស្រទាប់​កូឡាជែន និង​អេឡាស្ទីន (elastin) ដែល​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ស្បែក​មាន​សភាព​ស្រស់​ស្អាត និង​រលោង។

    ខូឡាជែន

    ភាព​តានតឹង ក្នុង​អារម្មណ៍​ក៏​អាច​ជះ​ឥទ្ធិពល​លើ​សុខភាព​រាងកាយ​ទាំង​មូល រួម​ទាំង​សុខភាព​ស្បែក​ផង​ដែរ។ នៅ​ពេល​ស្ត្រេស​យើង​ងាយ​នឹង​កើត​មុន ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក ព្រម​ទាំង​បញ្ហា​ស្បែក​ស្រអាប់។ ដូច្នេះ​ប្រសិន​បើ​ចង់​បាន​ស្បែក​ល្អ ត្រូវ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេស។

    កុំ​ចេះតែ​លាប​ផលិតផល​ផ្ដេសផ្ដាស ត្រូវ​ដឹង​ពី​ប្រភេទ​ស្បែក​យើង​ត្រូវ​នឹង​ផលិតផល​មួយ​ណា ហើយ​កុំ​ចេះ​តែ​ជឿ​លើ​ការ​ឃោសនា ព្រោះ​គ្មាន​ផលិតផល​តែ​មួយ​មុខ​ណា ព្យាបាល​ស្បែក​បាន ១០ មុខ​ឡើយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Nov 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម