សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

ក្នុង​ឱកាស​ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ឆ្នាំ​២០២៤​នេះ ក្រសួង​សុខាភិបាល​បាន​​អំពាវនាវ និង​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប ឲ្យ​បន្ត​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ក្នុង​ការ​អនុវត្ត​វិធានាការ​នានា​ ដើម្បី​ការពារ​សុខភាព​ខ្លួន​ឯង​​ឲ្យ​បាន​ល្អ ដោយ​​ជៀសវាង​ពី​ការ​ពុល​ចំណី​អាហារ ឬ​ស្រា​នៅ​ពេល​មាន​ការ​ជួបជុំ​ផ្សេងៗ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! វិធានការ​ក្នុង​ការ​បង្ការ​ហានិភ័យ​នៃ​ការ​ពុល​ចំណី​អាហារ និង​ពុល​ស្រា ដែល​ក្រសួង​ណែនាំ​រួម​មាន​៖ -ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការអនុវត្តន៍​អនាម័យ​ និង​ចំណី​អាហារ​ដែល​មាន​សុវត្ថិភាព ដោយ​ត្រូវ​លាង​សម្អាត​ដៃ​មុន​ចាប់​កាន់​ចំណី​អាហារ និង​លាង​ឲ្យ​បាន​ញឹកញាប់​ ជា​ពិសេស​បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ បោច​សំអាត​រោម​សត្វ​សុបក្សី ឬ​វត្ថុ​ផ្សេង​ៗ​ ដែល​​អាច​ជា​ប្រភព​ចម្លង​រោគ -សម្អាត​សម្ភារៈ​ប្រើប្រាស់​ សម្រាប់​ចម្អិត​ម្ហួប​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ -ទុក​ដាក់​អាហារ​ឆៅ និង​ឆ្អិន​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា ​-ចម្អិន​ម្ហូប​អាហារ​ឲ្យ​បាន​ឆ្អិន​ល្អ ជា​ពិសេស​សាច់​ សត្វ​ស្លាប​ ស៊ុត​ និង​អាហារ​សមុទ្រ កុំ​ទទួល​ទាន​ពង​មាន់​ ឫ​ពង​ទា​ជ័រ​ព្នៅ។ នៅ​ពេល​លោក​អ្នក​ទិញ​ម្ហូប​អាហារ​ដែល​ឆ្អិន​ស្រាប់ នៅតាម​ទីផ្សារ ឫ​តាម​ដង​ផ្លូវ ត្រូវ​ប្រាកដ​ថា​អាហារ​ទាំង​នោះ​មាន​អនាម័យ​ និង​មាន​សុវត្ថិភាព តាមរយៈ​ការ​អនុវត្តតាមសេចក្តីណែនាំ​ដូចខាងក្រោមនេះ៖ -ត្រូវ​ប្រើប្រាស់​ទឹក​ស្អាត​ និង​វត្ថុ​ធាតុ​ដើម​ដែល​ល្អ ហើយ​មិន​ត្រូវ​ប្រើប្រាស់​សារធាតុ​គីមី​បន្ថែម​ -កុំ​ប្រើប្រាស់​ចំណី​អាហារ​ហួស​ការ​កំណត់​ប្រើប្រាស់ ​​​​​-មេតាណុល​មិន​មែន​ជា​មេ​ស្រា​ទេ កុំ​ប្រើប្រាស់​មេតាណុល​ផលិត​ស្រា ស និង​ស្រា​ថ្នាំ -បញ្ឈប់​ជា​ដាច់​ខាត នូវ​ការ​លក់​ដូរ​ស្រា ស ឫ​ស្រា​ថ្នាំ ដែល​ផលិត​ ឬ​បិត​ ឬ​លាយ​ផ្សំ​មិន​ត្រឹម​ត្រូវ​តាម​លក្ខណៈ​បច្ចេក​ទេស -ដាច់​ខាត​មិន​ត្រូវ​ទិញ​ ឬ​ពិសា​ស្រា ស​ ឬ​ស្រា​ថ្នាំ ដែល​មាន​សារធាតុ​មេតាណុល​ បង្ក​គ្រោះថ្នាក់​ខ្លាំង​ណាស់ និង​បណ្តាល​ឲ្យ​បាត់បង់​អាយុ​ជីវិត។ ដូច្នេះ​ហើយ​ ដើម្បី​សុវត្ថិភាព​របស់​​ខ្លួន​យើង​ផ្ទាល់​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

តេស្ដសុខភាព

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

​ធ្លាប់កើតជំងឺគ្រុនឈាម ទំនងមាន​អង់ទីករប្រឆាំង COVID-19

ការ​សិក្សា​មួយ​ចំនួន​បាន​លើក​ឡើងថា​អ្នក​ធ្លាប់កើត​ជំងឺ​គ្រុន​ឈាម​ទំនងជា​មាន​អង់ទីករ​ខ្លះ​អាច​ប្រឆាំងនឹង​វីរុស​កូវីដ១៩ បាន ប៉ុន្តែ​ការ​សិក្សា​នេះ​មិន​បាន​បញ្ជាក់​ថា​អ្នក​ធ្លាប់​កើត​ជំងឺគ្រុន​ឈាម​អាច​មាន​អង់ទីករ​ក្នុង​រយៈពេល​យូរ​ប៉ុនណា​នោះ​ទេ។ អត្ថបទ​ព័ត៌មាន​សុខភាព​មួយ​ចុះ​ផ្សាយ​នៅ​លើ​វិបសាយ​សុខភាព Health Shots បាន​​ចុះ​ផ្សាយ​កាសិក្សា​មួយ​របស់​សាកលវិទ្យាល័យ Duke នៅសហរដ្ឋអាមេរិក កាលពី​ថ្ងៃទី២១ ខែ​កញ្ញា កន្លង​ទៅ​នេះ។ ការសិក្សា​នេះ​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ការ​ឆ្លង​ជំងឺ​គ្រុន​ឈាម និង​ការ​ឆ្លង​វីរុស​កូវីដ១៩ នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​មាន​ផ្ទុះ​ជំងឺគ្រុន​ឈាម។​ ការសិក្សា​បាន​ផ្ដោត​សំខាន់​លើ​ប្រទេស​ប្រេស៊ីល និង​បាន​រក​ឃើញ​ថា​តំបន់​ដែល​មាន​​ជំងឺ​គ្រុន​ឈាម​ផ្ទុះ​ខ្លាំង កាលពី​ឆ្នាំ​២០១៩ ឬ​ដើម​ឆ្នាំ​២០២០ គឺ​មិន​សូវ​មាន​ករណី​ឆ្លងវីរុសកូវីដ១៩​ ឬ​ការ​រាត​ត្បាត​វីរុស​នេះ​ក្នុង​សហគមន៍​ដូច​តំបន់​ផ្សេង​នោះ​ទេ។ ពោល​គឺ​តំបន់​ទាំងនោះ​មិន​សូវមាន​អ្នក​ឆ្លង ឬ​ឆ្លង​វីរុសកូវីដ​១៩ ​មិន​សូវ​លឿន​ដូច​តំបន់​ដែល​មិន​ធ្លាប់​មាន​ផ្ទុះ​ជំងឺគ្រុន​ឈាម​នោះ​ទេ។​ ក្រុម​អ្នកស្រាវ​ជ្រាវ​ក៏​បាន​រក​ឃើញ​ប្រហាក់ប្រហែល​គ្នា​ដែរ​ពី​ទំនាក់ទំនង​រវាង​ការ​ផ្ទុះ​ជំងឺ​គ្រុន​ឈាម និង​ការ​រាល​ដាល​យឺត​នៃ​វីរុសកូវីដ​១៩ នៅ​តំបន់​ខ្លះ​នៅ​អាមរិក​ឡាទីន អាស៊ី និង​មហាសមុទ្រឥណ្ឌា។ អ្នកស្រាវ​ជ្រាវ​ថា​បើ​ទំនាក់ទំនង​នេះ​ជា​ការ​ពិត នោះ​អ្នក​មាន​អង់ទីករប្រឆាំង​ជំងឺ​គ្រុន​ឈាម អាច​នឹង​មាន​លទ្ធភាព​ផលិត​អង់ទីករ​ក្នុង​កម្រិត​ណាមួយ​ប្រ​ឆាំង​នឹង​វីរុស​កូវីដ​១៩​ ដែរ។ រឿង​មួយ​ដែល​អ្នក​ស្រាវ​ជ្រាវ​ស្ទើ​រមិន​ជឿ​ដែរ​នោះ គឺ​អ្នក​មាន​អង់ទីករ​ប្រ​ឆាំង​ជំងឺ​គ្រុន​ឈាម អាច​ធ្វើ​តេស្ត​ឃើញ​មាន​វត្តមាន​វីរុស​កូវីដ​១៩ បើ​ទោះ​បី​ជា​អ្នកនោះ​មិន​មាន​ឆ្លង​វីរុស​នេះ​ក៏​ដោយ​។ ត្រង់​ចំណុច​នេះ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ថា​នេះ​ជា​អ្វី​ដែល​ត្រូវ​មានការ​សិក្សា​បន្ថែម​ទៀត​ពីទំនាក់​ទំនង​នេះ។ ទោះ​យ៉ាងណា​ការសិក្សា​នេះ​មិ​ន​បាន​បញ្ជាក់​ច្បាស់​ថា​អ្នក​មាន​អង់ទីករ​ប្រឆាំង​ជំងឺគ្រុន​ឈាម​កម្រិត​ណា​ទើប​អាច​ប្រឆាំង​វីរុសកូវីដ១៩បាន ហើយ​ក៏​មិន​បាន​បញ្ជាក់​ដែរ​ថា​តើ​អង់​ទីករ​ប្រឆាំង​ជំងឺ​គ្រុន​ឈាម​អាច​នៅ​ក្នុង​ខ្លួន​មនុស្ស​យើង​បាន​យូរ​ដល់​ពេល​ណា​នោះ​ដែរ។


ព័ត៌មាន

ការសិក្សាមួយ​ថាញ៉ាំបាយច្រើន​ប្រឈមកើតជំងឺទឹកនោមផ្អែម តើញ៉ាំប៉ុន្មាន​ទើបល្មម?

ការ​សិក្សា​មួយ​ទើប​ចេញ​ផ្សាយក្នុង​ខែ​កញ្ញានេះ​​បាន​បង្ហាញ​ថា​អង្ករ​ស​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ទឹក​នោម​ផ្អែម នេះ​មាន​ន័យ​ថា​អ្នក​ញ៉ាំ​បាយ​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​​គឺ​មាន​ហានិភ័យ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ ការ​សិក្សា​មួយ​ធ្វើ​ឡើង​ដោយ​សាកល​វិទ្យាល័យ​ McMaster របស់​កាណាដា និង​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ផ្នែក​សុខ​ភាព​ចំនួន​ពីរ​ផ្សេង​ទៀត​ បាន​សិក្សា​ទៅ​លើ​អ្នក​ចូល​រួម​ចំនួន១៣​ម៉ឺន​នាក់​ ដោយ​អ្នក​ចូល​រួម​មកពី​ប្រ​ទេស​ចិន ឥណ្ឌា និង​ប្រេស៊ីល ក្នុង​រយៈពេល​១០​ឆ្នាំ។ អត្ថបទពាក់ព័ន្ធ៖ អាកាសធាតុ​ក្ដៅ​ញ៉ាំអាហារហឹរមានប្រយោជន៍​ដល់​រាងកាយ​ បញ្ចេញញើសច្រើន ខ្វះជាតិទឹក ញ៉ាំភេសជ្ជៈទាំងនេះបំពេញជាតិទឹកបានលឿន ទឹកដូង និង​ផ្លែឈើ​ប៉ុន្មាន​មុខនេះ​ស្រួលរក ក្តៅអ៊ីចឹង ញ៉ាំទៅបំពេញជាតិទឹក​​បានយ៉ាងងាយ ទម្លាប់​ញ៉ាំឆ្អែត​ភ្លាម ទម្រេតខ្លួន​គេង​ភ្លាម គ្រោះ​ថ្នាក់បំផុត ឧស្សាហ៍​ងងុយ​ខ្លាំង​ក្រោយ​បាយ​ថ្ងៃ​ត្រង់ អាច​សាក​ដោះស្រាយ​តាមតិចនិក​ទាំង​នេះ​បាន ការសិក្សា​នេះ​បាន​រកឃើញ​ថា​អ្នក​ញ៉ាំ​បាយ​ (អង្ករស)ច្រើន​ជាង​៤៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ គឺ​ប្រ​ឈម​មុខ​កាន់តែខ្ពស់​​ក្នុង​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។ អ្នក​ចូល​រូម​ចំនួន​៦ ០០០​នាក់​ ដែល​ពេល​ដំបូង​មិន​មាន​ជំងឺ​ទឹក​នោម​ផ្អែមនោះ បាន​វិវត្តទៅ​ជា​កើតជំងឺ​នេះ ដោយ​សារ​តែ​បរិមាណ​បាយ​ដែល​ពួកគាត់​បាន​ញ៉ាំ។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​លើកឡើង​ថា​ ជាតិកាបូអ៊ីដ្រាត​នៅ​ក្នុង​អង្ករ​ស​គឺមាន​សន្ទស្សន៍​ជាតិ​ស្ករ​ខ្ពស់​ ដែល​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​របប​អាហារ​កើន​ឡើង​ដែរ។ ការ​សិក្សា​នេះ​បាន​រក​ឃើញ​ទៀត​ថា​អង្ករស មិន​ត្រឹម​តែ​មានទំនាក់ទំនង​នឹង​ហានិភ័យ​ជំងឺ​ទឺក​នោម​ផ្អែម​ទេ តែ​ក៏ធ្វើ​ឲ្យ​យើង​​ប្រ​ឈម​នឹង​បញ្ហា​ metabolic syndrome (បណ្ដុំនៃកត្តា​ប្រ​ឈម​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង) រួម​មាន​ដូច​ជា​ការកើន​ឡើង triglyceride​(ខ្លាញ់អាក្រក់​ក្នុង​សរសៃឈាម) និង​ការ​ធ្លាក់​ចុះ​នៃ​ខ្លាញ់​ល្អ។ បើ​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវយើង​គួរ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​សម​ល្មម និង​ជាមួយ​បន្លែ ឬ​សាឡាដ​​ឲ្យ​បាន​ច្រើន​ដែរ ដើម្បី​បំពេញ​ជាតិ​សសៃរ និង​ប្រូតេអ៊ីន​ដែល​រាង​កាយ​ត្រូវ​ការ។


ព័ត៌មាន

ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ចេញអាការៈក្តៅខ្លួន ក្អក ហៀរសម្បោរ

ប្រភពរូបភាព៖ រឿង ប៊ុនរ៉េត ព្រះសង្ឃ​ចំនួន ៤៦អង្គ មាន​ព្រះជន្ម​ពី ១១-១៩ ព្រះវស្សា គង់​នៅ​វត្ត​ស្វាយ​ដង្គំ ស្រុក​ឯកភ្នំ ដែល​និមន្ត​មក​ពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក​បឋមសិក្សា ក្នុង​វត្ត​នេះ មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហៀរសម្បោរ រយៈ​ពេល ៦ ថ្ងៃហើយ។ បើ​តាម​ហ្វេសប៊ុក​ផេក​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ដែល​ដក​ស្រង់​ប្រភព​ពី​លោក​វេជ្ជបណ្ឌិត រឿង ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង ៤៦ អង្គ​ខាង​លើ​នេះ មួយ​ចំនួន​បាន​ធូរស្រាល​ខ្លះៗ​ហើយ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ នៅយប់ថ្ងៃទី១៣ កញ្ញា ក្រុម​ការងារ RRT រួមទាំងមន្ត្រីមន្ទីរ​សុខាភិបាល​បាន​ចុះ​ពិនិត្យ​ និង​យក​សំណាក​ចំនួន ២១ អង្គ ចំពោះ​ព្រះ​សង្ឃ​ដែល​នៅ​មាន​កម្តៅទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ​នៅ​ថ្ងៃនេះ ក្រុម​ការងារ​នឹង​បន្ត​ចុះ​យក​សំណាក​ទៀត។ ក្នុងនោះ​ក្រុម​ការងារ​បាន​ណែនាំលោក​អាចារ្យ គណៈ​គ្រប់​គ្រង​សាលាពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ​វិធាន​អនាម័យ​ការពារ​ខ្លួន ពាក់​ម៉ាស់ ឆាន់ទឹកក្តៅ


ព័ត៌មាន

វ៉ាក់សាំង COVID-19 អង់គ្លេសផ្អាកការតេស្ដសាកល្បងក្រោយអ្នកចូលរួមម្នាក់ធ្លាក់ខ្លួន​ឈឺ

វ៉ាក់សាំង COVID-19 បង្កើត​ដោយ​ក្រុមហ៊ុន​ផលិត​ថ្នាំ AstraZeneca និង​សាកលវិទ្យាល័យ Oxford ​​ត្រូវ​បាន​ផ្អាក​ការ​តេស្ដ​សាក​ល្បង​​ដំណាក់កាល​ចុងក្រោយ​នៅអង់គ្លេស បន្ទាប់​​ពី​អ្នក​ស្ម័គ្រចិត្ត​ចូលរួម​ទទួល​រង​ផល​រំខាន​ ​។ នេះ​បើ​តាម​ការ​ផ្សាយ​រប់​BBC កាល​ពី​ល្ងាច​ថ្ងៃទី​៩ ខែ​កញ្ញា​។​ ក្រុមហ៊ុន AstraZeneca បាន​លើក​ឡើង​ថា​នេះ​ជា​ការ​ផ្អាក​ដែល​តែង​កើត​មាន​ក្នុង​ករណី​ដែល​អ្នក​ចូលរួម​មាន​ជំងឺ​ដែល​មិន​ដឹង​មូលហេតុ​ច្បាស់លាស់​។ គេ​ក៏​កំពុង​ពិនិត្យ​លទ្ធផល​នៃ​ការ​តេស្ដ​សាកល្បង​នៃ​វ៉ាក់សាំង​នេះ​នៅ​ជុំវិញ​ពិភពលោក។ វ៉ាក់សាំង​នេះ​ដែរ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វ៉ាក់សាំង​មួយ​ដែល​ខ្លាំង​ក្នុង​ចំណោម​វ៉ាក់សាំង​ដែល​កំពុង​ផលិត​ទូទាំង​ពិភពលោក។ អ្នកស្រាវជ្រាវ​​សង្ឃឹម​យ៉ាង​ខ្ពស់​ថា​វ៉ាក់សាំងមួយ​​នេះ​អាច​ជា​វ៉ាក់សាំង​ដំបូង​ដែល​នឹង​ចេញ​ឲ្យ​ប្រើប្រាស់​ដោយ​លទ្ធផល​តេស្ដ​សាកល្បង​ដំណាក់កាល​ទី១ និង​ទី២​មាន​ភាព​ជោគជ័យ។ ចំណែក​ឯដំណាក់កាល​ទី៣​ទើប​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ថ្មីៗនេះ​ដែល​មាន​អ្នក​ចូលរួម​ប្រហែល ៣ម៉ឺននាក់​នៅ​សហរដ្ឋអាមេរិក ប្រទេស​អង់គ្លេស ​ប្រេស៊ីល និង​អាហ្រ្វិក​ខាង​ត្បូង។ ដំណាក់កាល​ទី៣​នេះ​ជា​ទូទៅ​តែង​មាន​អ្នក​ចូលរួម​រាប់​ពាន់​អ្នក និង​អាច​មាន​រយៈពេល​ច្រើន​ឆ្នាំ។ សារព័ត៌មាន The New York Times បាន​រាយការណ៍​ថា​មាន​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​មាន​ជំងឺ Transverse myelitis ដែល​ជា​អាការៈ​រលាក​ប៉ះពាល់​ដល់​ឆ្អឹង​កង​ និង​អាច​បង្ក​ដោយ​ការ​ឆ្លង​វីរុស។ យ៉ាងណាមិញ មូលហេតុ​នៃ​ជំងឺ​នេះ​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់​ទេ ហើយ​ការ​ស៊ើប​អង្កេត​នឹង​ចាប់ផ្ដើម​ដើម្បី​ដឹង​ថា​តើ​មាន​ទាក់ទង​នឹង​វ៉ាក់សាំង​ឬ​យ៉ាង​ណា។ សាកលវិទ្យាល័យ Oxford បាន​ពិពណ៌នា​ថា​នេះ​ជា​រឿង​ធម្មតា​នៃ​ការ​តេស្ដ​វ៉ាក់សាំង​ទេ។ អ្នក​ស្ម័គ្រចិត្ត​អាច​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ ហើយ​​មូលហេតុ​បង្ក​ជំងឺ​រទាន់​​បាន​ដឹង​ភ្លាមៗនោះទេ។ អ្នក​តំណាង​សាកលវិទ្យាល័យ Oxford បាន​លើក​ឡើង​ថា​ក្នុង​ការ​តេស្ដ​សាកល្បង​ដែល​មាន​អ្នក​ចូលរួម​ច្រើន ផល​រំខាន​ផ្សេង​ទៀត​អាច​នឹង​កើត​មាន​ ប៉ុន្តែ​ត្រូវ​ពិនិត្យ​ឡើង​វិញ​ឲ្យ​បាន​ម៉ត់ចត់។ ម៉្យាងទៀត ​ការ​ផ្អាក​ការ​តេស្ដ​សាកល្បង​លើ​វ៉ាក់សាំងនេះ​បង្ហាញ​ថា​ពួកគេ​យក​ចិត្ត​ទុកដាក់​លើ​សុវត្ថិភាព​របស់​អ្នក​ចូលរួម។ ការ​សម្រេចចិត្ត​ចុង​ក្រោយ​នៃ​ការ​ចាប់ផ្ដើម​ការ​តេស្ដ​សាកល្បង​ម្ដង​ទៀត​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ភ្នាក់ងារ​ត្រួត​ពីនិត្យ​វេជ្ជសាស្ត្រ និង​ផលិតផល​សុខភាព (MHRA) ដែល​អាច​ត្រូវ​ការ​រយៈពេល​ច្រើន​ថ្ងៃ ប៉ុន្តែ​មុន​នឹង​មាន​ការ​សម្រេច​ចិត្ត​ចុងក្រោយ ការ​តេស្ដ​សាកល្បង​នៅ​បណ្ដា​ប្រទេស​ខាង​លើ​ត្រូវ​ផ្អាក​សិន។


ព័ត៌មាន

អាមេរិក ប្រើរូបមន្តយកពន្ធថ្មីលើភេសជ្ជៈជាតិស្ករ ដើម្បីជួយទាំងសុខភាព និងសេដ្ឋកិច្ចពលរដ្ឋ

ទីក្រុង​ចំនួន​ ៧ នៅ​សហរដ្ឋអាមេរិក​ បានយក​ពន្ធ​ទៅ​លើ​ ផលិត​ផល​​ភេសជ្ជៈ​មាន​ជាតិ​ស្ករ  តាម​រយៈ​តម្លៃ​ពន្ធ​ អាស័្រយ​លើ​បរិមាណ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈនោះ ហើយ​ត្រូវ​​ជំនាញ​ស្រាវជ្រាវ​​ជឿថា អាច​ជួយ​​​​ឲ្យ​សុខភាព​ពលរដ្ឋ​បាន​កាន់​​តែ​ប្រសើរ​ជាង​មុន និង​ជួយ​​​កាត់​បន្ថយ ​ការ​ចំណាយ​លើ​បញ្ហា​សុខភាព​ បាន​ច្រើន​លាន​ដុល្លារ។ តាម​ប្រភព​សារព័ត៌មាន Business Fast ក្រុម​អ្នក​ស្រាវជ្រាវ​​​​​ មក​ពី​សាលា​សុខភាព​សាធារណៈ​ នៃសាកលវិទ្យាល័យ​​ Harvard នៅអាមេរិក បាន​សិក្សា​ឃើញ​​ថា ការ​យក​ពន្ធ​ទៅ​លើ​ពពួក​ផលិត​ផល​​ភេសជ្ជៈ​​ជាតិ​ស្ករ គឺ​​ផ្តល់​វិជ្ជមាន​ច្រើន។ អ្នក​ស្រាវជ្រាវ​​រក​ឃើញ​ថា ជា​មធ្យម​យុវវ័យ​ធ្លាប់ផឹក​ភេសជ្ជៈ​ជាតិ​ស្ករ បានស្រក់​ទម្ងន់​ប្រមាណ ០,៧ ​ផោន ស្មើនឹង ០,៣១​ គីឡូក្រាម ដែល​កត្តា​នេះ ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​ធាត់​ខ្លាំង លើ​យុវវ័យ​ដល់​ទៅ​ជាង ​៦ ​សែន​នាក់ ខណៈ​ហានិភ័យ​​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ ​២ បាន​ជាង​ ១០.០០០​នាក់។ ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​វា​​ចំណេញដល់​សេដ្ឋកិច្ច ពិសេស​ចំពោះ​ពលរដ្ឋ​អាមេរិក​ផ្ទាល់ ដែលត្រូវ​ចាយ​លើ​សេវា​ព្យាបាល​សុខភាព​ រហូត​ដល់​ទៅ ១,៨ ប៊ីលាន​ដុល្លារ ជារៀង​រាល់​ឆ្នា ដោយ​សារទម្លាប់​ផឹក​ភេសជ្ជៈ​ជាតិ​ស្ករ​ច្រើន។ អត្ថបទពាក់ព័ន្ធ៖ បើមានសញ្ញាទាំងនេះ រាងកាយខ្វះជាតិស្ករហើយ ប្រញាប់បំពេញភ្លាម ភេសជ្ជៈ ជាក់​ស្តែង ទី​ក្រុង Berkeley រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​យក​ពន្ធ​លើ​​​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​ ដែល​អនុវត្ត​គិត​ចាប់​ពី​ឆ្នាំ […]


ព័ត៌មាន

ក្រសួងចេញវិធានការឲ្យបញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះម៉ាកនេះ

ក្រសួង​ពាណិជ្ជ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំពោះ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ម៉ាក Nutrillat ដោយ​តម្រូ​វឲ្យ​ក្រុម​ហ៊ុន Nutrillat Master LM Co., Ltd បញ្ឈប់​ជា​បន្ទាន់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ (ពេល​កើត ដល់អាយុ ២៤ខែ) ម៉ាក Nutrillat រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។ ក្នុង​នោះ​ក្រសួង​ក៏​តម្រូវ​ឲ្យ​ប្រមូល​ត្រលប់​មក​វិញ​នូវ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​ម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ពី​ទីផ្សារ​ស្រុក​ខ្មែរ និង​ប្រគល់​ជូន​នាយកដ្ឋាន ក.ប.ប ដើម្បី​បន្ត​នីតិវិធី។ បន្ថែម​ពី​នោះ​ក៏​តម្រូវ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់​ទំនិញ​នានា​ទូទាំង​ប្រទេស​ផ្អាក​ជា​បន្ទាន់​ការ​ដាក់​តាំង​លក់​ផលិត​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​ខាង​លើ​ទាំង​អស់ និង​ត្រូវ​ប្រគល់​ជូន​នាយដ្ឋាន ក.ប.ប។ ការ​ចេញ​វិធានការ​ខាង​លើ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា ពី​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ Nutrillat ព្រោះ​ផ្នែក​លើ​លទ្ធផល​វិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះ​គោ​ម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ចេញ​ដោយ​មន្ទីរ​ពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហបុរី បង្ហាញ​ថា​ទឹក​ដោះ​ទាំង​នោះ​មាន​កម្រិត​ជាតិ​ដែក​តិច​ជាង ០,២៥ មិល្លីក្រាម/១០០ក្រាម ដែល​កម្រិត​នេះ​ទាប​ខ្លាំង​ពី​លក្ខខណ្ឌ​តម្រូវ​អប្បរមា […]


ព័ត៌មាន

ដំណឹងល្អ! ថ្ងៃនេះជាសះស្បើយ COVID-19 ៥ នាក់ ចិន ៤ ខ្មែរ ១

នៅ​ថ្ងៃនេះ​ក្រសួង​សុខាភិបាល​បាន​ជូន​ដំណឹង​ពី​ករណី​ជាសះស្បើយ​ជា​ជនជាតិ​ចិន ៤ និង​ខ្មែរ ១ នាក់ ហើយ​គ្មាន​អ្នក​ឆ្លង​ថ្មី​ថែម​ទៀត​នោះ​ទេ។ អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានីភ្នំពេញ បន្ទាប់ពី​តេស្ត​អវិជ្ជមាន ២ ដង។ សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៧៤ នាក់ (ស្ត្រី៥៤នាក់ និង​បុរស ២២០នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧១ នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ ចំនួន ២ នាក់ និងនៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត ១ នាក់ទៀត​ប៉ុណ្ណោះ​ជា​បុរស។


ព័ត៌មាន

អ្នកជំងឺ COVID-19 សល់ ៣៥ នាក់ប៉ុណ្ណោះ ក្រោយជាសះស្បើយ ៩ នាក់ថ្ងៃនេះ

ក្រសួង​សុខាភិបាល​បាន​ប្រកាស​ព្យាបាល​អ្នក​ជំងឺ COVID-19 ថែម ៩ នាក់​ទៀត​ហើយ ហើយ​ក៏​គ្មាន​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ទៀត​ដែរ។ អ្នក​ជា​សះស្បើយ​ទាំង ៩ នោះ​មាន​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស​ក្នុង​នោះ​មាន​ស្រ្តី​ខ្មែរ កាណាដា អាមេរិក និង​បុរស ៦ នាក់ ហើយ​អ្នក​ទាំង​នោះ​ក្រោយ​ធ្វើ​តេស្ត​អវិជ្ជមាន ២ ដង​អ្នក​ទាំងអស់​នោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ។ សរុប​តួលេខ​អ្នក​ឆ្លង COVID-19 ទូទាំង​ប្រទេស​មាន​ចំនួន ២៧៣ នាក់​ស្ត្រី ៥៤ និង​បុរស ២១៩ នាក់​ក្នុង​នោះ​អ្នក​ព្យាបាល​សះស្បើយ​មាន​ចំនួន ២៣៨ នាក់ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ចំនួន ៣៥ នាក់។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ