សុខភាពទូទៅ

ចំណេះដឹងទូទៅ

សុខភាពទូទៅ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

អ្នក​ដែល​និយម​ម៉ាស្សា ក ដើម្បី​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ ឬ​ឈឺ​ខ្នង អាច​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ដល់​ពិការ​អវៈយៈ នេះ​បើ​យោង​តាម​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យ​វេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។ ការ​ព្រមាន​នេះ​ដែរ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​មរណភាព​របស់​តារា​ចម្រៀង​ថៃ​ម្នាក់​ ឈ្មោះ Chayada Praohom ដែល​​រងគ្រោះ​ថ្នាក់ពិការ​អវៈយវៈ និង​ត្រូវ​គេង​លើ​គ្រែ​រហូត​ ក្រោយ​ពី​ទទួល​ការ​ម៉ាស្សា ក​ ចំនួន​ពីរ​បី​ដង​រួច​មក។ [embed-health-tool-heart-rate] Chayada បាន​ត្អួញត្អែរ​ពី​​ការ​ឈឺ​ស្មា និង​ក ទើប​​ទៅ​ទទួល​ការ​ម៉ាស្សា​នេះ។ មួយ​សប្តាហ៍​បន្ទាប់​ពី​ម៉ាស្សា​រួច​ ក៏​មាន​អារម្មណ៍​ស្ពឹក​នៅ​ត្រង់​ជើង​ រួច​ក៏​ទៅ​ទទួល​ការ​ម៉ាស្សា​ម្តង​ទៀត។ រំលង​បាន​​ពីរ​សប្តាហ៍ ការឈឺចាប់​ក៏​កាន់​តែ​ខ្លាំង​​ឡើង​ធ្វើ​ឲ្យ​គាត់​ពិបាក​គេង ហើយ​ក៏​ទៅ​ម៉ាស្សា​សាជា​ថ្មី ប៉ុន្តែ​ការ​ឈឺចាប់​នេះ​ ធ្វើ​ឲ្យ​គាត់​រឹត​តែ​ពិបាក​ទ្រាំ​មាន​អារម្មណ៍​ស្ពឹក​ ដែល​រាលដាល​ដល់​ពោះ ដើម​ទ្រូង​ និង​ជើង។ ជាមួយ​គ្នា​នេះ​ដែរ Chayada ​កាន់​តែ​ខ្សោយ​ទៅ​ៗ ហើយ​មិន​អាច​លើក​ដៃ ឬ​ជើង​បាន​ និង​លែង​អាច​កម្រើក​បាន​ទៀត។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! គួរ​បញ្ជាក់​ផង​ដែរ​ថា មាន​អ្នក​ជំងឺ​ចំនួន​៥៥​នាក់​ មាន​អាយុ​ចន្លោះ​ពី​២១ ដល់​៦០​​ឆ្នាំ ដែល​ក្លាយ​ទៅ​ជា​មនុស្ស​ពិការ ក្រោយ​ទទួល​ការ​ព្យាបាល​ ក នេះ​បើ​តាម​​របាយការណ៍​ដោយ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​ជនជាតិ​អាមេរិក។​ ​អ្នក​ជំនាញ​ខាង​សរសៃ​ប្រសាទ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ការ​ម៉ាស្សា​ […]

អត្ថបទផ្សេងទៀតពី សុខភាពទូទៅ

ស្វែងរក សុខភាពទូទៅ

ព័ត៌មាន

សិល្បករនៅហង្សមាស មានតែគ្រួសារ កែវ ចាន់និមល វិជ្ជមានកូវីដ១៩

មានពាក្យចចាមអារ៉ាម និងការផ្សព្វផ្សាយតៗគ្នាថា ក្រៅពីពិធីការនី កែវ ចាន់និមល ក៏មានសិល្បករផ្សេងទៀតឆ្លងកូវីដ ១៩ ដែរ។ បើតាមការលើកឡើងរបស់លោក មាស រិទ្ធី ក្នុងកម្មវិធីផ្សាយផ្ទាល់ព័ត៌មានហង្សមាសពេលព្រឹក មកដល់ម៉ោងនោះ មានតែក្រុមគ្រួសារពិធីការិនី កែវ ចាន់និមលប៉ុណ្ណោះ ដែលមានវិជ្ជមានកូវីដ ១៩ ក្នុងនោះមានអ្នកនាង ស្វាមី និងកូនស្រី។ ចំណែកអ្នកដែលពាក់ព័ន្ធជាមួយពិធីការិនីរូបនេះ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំណែកតន្ត្រីប្រចាំសប្តាហ៍នានា​ រួមទាំងការប្រដាល់របស់ស្ថានីយទូរទស្សន៍ហង្សមាស ត្រូវផ្អាករយៈពេល ១៤ថ្ងៃ។ ចំពោះមូលហេតុដែលធ្វើឲ្យអ្នកនាង កែវ ចាន់និមលឆ្លងកូវីដ១៩ នោះ ដោយសារតែឆ្លងពីលោក អ៊ិន ទីតូ ដែលបានដឹកនាំសិល្បៈករសិល្បៈការិនីថតស្ពតពាណិជ្ជកម្មទាក់ទងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្រោយមកអ្នកនាងក៏មានអាការៈមិនស្រួល ទើបធ្វើតេស្តទៅមានវិជ្ជមានកូវីដ១៩តែម្តង។ ចំពោះតារាចម្រៀង ណុប បាយ៉ារិទ្ធវិញ លោក មាស រិទ្ធី ថា តារាចម្រៀងរូបនេះបានយកសំណាកទៅពិនិត្យ តែមិនទាន់ចេញលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រទេ ដោយសារតែតារាចម្រៀងនោះមានអាការៈផ្តាសាយ។ ឯតារាចម្រៀង សុគន្ធនីសា វិញ បានផុសលើបណ្តាញសង្គមថា កន្លងមកនេះខ្លួនមិនបានជួបជាមួយពិធីការិនី កែវ ចាន់និមលទេ​ ហេីយក៏មិនបានដេីរទៅកន្លែងមុខសញ្ញាដែលមានកេីតកូវីដ១៩ ដែរ​ ប៉ុន្ដែ​ខ្លួននឹងបន្តសង្កេតខ្លួនឯងទៀត​ ចាំមេីលលទ្ធផល​ អ្នកដែលយេីងជួបជាប្រយ៉ោល​ តៗ​គ្នា​ […]


ចំណេះដឹងទូទៅ

ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ កុំ​រំលង​ភេសជ្ជៈ​មួយ​​នេះ

កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​ទទួល​ខុស​ត្រូវ​ក្នុង​ការ​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ស្វាហាប់​ និង​​ថាមពល​ពេញ​មួយ​ថ្ងៃ​​​។​ នៅ​ពេល​ដែល​កម្រិត​ជា​ស្ករ​ចុះ​ទាប​​ពេក ​ឬ​ខ្ពស់​ពេក​ វា​នឹង​​ជះ​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​ដល់​រាងកាយ​របស់​យើង​។​ ហេតុ​នេះ​ហើយ​ ការ​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​ស្ថិត​ក្នុង​កម្រិត​ល្អ​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដែល​យើង​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​។​ ជាក់​ស្ដែង​ ទឹក​ដូង​​គឺ​ជា​ភេសជ្ជៈ​ធម្មជាតិ​ដែល​មាន​គុណប្រយោជន៍​ច្រើន​ដល់​សុខភាព​​ ព្រម​ជាមួយ​នឹង​រសជាតិ​ផ្អែម​ឆ្ងាញ់។​ លើស​ពី​នេះ​ ទឹក​ដូង​ក៏​មាន​​សារធាតុ​ចិញ្ចឹម​ ក៏​ដូចជា​សារធាតុ​រ៉ែ​​ដែល​រាងកាយ​ត្រូវការ​​ជា​ចាំបាច់​ ដើម្បី​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​ថែម​ទៀត​ផង​។​ ១. ជំរុញ​ការ​​ធ្វើ​មេតាប៉ូលីស ​ទឹក​ដូង​គឺ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ដើម្បី​ជំរុញ​ដល់​ការ​ធ្វើ​មេតាប៉ូលីស​ ដោយ​បង្កើន​អារម្មណ៍​ឆ្អែត​ គ្រប់គ្រង​ចំណង់​អាហារ​ និង​សម្រួល​ដល់​ការ​រំលាយ​អាហារ​​​។​ នៅ​ពេល​ដែល​ការ​ធ្វើ​មេតាប៉ូលីស​​មាន​ភាព​ប្រសើរ​ឡើង​ រាងកាយ​របស់​យើង​ក៏​ធ្វើការ​​រំលាយ​អាហារ​ប្រកប​ដោយ​ប្រសិទ្ធភាព​ផង​ដែរ​។​ ២. សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ ​​ទឹក​ដូង​ប្រមូល​ផ្ដុំ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​រ៉ែ​ជា​ច្រើន ដូចជា​ជាតិ​សរសៃ ប៉ូតាស្យូម​ កាល់ស្យូម​ ម៉ាញ៉េស្យូម​ សូដ្យូម​ និង​ជាតិ​ដែក ហើយ​សមាសធាតុ​ទាំង​នេះ​មាន​គុណប្រយោជន៍​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​​ក្នុង​ឈាម​​បាន​យ៉ាង​ពូកែ​​សក្ដិសិទ្ធិ​​។​ ៣. ជួយ​​ឲ្យ​ចរន្ត​​ឈាម​ប្រសើរ​ឡើង​ ចរន្ត​ឈាម​ខ្សោយ​ គឺ​ជា​បញ្ហា​ទូទៅ​សម្រាប់​អ្នក​​​មាន​ជំងឺ​ទឹក​នោម​ផ្អែម​។​ វា​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ភ្នែក​ រមួល​សាច់​ដុំ ​ និង​ខ្សោយ​តម្រង​នោម​ជាដើម​។​ ទឹក​ដូង​មាន​អត្ថប្រយោជន៍​​​ជួយ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង​ និង​ធ្វើ​ឲ្យ​លំហូរ​ឈាម​​នៅ​ក្នុង​រាងកាយ​មាន​សភាព​ធម្មតា​ ដោយ​ធានា​ថា​យើង​​អាច​ជៀស​ផុត​ពី​បញ្ហា​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយសារ​ចរន្ត​ឈាម​ខ្សោយ​។ ៤. ជួយ​ដល់​ការ​សម្រក​ទម្ងន់​ ​​ការ​លើស​ទម្ងន់​អាច​នាំ​ឲ្យ​កើត​មាន​បញ្ហា​​​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​​តែងតែ​មាន​ការ​​​ឡើង​ទម្ងន់​ខុស​ពី​ធម្មតា​។​ យ៉ាង​ណា​មិញ​ ទឹក​ដូង​មាន​កាឡូរី​ទាប​ ហើយ​ផ្ទុក​ទៅ​ដោយ​ជីវ​អង់ស៊ីម ដែល​​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​​ញ៉ាំ​ទឹក​ដូង​ជា​​ទៀងទាត់ ​​វា​អាច​ជួយ​យើង​ជៀស​ឆ្ងាយ​ពី​ការ​ញ៉ាំ​ជ្រុល​ ដោយ​​​កាត់​បន្ថយ​កាឡូរី​​​​ដែល​យើង​​ទទួល​បាន​ពី​អាហារ​។ ៥. កម្រិត​ស្ករ​ទាប​ក្នុង​អាហារ ​​ បន្ថែម​ពី​នេះ​ ទឹក​ដូង​មាន​កម្រិត​ជាតិ​ស្ករ​ទាប​ និង​ផ្ទុក​ទៅ​ដោយ​ស្ករ​ធម្មជាតិ​​តិចតួច​បំផុត​ […]


ព័ត៌មាន

ខ្មែរយើងប្រយ័ត្ន វៀតណាមប្រឈមនឹងខ្យល់ពុល អាចបង្កឲ្យកើតមហារីក

នៅ​ភាគ​ខាង​ជើង​ឈាង​ខាង​កើត និង​តំបន់​ដី​សណ្ត​ទន្លេ Hong នៃ​ប្រទេស​វៀតណាម​ប្រឈម​នឹង​ខ្យល់​ពុល ពីថ្ងៃទី១-៦ មីនា ២០២១។ នេះ​បើ​យោង​តាម Vietnam News ចេញ​ផ្សាយ​ថ្ងៃ​នេះ។ ខ្យល់​ពុល​នេះ​មាន​លាយ​ជាមួយ​កម្ទេច​ល្អិតៗ​បំផុត ដែល​ជា​ប្រភេទ​លោហៈ​ធ្ងន់ គ្រោះថ្នាក់​ខ្លាំង​ដល់​សុខភាព​មនុស្ស។ វា​អាច​ផ្តុំ និង​ជ្រៀត​ចូល​ដល់​កូន​ថង់​សួត​តូចៗ និង​ក្នុង​សរសសៃ​ឈាម អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក ឬ​ប៉ះពាល់​ដល់ DNA នាំ​មាន​បម្រែ​បម្រួល​ដល់​សេណេទិក។ ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​ស្នើ​ឲ្យ​និស្សិត សិក្ខាកាម យោធា-នគរបាល និង​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​សិក្សា ស្នាក់​នៅ ឬ​មាន​វត្តមាន​ក្នុង​ប្រទេស​វៀតណាម​មាន​ការ​ប្រុង​ប្រយ័ត្ន ចៀស​វាង​ការ​ចេញ​ក្រៅ បិទ​បង្អួច​ពេល​ព្រឹក និង​ត្រូវ​ពាក់​ម៉ាស់​ការពារ​ពេល​ចេញ​ក្រៅ ត្រូវ​លាង​សម្អាត​រន្ធ​ច្រមុះ​នឹង​ទឹក​អំបិល។


ចំណេះដឹងទូទៅ

វិធីតែមួយគត់ដែលព្យាបាលជំងឺបូសអន្ទុងជា

ជំងឺបូស​អន្ទង់ ជា​ជំងឺ​មួយ​កើត​ឡើង​លើ​រន្ធបាត ក្រៅ​ពី​ជំងឺ​ឫសដូងបាត បូស​អន្ទង់ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ អាច​ជា​អាប់សែ ហើយ​អាច​​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត។ ​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​បញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាម​ការ​បញ្ជាក់​លោក​វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។ លោកវេជ្ជបណ្ឌិតបានបន្តថា ​វិធីព្យាបាល​បូស​អន្ទង់​​ដែល​មាន​ប្រសិទ្ធភាពមាន​តែ​មួយ​មុខ​គត់ គឺ​ការ​ព្យាបាល​ដោយ​វះកាត់ ឯ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក ឬ​ថ្នាំ​ផ្សះ គ្រាន់​តែ​បាន​ជួយ​សម្រួល​បញ្ហា​អាប់សែ ឬ​បញ្ហា​ហូរ​ខ្ទុះ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។ ងាក​ទៅ​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ឬ​ការ​ធ្វើ​វិធី​ផ្សេងៗ​ក្រៅ​ពី​វះកាត់​ដើម្បី​ព្យាបាល​បូស​អន្ទង់ ដូច​ជា​ត្រាំ​ទឹក​ថ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក៏​មិន​អាច​ព្យាបាល​បូស​អន្ទង់​ឲ្យ​ជា​បាន​ដែរ។ ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ! ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ! គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​អ្នក​ជំងឺ បើ​សិន​ជា​បូស​អន្ទង់​កើត​លើ​មនុស្ស​ពេញ​វ័យ មាន​សុខភាពល្អ​​មិន​ស្លាប់​នោះ​ទេ ប៉ុន្តែ​បើ​កើត​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាច​មាន​ហានិភ័យខ្ពស់។ អត្ថបទពាក់ព័ន្ធ៖ Abscess Surgery (​វះ​បូស) អីគេ​ជា​បូស​សុដន់ ហើយស្រីៗ​ណាខ្លះ​ប្រឈម​កើត​បូសសុដន់? ជំ​ងឺកាមរោគទាំង៤នេះ ចេញរោគសញ្ញាតិចតួច ឬគ្មានរោគសញ្ញា ស្រីៗបាត់បង់បាត់តេរីល្អក្នុងទ្វារមាស ងាយឆ្លងរោគ ធ្លាក់ស មកមូលហេតុទាំងនេះ ជំ​ងឺកាមរោគទាំង៤នេះ […]


ចំណេះដឹងទូទៅ

បង្ការ​ខ្លួនពីជំងឺមហារីក គួរកម្រិតការញ៉ាំអាហារទាំងនេះ

ជំងឺ​មហារីក​ត្រូវ​អ្នក​ជំនាញ​វាយ​តម្លៃ​ថា​ជាមូល​ហេតុ​បង្ក​ចម្បង​មួយ​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ​លើ​ពិ​ភព​លោក​។ ប៉ុន្តែ​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​ ការ​ផ្លាស់​​ប្តូរ​របប​អាហារ​មួយ​ចំនួន​អាច​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​បាន​ពី​៣០ទៅ​៥០​ភាគ​រយ​។​ អ្នក​ស្រាវ​ជ្រាវ​អះអាង​ថា​ការ​វាយ​តម្លៃ​ថា​អាហារ​ជាក់​លាក់​ណា​មួយ​អាច​បង្ក​ជា​ជំងឺ​មហារីក គឺជា​រឿង​ពិបាក។ ប៉ុន្តែថា​ តាមការ​សិក្សា ការ​ញ៉ាំ​អាហារ​ណាមួយ​ក្នុង​ចំនួន​ច្រើន​ពេក​ ក៏​ទំនង​ជា​អាច​ធ្វើ​ឲ្យ​យើង​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក​​។​ ១. អាហារ​ផ្អែម និង​ស្ករ​ចម្រាញ់​ អាហារ​កែ​ច្នៃ​ដែល​មាន​ជាតិ​ស្ករ​ច្រើន និង​មាន​ជាតិ​សរសៃ និង​ជីវិជាតិ​ចិញ្ចឹម​​​ទាប មាន​ទំនាក់​ទំនង​ខ្ពស់​ទៅ​នឹង​ហានិភ័យ​កើត​ជំងឺ​​មហារីក។ ការ​សិក្សា​បាន​រក​ឃើញ​ថា​របប​អាហារ​ដែល​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​ គឺ​មាន​ទំនាក់​ទំនង​នៃការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក​មួយ​ចំនួន​ដូចជា មហារីកក្រពះ សុដន់ និង​ពោះវៀន​ធំ ជា​ដើម។​ ការ​សិក្សា​បញ្ជាក់ថា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​អាំងស៊ុយ​លីន​ខ្ពស់ ជាកត្តា​បង្ក​ហានិភ័យ​ជំងឺ​មហារីក។ អាំងស៊ុយ​លីន ត្រូវ​គេ​ដឹងថា​ជួយ​រំញោច​ដល់​ការ​បំបែក​កោសិកា ជួយ​គាំទ្រ​ដល់​ការលូត​លាស់ និង​រាល​ដាល​កោសិកា​មហារីក ដែល​នាំ​ឲ្យ​មាន​ការ​ពិបាក​​ក្នុង​ការ​កម្ចាត់​។ ដើម្បី​ចូល​រួម​កាត់​បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​ យើង​គួរ​កម្រិត ឬ​ចៀស​វាង​ញ៉ាំអាហារ​ណា​ជំរុញ​ឲ្យ​មាន​ការ​ផលិត​កម្រិត​អាំងស៊ុយ​លីនច្រើន​ ដូច​ជា​អាហារ​មាន​ជាតិ​ស្ករ​ខ្ពស់ និង​កាបូអ៊ីដ្រាត​ចម្រាញ់​ជា​ដើម​។ ២. សាច់​កែច្នៃ​ ទីភ្នាក់​ងារ​អន្តរ​ជាតិ​ស្រាវ​ជ្រាវជំងឺ​មហារីក ​(IARC ) បាន​ចាត់ទុក​សាច់​កែ​ច្នៃ​ថា​អាច​ជា​ធាតុ​បង្ករ​របស់​ជំងឺ​មហារីក(carcinogen ) ដែលពេល​ខ្លះ​នាំឲ្យ​កើត​ជំងឺ​មហារីក​។ សាច់​កែ​ច្នៃ​រាប់​បញ្ចូល​ដូច​ជា hot dogs សាច់ជ្រូក​ham និង​សាច់​ជ្រូក​បី​ជាន់​​ជា​ដើម​។​ ការសិក្សា​ស្រាវ​ជ្រាវ​បែបអង្កេត​​មួយ​ចំនួន​បាន​រកឃើញ​ថា​ ការ​ញ៉ាំ​សាច់កែច្នៃ​មាន​ទំនាក់ទំនង​នឹង​​ការ​កើន​ឡើង​ហានិភ័យ​ជំងឺ​មហារីក ពិសេស​ជំងឺ​មហារីក​ពោះវៀន​ធំ​។ ៣. អាហារ​​ខ្លោច​ ​ការ​ចម្អិន​អាហារ​ក្នុង​កម្រិត​សីតុណ្ហភាព​ខ្ពស់​ពេក ដូច​ជា​ដុត ចៀន និង​អាំង អាច​នាំ​ឲ្យ​មានការ​ផលិត​សារធាតុ​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដូច​ជា heterocyclic amines (HA)និង AGEs​។ នៅ​ពេល​ដែល​សារធាតុ​គ្រោះ​ថ្នាក់​ទាំង​នេះ​កើន​ឡើង​ខ្លាំង​ជ្រុល​​អាច​ធ្វើ​ឲ្យ​មាន​ការ​រលាក និង​អាច​វិវត្ត​ទៅ​ជា​ជំងឺ​មហារីក និង​ជំងឺ​ផ្សេងៗ​ទៀត​។​ អាហារ​មួយ​ចំនួន​ដូច​ជា​សាច់​សត្វ​មាន​ខ្លាញ់ និង​ប្រូតេអ៊ីន​ខ្ពស់ ក៏​ដូច​ជា​សាច់​កែ​ច្នៃ […]


ចំណេះដឹងទូទៅ

ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង

និយាយ​ដល់​ផ្លែ​ស្រកានាគ គ្នា​យើង​ពិត​ជា​ស្គាល់​ច្បាស់​ណាស់ ផ្លែនេះ​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ។ ក្រៅពី​រសជាតិ គ្នា​យើង​ដឹង​ទេ​ថា​ផ្លែ​ស្រកានាគ​មាន​គុណ​ប្រ​យោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​។ ​​​​១. សារធាតុ​ចិញ្ចឹម​ខ្ពស់​ ​ផ្លែ​ស្រកានាគ ដ្បិត​មាន​កាឡូរី​តិច តែ​មាន​សារ​ធាតុរ៉ែ វិតាមីន​សំខាន់ៗ​ជា​ច្រើន ព្រម​ទាំង​មាន​ជាតិ​សរសៃ​ទៀត​ផង។ ក្នុង​ផ្លែស្រកា​នាគ​មាន​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិ​សរសៃ ជាតិ​ដែក ម៉ាញ៉េស្យូម វីតាមីន C និង​វីតាមីន​E។ ២. ជួយ​ស្បែក​ ផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​វីតាមីន ដែល​​មាន​ផល​ល្អ ដល់​សុខភាព​ស្បែក​។ វីតាមីន C នៅ​ក្នុង​ផ្លែឈើ​នេះ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ការពារ​ស្បែក​ស្រអាប់ និង​កាត់​បន្ថយ​ភាព​ចាស់​ជា​ដើម​។ ៣. ជាតិ​សរសៃ​ ផ្លែ​ស្រកា​នាគ​មាន​ជាតិ​សរសៃ​ខ្ពស់ កាឡូរី​ទាប និ​គ្មាន​ជាតិ​ខ្លាញ់។ ដូច​នេះ​ហើយ ការ​ដាក់​​ផ្លែ​ស្រកា​នាគ​ចូល​ក្នុង​របប​អាហារ នឹង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដំណើរ​ការ​បាន​យ៉ាង​រលូន​។ [embed-health-tool-bmi] ៤. សុខភាព​ពោះ​វៀន​ ផ្លែ​ស្រកាន​នាគ​ក៏​មាន​ដែរ​ prebiotics ដែល​សារធាតុ​នេះ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​របស់​បាក់​តេរី​ល្អៗ​នៅ​ក្នុង​ក្រពះ ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ។ Prebiotics គឺ​ជា​តិ​សរសៃ​ម្យ៉ាង​ដែល​បាក់​តេរី​ល្អ​ក្នុងពោះ​វៀន​ត្រូវ​ការ​សម្រាប់​លូត​លាស់។ លើស​ពី​នេះ ផ្លែ​ស្រកានាគ​ក៏​មាន​ទំនាក់ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពះ​ដូច​គ្នា​។​​ ៥. ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ដោយ​សារ​តែផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​វីតាមីន​ C ទើប​ផ្លែ​ឈើ​នេះ​អាច​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រ​បស់​យើង​បាន។ មួយ​វិញ​ទៀត ផ្លែ​ស្រកា​នាគ​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជួយ​ទៅ​ដល់​ប្រ​ព័ន្ធភាព​ស៊ាំ​ការ​ពារ​រាង​កាយ​ពី​ពពួក​បាក់តេរី និង​មេរោគ​។ [embed-health-tool-heart-rate] ៦. ​ជាតិ​ដែក​ ផ្លែ​ស្រកានាគ​ ក៏​ជួយ​បង្កើ​កម្រិត​ជាតិ​ដែក​នៅ​ក្នុង​រាង​កាយ។ ជា​តិ​ដែក​មាន​សារ​សំខាន់​ក្នុង​ការ​ជួយ​ដឹង​ជញ្ជូន​អុក​ស៊ី​សែន​ក្នុង​រាង​កាយ។ ដូច​នេះ បើ​យើង​ចង់​បង្ការ​បញ្ហា​​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក កុំ​ភ្លេច​បន្ថែម​ផ្លែ​ស្រកា​នាគ​ទៅ​ក្នុង​របប​អាហារ​។ អត្ថបទពាក់ព័ន្ធ៖  […]


ចំណេះដឹងទូទៅ

កម្ចាត់រោមច្រមុះ​មិនមែនចេះតែធ្វើ​តាមចិត្តទេ​ ត្រូវដឹងវិធីនេះ​

​ថ្វី​ត្បិត​តែ​រោម​ច្រមុះ​ គឺ​ជា​រោម​ដែល​យើង​មិន​សូវ​ចង់​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​វា​​មាន​អត្ថប្រយោជន៍​យ៉ាង​ខ្លាំង​​ចំពោះ​​សុខភាព​របស់​យើង​​​​។​ ជាក់​ស្ដែង រោម​ច្រមុះ​​រួម​ចំណែក​ក្នុង​ការ​ការពារ​សួត​របស់​យើង​ពី​ធូលី​ដី​ និង​កម្ទេចកំទី​ផ្សេងៗ​ដែល​ចូល​ទៅ​ក្នុង​ផ្លូវ​ដង្ហើម​ និង​ចរន្ត​ឈាម​​។ ប្រសិនបើ​យើង​មិន​មាន​រោម​ច្រមុះ​ទេ​នោះ​ យើង​អាច​នឹង​ឆ្លង​មេរោគ​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លងរោគ​ផ្លូវ​ដង្ហើមជាដើម​។​ ដូច្នេះ​ហើយ​ យើង​មិន​គួរ​កម្ចាត់​រោម​ច្រមុះ​ទាំង​អស់​​ឡើយ​។​ យ៉ាង​ណា​មិញ​ គ្នា​យើង​អាច​អនុវត្តន៍​តាម​វិធីសាស្ត្រ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​​រោម​ច្រមុះ​ ដោយ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​របស់​យើង​។ ១.​ កុំ​​​បក​ ឬដក​រោម​ច្រមុះ​ឲ្យ​សោះ!​ ​​​ពិត​ណាស់​ ការបក ឬ​ដក​រោម​ច្រមុះ​ ធ្វើ​ឲ្យ​យើង​​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ ព្រម​ទាំង​មិន​មាន​សុវត្ថិភាព​ផង​ដែរ ពីព្រោះ​វា​នឹង​ធ្វើ​ឲ្យ​ឫស​រោម​ច្រមុះ​បាត់បង់​ ដែល​អាច​បង្ក​​ទៅ​ជា​ការ​ឆ្លង​មេរោគ​ ឬ​ហើម​ជាដើម​។​ ​ជា​លទ្ធផល​ យើង​មិន​ត្រឹមតែ​ងាយ​កើត​បញ្ហា​​អាលែកហ្ស៊ី​ ការ​រលាក​ភ្នាស​ប្រអប់​រន្ធ​ច្រមុះ​  និង​ឆ្លង​រោគ​ផ្លូវ​ដង្ហើម ប៉ុណ្ណោះ​ទេ​ វា​ក៏​​អាច​​ចូល​ទៅ​កាន់​​ទី​តាំង​ដែល​សរសៃ​ឈាម​វ៉ែន​ប្រមូល​ផ្ដុំ​ និង​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ​ ដោយ​ការ​​ឆ្លង​មេរោគ​ដោយ​ផ្ទាល់​ទៅ​ក្នុង​ខួរ​ក្បាល​ថែម​ទៀត​ផង​។ ២. កាត់​តម្រឹម​ ​​​​យើង​អាច​កម្ចាត់​រោម​ច្រមុះ​​បាន​​ដោយ​សុវត្ថិភាព​ និង​ងាយ​ស្រួល​បំផុត​តាម​រយៈ​ការ​កាត់​តម្រឹម​ដោយ​​​ប្រើ​កូន​​កន្ត្រៃ​កាត់​រោម​ច្រមុះ​។​ ជា​ទូទៅ​ កូន​កន្ត្រៃ​ប្រភេទ​នេះ​ ​ត្រូវ​បាន​រចនា​ឡើង​ជា​ពិសេស​សម្រាប់​​កាត់​រោម​ច្រមុះ​នៅ​ត្រង់​ផ្នែក​ដែល​​ពិបាក​កាត់​បំផុត​។​ យ៉ាង​ណា​មិញ​ ចូរ​​សម្អាត​ច្រមុះ​ និង​កន្ត្រៃ​ឲ្យ​បាន​ស្អាត​ជា​មុន​សិន​ មុន​ពេល​ដែល​យើង​ចាប់ផ្ដើម​កាត់​។ ៣. ម៉ាស៊ីន​កាត់​រោម​ច្រមុះ​ ​​​​​ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាស៊ីន​កាត់​រោម​ច្រមុះ​ ឬ​ Electric Buzzer ក៏​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​កាត់​រោម​ច្រមុះ​របស់​យើង​ប្រកប​ដោយ​សុវត្ថិភាព​ផង​ដែរ។​ វិធី​កាត់​រោម​ដោយ​ពុំ​មាន​ការ​ឈឺ​ចាប់​ និង​រហ័ស​នេះ​ អាច​ជួយ​​សន្សំ​សំចៃ​ពេលវេលា​របស់​យើង​​បាន​ច្រើន​ បើ​ប្រៀបធៀប​ជាមួយ​នឹង​ការ​ប្រើ​កន្ត្រៃ​។​   ៤. ការ​កម្ចាត់​រោម​ដោយ​ប្រើ​ម៉ាស៊ីន​ឡាស៊ែរ​ ​នៅ​ក្នុង​ករណី​ដែល​រោម​ច្រមុះ​របស់​យើង​​​ដុះ​ចេញ​មក​​ […]


រោគសញ្ញា

ថ្លើម​រឹង​ និង​ក្រិន​ថ្លើម​ខុស​គ្នា​ដូម​ម្ដេច?

គ្នា​យើង​ធ្លាប់​ឮ​ដែរទេពីរឿង​ថ្លើម​រឹង និង​ក្រិន​ថ្លើម? តើ​បញ្ហា​ថ្លើម​ទាំងពីរ​នេះ​ដូច​គ្នា​ ឬ​ខុស​គ្នា​យ៉ាងណាដែរ?​ ខាង​ក្រោ​មនេះ​ជា​ការ​ពន្យល់​មួយ​ចំនួន​ ដើម្បី​ឲ្យ​គ្នា​យើង​បាន​យល់​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ។​ ១. ថ្លើម​រឹង ថ្លើម​រឹង ​គឺ​បណ្ដាល​មកពី​ការ​កើន​ឡើង​នៃ​ស្នាម​រឹង​នៃ​ជាលិកា​ថ្លើម។ ក្នុង​ពេល​នេះ​ គឺ​មាន​ភាព​ពិបាក​ក្នុង​ចលនការ​នៃ​ការ​ស្ដារ​សាច់​ថ្លើម​ឡើង​វិញ។ នៅ​ពេល​ដែល​សាច់​ថ្លើម​ខូច​ដោយសារ​វីរុស​ ស្រា​ ឬ​ជាតិ​ពុល​ ក៏​ដូចជា​របួស ​​និង​កត្តា​ផ្សេង​ទៀត ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​នឹង​ចាប់​ផ្ដើម​សាងសង់​ឡើង​វិញ។ ក្នុង​ពេល​ថ្លើម​ខូច​នេះ​ដែរ​ កោសិកា​ថ្លើម​ដែល​ខូចខាត​បាន​បញ្ចេញ​សារជាតិ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​សាច់​ថ្លើម​រឹង។ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​សាច់​ថ្លើម​រឹង​ មាន​តិច​ណាស់​ដែល​មាន​រោគ​សញ្ញា​ហើយ​មុខងារ​ថ្លើម​គឺ​ធម្មតា។ សាច់​ថ្លើម​រឹង​គឺ​ជា​ដំណាក់​កាល​ដំបូង​នៃ​ការ​ធ្វើ​ឲ្យ​ជាលិកា​ថ្លើម​ឡើង​ក្រិន។ ជាលិកា​រឹង​ក្រិន​ក្រេស​ទាំង​នេះ​បង្កើន​ចំនួន ​ហើយ​ការ​បន្ត​ការ​ខូចខាត​ថ្លើម​កាន់​តែ​ធ្ងន់​ ទំនាក់​ទំនង​រវាង​ជាលិកា​ក្រិន​ទាំង​នេះ​គឺ​អាច​រាំង​ស្ទះ​ចលនការ​មុខងារ​ផ្សេង​ៗ​របស់​ថ្លើម។ ប្រសិន​បើ​នៅ​តែ​បន្ត​មិន​ព្យាបាល​ នោះ​នឹង​ទៅ​ជា​ក្រិន​ថ្លើម​តែ​ម្ដង​ដែល​សាច់​ថ្លើម​ទាំង​មូល​គឺ​ក្រិន​ទាំង​អស់​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​លំហូរ​ឈាម​​ក្នុង​ថ្លើម ​និង​ថ្លើម​ចុះ​ខ្សោយ។ ជាទូទៅ​ថ្លើម​ដែល​ល្អ​ គឺ​មាន​សាច់​ទន់​​តែ​ដល់​ពេល​វា​ឡើង​រឹង​ហើយ​សាច់​ថ្លើម​ឡើង​ក្រាស់​ និង​វិវត្ត​ជា​ក្រិន​ដែល​អាច​រឹង​ដូច​ថ្ម​ទៀត​ផង។ ២. ក្រិន​ថ្លើម ក្រិន​ថ្លើម​ជា​ដំណាក់​កាល​បន្ត​ពី​ថ្លើម​រឹង។ សាច់​ថ្លើម​កាន់​តែ​រឹង​ ភាព​ធ្ងន់​ធ្ងរ​នៃ​ជំងឺ​ក្រិន​ថ្លើម​កាន់​តែ​ពិបាក​ព្យាបាល។ អ្នក​ខ្លះ​និយាយ​ថា​ក្រិន​ថ្លើម​គឺ​បណ្ដាល​មក​ពី​ការ​ប្រឈម​នឹង​ការ​ប៉ះពាល់​សាច់​ថ្លើម​យូរ​ខែ​យូរ​ឆ្នាំ​នឹង​អ្វី​​មួយ​។ នៅពេល​ដែល​ថ្លើម​ឡើង​ក្រិន​ហើយ​ សាច់​ថ្លើម​គឺ​រឹង​គ្រប់​ទី​កន្លែង​ដែល​បង្កើត​ជា​តំបន់​តូច​ៗ​ជា​ច្រើន​។ សមត្ថភាព​របស់​ថ្លើម​ដើម្បី​ស្ដារ​ឲ្យ​ប្រសើរ​ឡើង​នោះ​ត្រូវ​បាន​ថយ​ចុះ​ ហើយ​នៅ​ក្នុង​ដំណាក់​កាល​នេះ​ហើយ​ដែល​ភាព​ក្រិន​ក្រេស​នេះ​ហើយ​​បង្ក​ឲ្យ​ថ្លើម​ឡើង​រឹង​នឹង​ស្វិត​រូបរាង។   ៣. ភាព​ខុស​គ្នា​រវាង​ថ្លើម​រឹង ​និង​ក្រិន​ថ្លើម ថ្លើម​រឹង​មិន​មែន​ជា​ជំងឺ​នោះ​ទេ​ តែ​វា​ជា​ការ​វិវត្ត​នៃ​ជំងឺ​ ដែល​ការ​វិវត្ត​ទៅ​រក​ជំងឺ ​និង​ជំងឺ​ គឺ​មាន​អត្ថន័យ​ផ្សេង​គ្នា។ ថ្លើម​រឹង​កើត​ឡើង​មុន​ក្រិន​ថ្លើម​ ហើយ​ថ្លើម​រឹង​ជា​ដំណាក់​កាល​មុន​ឈាន​ចូល​ទៅ​ក្រិន​ថ្លើម​។ មាន​កត្តា​ជា​ច្រើន​ដែល​ចូលរួម​បង្ក​ឲ្យ​ទៅ​ជា​ថ្លើម​រឹង។ នៅ​ពេល​ដែល​សាច់​ថ្លើម​រឹង​ហើយ​ថ្លើម​មិន​អាច​បែង​ចែក​មុខងារ​តាម​តំបន់​របស់​វា​បាន​ បន្ទាប់​មក​ភាព​ក្រិន​នឹង​លេច​រូប​រាង​ដែល​ខាន់​ចែក​ដោយ​សន្ទះ។ ការ​ព្យាបាល​សាច់​ថ្លើម​រឹង ​គឺ​ងាយ​មិន​ដូច​ក្រិន​ថ្លើម​នោះ​ទេ​ដែល​ច្រើន​តែ​ជះ​ឥទ្ធិពល​ដល់​អ្នក​ជំងឺ។ ដូចនេះ​ហើយ​នៅ​ពេល​ដែល​សង្ស័យ​ថា​មាន​សាច់​ថ្លើម​ឡើង​រឹង​ត្រូវ​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​ដើម្បី​រក​មើល​មូលហេតុ​ដែល​បង្ក​នឹង​ព្យាបាល​​ក៏​ដូចជា​រក​វិធី​ការពារ​សាច់​ថ្លើម​ កុំ​ឲ្យ​សាច់​ថ្លើម​វិវត្ត​ទៀត​ទៅ​ជា​ក្រិន ​នាំ​ឲ្យ​​​ពិបាក​ព្យាបាល​។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ការពារ​សាច់​ថ្លើម​កុំ​ឲ្យ​ឡើង​រឹង​និង​ក្រិន​បាន? នៅ​ពេល​មាន​ជំងឺ​រលាក​សាច់​ថ្លើម​ ឬ​សង្ស័យ​ថា​មាន​រលាក (ហត់ មិន​ឈ្លាន​បាយ ពិបាក​រំលាយ​អាហារ ឈឺ​ចាប់​តំបន់​ថ្លើម) […]


ចំណេះដឹងទូទៅ

ចេះតែយកដបប្លាស្ទិចមកប្រើច្រើនដង អត់ចេះមើល ប្រយ័ត្នផឹកគីមីចូលខ្លួន!

ចំពោះ​សម្ភារៈ​ប្លាស្ទិច យើង​តែង​តែ​ឮពាក្យ​ថា "កាត់​បន្ថយ ប្រើ​សារ​ឡើង​វិញ និង​កែច្នៃ​ថ្មី" ដើម្បី​ជួយ​កាត់​បន្ថយ​កំណើន​កើន​ឡើង​ប្លាស្ទិច​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​យើង ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។ ហេតុ​នេះ​ហើយ គ្នា​យើង​មួយ​ចំនួន​ធំ​ព្យាយាម​យក​ដប​ទឹក​សុទ្ធ​មក​ប្រើ​សារ​ឡើង​វិញ​ញឹក​ញាប់ ប៉ុន្តែ​យើង​មាន​ដឹង​ទេ​ថា ដប​ទឹក​សុទ្ធ​ទាំង​នោះ​មាន​ខ្លះ​អាច​ប្រើ​ឡើង​វិញ​បាន តែ​ខ្លះ​ទៀត​ប្រើ​បាន​តែ​ម្ដង​គត់។ តើ​ដប​ប្លាស្ទិច​ធ្វើ​ឡើង​ពី​សារ​ធាតុ​អ្វី​ខ្លះ? ដប​ទឹក​ប្លាស្ទិច​ភាគ​ច្រើន​មាន​លេខ​កូដ​កែ​ច្នៃ​បោះ​ពុម្ព​នៅ​លើ​ដប។ ហើយ​យើង​អាច​ដឹង​បាន​ថា ដប​ទឹក​នោះ​ផលិត​ពី​ប្លាស្ទិច​ប្រភេទ​អ្វី ព្រោះ​ប្លាស្ទិច​មាន​ច្រើន​ប្រភេទ តែ​គេ​យក​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​មក​ផលិត​ជា​ដប​ទឹក​សុទ្ធ។ លេខ​កូន​លើ​ដប​បា្លស្ទិច​មាន​ចាប់​ពី​លេខ១-៧ ដើម្បី​កំណត់​ពី​ប្រភេទ​ប្លាស្ទិច​ដែល​ផលិត​ដប​នោះ និង​ងាយ​ស្រួល​ដល់​ការ​បែង​ចែក​ប្រភេទ​ដប​ពេល​កែច្នៃ​ឡើង​វិញ។ Polyethylene Terephthalate (PET or PETE)  High-density Polyethylene (HDPE) Polyvinyl Chloride (PVC) Low-density Polyethylene (LDPE) Polypropylene (PP) Polystyrene (PS)  ប្រភេទ​ប្លាស្ទិច​ដទៃ​ផ្សេង ភាគ​ច្រើន អ្នក​ផលិត​ដប​ទឹក​សុទ្ធ​សព្វ​ថ្ងៃ និយម​ប្រើ​លេខ​១ ២ និង​លេខ​៧ ដើម្បី​ផលិត​ជា​ដប​ដាក់​ទឹក​យើង​ផឹក​រាល់​ថ្ងៃ​នេះ។ មួយ​វិញ​ទៀត លេខ​កូដ​ដែល​មាន​សរសេរ​លើ​ដប​ក៏​អាច​ឲ្យ​យើង​ដឹង​បាន​ដែរ​ថា យើង​អាច​ប្រើ​ដប​ទឹក​ឡើង​វិញ​បាន​ប៉ុន្មាន​ដង ឬ​ប្រើ​ម្ដង​ហើយ​ត្រូវ​បោះ​ចោល។ ប្រភេទ​ដប​ទឹក​សុទ្ធ​ប្លាស្ទិច​ខ្លះ អាច​ប្រើ​បាន​តែ​ម្ដង​គត់​ដោយសារ​វា​អាច​សាយភាយ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​ផឹក ជា​ពិសេស​ពេល​ដាក់​ក្នុង​កន្លែង​ក្ដៅ ឬ​ចំ​កម្ដៅ​ថ្ងៃ ហើយ​ដប​ទឹក​ដែល​យើង​គួរ​ប្រយ័ត្ន​មាន​លេខ​កូដ​ដូច​ជា៖ 1 PET 3 PVC […]


ចំណេះដឹងទូទៅ

ទឹក​ឃ្មុំ​ល្អ​ចំពោះ​សុខភាព​ តែ​កុំញ៉ាំ​លើសពី​៥០​មិល្លីលីត្រ​​ក្នុង​មួយថ្ងៃ​​

គ្នា​យើង​ពិត​ជា​ដឹង​ហើយ​ថា​ទឹក​ឃ្មុំ​មាន​ប្រ​យោជន៍​ច្រើន​ដល់​សុខ​ភាព ប៉ុន្តែ​គ្នា​យើង​​ដឹង​ទេ​ថា​គួរ​ញ៉ាំ​កម្រិត​ណា​មិន​ប៉ះពាល់​សុខភាព? តាម​ការណែនាំ​គ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី​៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ បើ​ញ៉ាំ​លើស​នេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​ចំពោះ​សុខ​ភាព​មួយ​ចំនួន​ដែរ​។​ ១. អាច​ធ្វើ​ឲ្យ​ឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត ក្នុង​បរិមាណ​ដ៏​ច្រើន​។ ដូច​នេះ​ហើយ បើ​សិន​ជា​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​យើង​ក៏​ហក់​ឡើង​ដូច​គ្នា​។​ មួយ​វិញ​ទៀត បើ​យើង​ជា​អ្នក​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ទៀត​​នោះ យើង​នឹង​បាន​ដឹង​ពី​ភាព​មិន​ប្រ​ក្រ​តី​នៃ​កម្រិត​ជាតិ​ស្ករ​កាន់តែ​លឿន​ និង​អាច​មាន​គ្រោះ​ថ្នាក់​​ទៀត​ផង​។​ ២. ទឹកឃ្មុំ​អាច​បញ្ចុះ​សម្ពាធ​ឈាម​ ​ទឹក​ឃ្មុំ​ត្រូវ​គេ​ដឹង​ថា​មាន​សារធាតុ​ផ្សំ​ដ៏​អស្ចារ្យ​ក្នុង​ការ​ជួយ​គ្រប់​គ្រង​សម្ពាធ​ឈាម​។ ប៉ុន្តែ​បើ​យើង​ញ៉ាំ​ច្រើន​លើស​ការ​កំណត់ វា​ក៏​ធ្វើ​ឲ្យ​យើង​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​សម្ពាធ​ឈាម​ដូច​គ្នា។ បើ​សិន​ជា​យើង​បន្ត​ឲ្យ​មាន​អាការៈ​បែប​នេះ​យូរ​អង្វែង នោះ​នឹង​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បេះ​ដូង​​មិន​ខាន​។​ ៣. បង្ក​ជា​បញ្ហា​ក្រពះ​ពោះ​វៀន​ ក្នុង​ករណី​គ្នា​យើង​កំពុង​ជួប​បញ្ហា​ទល់លាមក​ផង​នោះ បើ​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ទៀត​នឹង​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​អាក្រក់​ជាង​មុន។​ ក្រៅពី​នេះ ញ៉ាំ​ទឹក​ឃ្មុំ​លើស​កម្រិត​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ហើម​ពោះ ឬ​រាក ព្រោះ​តែ​រាង​កាយ​មិន​អាច​បំបែក​ស្ករ​នៅ​ក្នុង​ទឹក​ឃ្មុំ​បាន​។​ ៤. ធ្វើ​ឲ្យ​ឡើង​គីឡូ បើ​និយាយ​ដល់​ការ​ឡើង​គីឡូ ស្រីៗ​ឮ​ច្បាស់​ជា​ភ្ញាក់​ផ្អើល​មិន​ខាន​ បើ​កំពុង​តែ​មាន​ផែនការ​សម្រក​ទម្ងន់​ផង​នោះ។ អ៊ីចឹង​ហើយ បើ​យើង​ស្ថិត​ក្នុង​ផែនការ​សម្រក​ទម្ងន់​ ត្រូវ​ញ៉ាំ​ទឹក​ឃ្មុំ​ឲ្យ​មាន​កម្រិត​។ ទឹក​ឃ្មុំ​មាន​កាឡូរី និង​ស្ករ​ ខ្ពស់ និង​មាន​កាបូអ៊ីដ្រាត​ថែមទៀត​ផង ដែល​អ្វី​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​គីឡូ​ឡើង​បាន​។​ ៥. អាច​មាន​បញ្ហា​ធ្មេញ ពេល​យើង​ញ៉ាំ​ទឹក​ឃ្មុំ​ច្រើន​ពេក គឺ​ប្រៀប​ដូច​ជា​យើង​ញ៉ាំ​ស្ករ​ច្រើន​អ៊ីចឹង​ដែរ ដែល​អាច​ធ្វើ​ឲ្យ​ធ្មេញ​ពុក​បាន។​ តាម​ការ​ស្រាវ​ជ្រាវ ទឹក​ឃ្មុំ​មាន​ផ្ទុក​ជាតិ​ស្ករ​ប្រហែល​៨២​ភាគ​រយ ដែល​ចំនួន​នេះ​អាច​ធ្វើ​ឲ្យ​ធ្មេញ​យើង​ខូច​បាន​។ មួយ​វិញទៀត ទឹក​ឃ្មុំ​ក៏​មាន​ភាព​ស្អិត​ពី​ធម្មជា​តិ ដែល​អាច​តោង​ជាប់​នៅ​នឹង​ធ្មេញ​ ដែល​​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ពុក​ធ្មេញ។​ បើ​អ៊ីចឹង​គួរ​ធ្វើ​ម៉េច​ល្អ? តាម​ការ​ណែ​នាំគ្នា​យើង​មិន​គួរ​ញ៉ាំ​ទឹក​ឃ្មុំ​លើស​ពី៥០​មិល្លី​លីត្រ​ក្នុង​មួយ​ថ្ងៃ​នោះ​ទេ ហើយ​ក្មេង​អាយុ​ក្រោម​មួយ​ឆ្នាំ​ក៏​មិន​ត្រូវ​ឲ្យ​ញ៉ាំទឹក​ឃ្មុំ​នោះ​ដែរ​។ មួយ​វិញ​ទៀត​ បើ​យើង​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន គួរ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​មុន​នឹង​សម្រេច​ដាក់​ទឹក​ឃ្មុំ​ចូល​ក្នុង​របប​អាហារ។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ