backup og meta

ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 28, 2022

    ផ្លែស្រកានាគ លាក់អាថ៌កំបាំងសុខភាពច្រើនយ៉ាង

    និយាយ​ដល់​ផ្លែ​ស្រកានាគ គ្នា​យើង​ពិត​ជា​ស្គាល់​ច្បាស់​ណាស់ ផ្លែនេះ​មិន​ត្រឹម​តែ​មាន​តម្លៃ​សមរម្យ​ទេ ថែម​ទាំង​មាន​រស​ជាតិ​ឆ្ងាញ់​ផង​ដែរ។ ក្រៅពី​រសជាតិ គ្នា​យើង​ដឹង​ទេ​ថា​ផ្លែ​ស្រកានាគ​មាន​គុណ​ប្រ​យោជន៍​ចំពោះ​សុខភាព​ច្រើន​យ៉ាង​។

    ​​​​. សារធាតុ​ចិញ្ចឹម​ខ្ពស់​

    ផ្លែ​ស្រកានាគ ដ្បិត​មាន​កាឡូរី​តិច តែ​មាន​សារ​ធាតុរ៉ែ វិតាមីន​សំខាន់ៗ​ជា​ច្រើន ព្រម​ទាំង​មាន​ជាតិ​សរសៃ​ទៀត​ផង។ ក្នុង​ផ្លែស្រកា​នាគ​មាន​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិ​សរសៃ ជាតិ​ដែក ម៉ាញ៉េស្យូម វីតាមីន C និង​វីតាមីន​E

    . ជួយ​ស្បែក​

    ផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុក​ស៊ីតកម្ម និង​វីតាមីន ដែល​​មាន​ផល​ល្អ ដល់​សុខភាព​ស្បែក​។ វីតាមីន C នៅ​ក្នុង​ផ្លែឈើ​នេះ​ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ការពារ​ស្បែក​ស្រអាប់ និង​កាត់​បន្ថយ​ភាព​ចាស់​ជា​ដើម​។

    ស្រកានាគ

    . ជាតិ​សរសៃ​

    ផ្លែ​ស្រកា​នាគ​មាន​ជាតិ​សរសៃ​ខ្ពស់ កាឡូរី​ទាប និ​គ្មាន​ជាតិ​ខ្លាញ់។ ដូច​នេះ​ហើយ ការ​ដាក់​​ផ្លែ​ស្រកា​នាគ​ចូល​ក្នុង​របប​អាហារ នឹង​អាច​ជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ដំណើរ​ការ​បាន​យ៉ាង​រលូន​។

    . សុខភាព​ពោះ​វៀន​

    ផ្លែ​ស្រកាន​នាគ​ក៏​មាន​ដែរ​ prebiotics ដែល​សារធាតុ​នេះ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​លូត​លាស់​របស់​បាក់​តេរី​ល្អៗ​នៅ​ក្នុង​ក្រពះ ដែល​ជំនួយ​ដល់​ការ​រំលាយ​អាហារ។ Prebiotics គឺ​ជា​តិ​សរសៃ​ម្យ៉ាង​ដែល​បាក់​តេរី​ល្អ​ក្នុងពោះ​វៀន​ត្រូវ​ការ​សម្រាប់​លូត​លាស់។ លើស​ពី​នេះ ផ្លែ​ស្រកានាគ​ក៏​មាន​ទំនាក់ទំនង​ក្នុង​ការ​ធ្វើ​ឲ្យ​ថយ​ចុះ​នូវ​ហានិភ័យ​កើត​ជំងឺ​មហារីក​ក្រ​ពះ​ដូច​គ្នា​។​​

    . ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​

    ដោយ​សារ​តែផ្លែ​ស្រកា​នាគ​មាន​ផ្ទុក​វីតាមីន​ C ទើប​ផ្លែ​ឈើ​នេះ​អាច​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​រ​បស់​យើង​បាន។ មួយ​វិញ​ទៀត ផ្លែ​ស្រកា​នាគ​ក៏​មាន​សារធាតុ​ប្រឆាំង​ការ​រលាក ដែល​ជួយ​ទៅ​ដល់​ប្រ​ព័ន្ធភាព​ស៊ាំ​ការ​ពារ​រាង​កាយ​ពី​ពពួក​បាក់តេរី និង​មេរោគ​។

    . ​ជាតិ​ដែក​

    ផ្លែ​ស្រកានាគ​ ក៏​ជួយ​បង្កើ​កម្រិត​ជាតិ​ដែក​នៅ​ក្នុង​រាង​កាយ។ ជា​តិ​ដែក​មាន​សារ​សំខាន់​ក្នុង​ការ​ជួយ​ដឹង​ជញ្ជូន​អុក​ស៊ី​សែន​ក្នុង​រាង​កាយ។ ដូច​នេះ បើ​យើង​ចង់​បង្ការ​បញ្ហា​​ប្រឈម​នឹង​ខ្វះ​ជាតិ​ដែក កុំ​ភ្លេច​បន្ថែម​ផ្លែ​ស្រកា​នាគ​ទៅ​ក្នុង​របប​អាហារ​។

    អត្ថបទពាក់ព័ន្ធ៖ 

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ទូច សុខា · កែ Mar 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម