backup og meta

វិធីតែមួយគត់ដែលព្យាបាលជំងឺបូសអន្ទុងជា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 15

    វិធីតែមួយគត់ដែលព្យាបាលជំងឺបូសអន្ទុងជា

    ជំងឺបូស​អន្ទង់ ជា​ជំងឺ​មួយ​កើត​ឡើង​លើ​រន្ធបាត ក្រៅ​ពី​ជំងឺ​ឫសដូងបាត បូស​អន្ទង់ស៊ី​ចាក់​រូង​កកើត​ជា​ខ្ទុះ អាច​ជា​អាប់សែ ហើយ​អាច​​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត។

    ​ជំងឺ​បូស​អន្ទង់​បណ្ដាល​មក​ពី​ការ​ស្ទះ​រន្ធ​នៃ​ក្រពេញ​បញ្ចេញទឹករម្អិលនៅតំបន់រន្ធគូទ ដែល​បង្ក​ឲ្យ​មាន​ខ្ទុះ​ស៊ី​ចាក់​រូង​ចេញ​មក​ខាង​ក្រៅ មិនមែនមកពីការរួមភេទតាមរន្ធគូទ ការលាងគូទមិនបានស្អាតនោះទេ នេះបើតាម​ការ​បញ្ជាក់​លោក​វេជ្ជបណ្ឌិត ផៃ សុភា ឯកទេសផ្នែកជំងឺក្រពះ ពោះវៀន ថ្លើម និងរន្ធបាត បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

    គូទ

    លោកវេជ្ជបណ្ឌិតបានបន្តថា ​វិធីព្យាបាល​បូស​អន្ទង់​​ដែល​មាន​ប្រសិទ្ធភាពមាន​តែ​មួយ​មុខ​គត់ គឺ​ការ​ព្យាបាល​ដោយ​វះកាត់ ឯ​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អង់ទីប៊ីយូទិក ឬ​ថ្នាំ​ផ្សះ គ្រាន់​តែ​បាន​ជួយ​សម្រួល​បញ្ហា​អាប់សែ ឬ​បញ្ហា​ហូរ​ខ្ទុះ​ក្នុង​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ។

    ងាក​ទៅ​ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ ឬ​ការ​ធ្វើ​វិធី​ផ្សេងៗ​ក្រៅ​ពី​វះកាត់​ដើម្បី​ព្យាបាល​បូស​អន្ទង់ ដូច​ជា​ត្រាំ​ទឹក​ថ្នាំ លោក​វេជ្ជបណ្ឌិត​ថា ក៏​មិន​អាច​ព្យាបាល​បូស​អន្ទង់​ឲ្យ​ជា​បាន​ដែរ។

    កើតបូសអន្ទង់អាចធ្វើឲ្យស្លាប់ទេ? ចម្លើយ​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​សុខភាព និង​វ័យ​របស់​អ្នក​ជំងឺ បើ​សិន​ជា​បូស​អន្ទង់​កើត​លើ​មនុស្ស​ពេញ​វ័យ មាន​សុខភាពល្អ​​មិន​ស្លាប់​នោះ​ទេ ប៉ុន្តែ​បើ​កើត​មនុស្ស​ដែល​មាន​ជំងឺ​ប្រចាំកាយ ដូចជា​ទឹកនោមផ្អែម មហារីក រលាកសន្លាក់រ៉ាំរ៉ៃ អាច​មាន​ហានិភ័យខ្ពស់។

    អត្ថបទពាក់ព័ន្ធ៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jan 15

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម