ចង់រស់បានយូរ ប្រុសៗគួរពិនិត្យសុខភាពប៉ុន្មានចំណុចនេះ

ត្រួតពិនិត្យដោយ | ដោយ

កែសម្រួលចុងក្រោយនៅថ្ងៃទី 16/02/2021 . អាន 3 នាទី
Share now

ថ្ងៃ​នេះ “Hello គ្រូពេទ្យ” យើង​និយាយ​ពី​ប្រុសៗ​វិញ​ម្ដង! ឃើញ​ប្រុស​ៗមាន​កម្លាំង​ខ្លាំង រឹងមាំ​ជាង​ស្រីៗ តិច​ថា អត់​ចេះ​ឈឺ​ច្រើន។ រឿង​ជំងឺ​នេះ មិន​ចេះ​រើស​អើង​នោះ​ទេ។ ​ប្រុសៗ​ បើ​ចង់​មាន​សុខភាព​ល្អ​រស់​បាន​យូរ គួរ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ហើយ​នេះ​ជា​អ្វី​ដែល​គ្នា​យើង​ត្រូវ​ឆែក​មើល ហើយ​ប្រយ័ត្ន​បំផុត៖

១- ទឹកនោមផ្អែម

បើញ៉ាំអាហារត្រឹមត្រូវ យើងមានគីឡូសមស្រប ហើយថេរ មិនមានបញ្ហាលើសជាតិខ្លាញ់ ឬលើសសម្ពាធឈាមទេ អ៊ីចឹងមិនចាំបាច់ធ្វើតេស្តនេះទេ។ ប៉ុន្តែ បើមានអាយុលើសពី ៤៥ ឆ្នាំ លើសគីឡូ ឬក៏ធ្លាប់មានសមាជិកគ្រួសារណាម្នាក់កើតទឹកនោមផ្អែម គួរប្រញាប់ទៅជួបពេទ្យ ដើម្បីពិនិត្យរកមើលជំងឺនេះ។ ដើម្បីធ្វើរោគវិនិច្ឆ័យរកជំងឺនេះបាន ពេទ្យនឹងពិនិត្យមើលជាតិស្ករក្នុងឈាម និង A1C។

២- កាមរោគ

មិនខ្វល់រឿងស្មោះស្ម័គ្រតែដៃគូម្នាក់ ឬក៏ច្រើននាក់ក្តី យើងមិនគួររំលងចោលតេស្តពិនិត្យរកជំងឺឆ្លងតាមការរួមភេទទាំងនេះទេ ជាពិសេស អេដស៍ និងរលាកថ្លើម C (HIV and hepatitis C)។ ជំងឺទាំងពីរនេះ អាចរស់នៅក្នុងខ្លួនមនុស្សយើងបានរហូតទៅដល់ ១០ ឆ្នាំ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់។ បើធ្លាប់រួមភេទដោយមិនបានការពារ ឬធ្លាប់ចាក់ថ្នាំញៀន ធ្លាប់បញ្ចូលឈាម គួរប្រញាប់ទៅពិនិត្យរកមើល។

ជំងឺកាមរោគ

៣- សមាមាត្រទម្ងន់

គួរធ្វើតេស្តពិនិត្យមើលសមាមាត្រទម្ងន់ដែលជាតេស្តវាស់ខ្លាញ់ក្នុងខ្លួន ដោយធៀបទម្ងន់ និងកម្ពស់។ បើសិនជាសមាមាត្រទម្ងន់នៅចន្លោះ ១៨,៥ និង ២៤,៩ នោះបានន័យថា ទម្ងន់យើងនៅធម្មតា។ ប៉ុន្តែ ការគណនាខាងលើមិនប្រាកដថាត្រឹមត្រូវទាំងអស់នេះទេ។ យើងនៅតែអាចមានបញ្ហាលើសទម្ងន់ដដែល។

៤- ជាតិខ្លាញ់

ជាទូទៅ ប្រុសៗមានហានិភ័យកើតជំងឺសរសៃឈាមបេះដូង ច្រើនជាងស្រីៗ ហើយលើសជាតិខ្លាញ់ជាកត្តាបង្កជំងឺនេះ។

យើងគួរឲ្យពេទ្យពិនិត្យមើលជាតិខ្លាញ់រៀងរាល់ ៤ ទៅ ៦ ឆ្នាំម្តង ពេលមានអាយុចាប់ពី ២០ ឆ្នាំឡើងទៅ ឬគួរពិនិត្យឲ្យបានញឹកញាប់ជាងនេះ បើសិនយើងមានជំងឺបេះដូង កើតទឹកនោមផ្អែម ប្រើថ្នាំជក់ (ជក់​បារី) ឬលើសឈាម។

៥- សម្ពាធឈាម

គួរវាស់សម្ពាធឈាមរៀងរាល់ពេលដែលទៅជួបពេទ្យ ពេលមានអាយុចាប់ពី ១៨ ឆ្នាំឡើង។ ការវាស់សម្ពាធឈាម គឺរហ័ស ងាយស្រួល និងមិនឈឺចាប់ឡើយ។ យើងអាចវាស់បាននៅគ្រប់ទីកន្លែងដែលមានសេវាសុខភាព ឱសថស្ថាន ឬនៅផ្ទះក៏បាន ដោយគ្រាន់តែយកប្រដាប់វាស់រឹបនៅលើដៃ ហើយវាស់មើលចរន្តឈាមដែលរត់កាត់សរសៃឈាមធំនៅដើមដៃ។

៦- បញ្ហាពោះវៀនធំ

បុរសគ្រប់រូបគួរធ្វើតេស្តរកមើលជំងឺមហារីកពោះវៀនធំ ពេលមានអាយុចាប់ពី ៥០ ឆ្នាំឡើងទៅ។ ប៉ុន្តែ បើក្នុងគ្រួសាររធ្លាប់មានអ្នកណាម្នាក់កើតជំងឺនេះ គួរពិនិត្យរកមើលជំងឺនេះឲ្យបានឆាប់រហ័ស។

តេស្ត គឺពិបាករៀបរាប់បន្តិច គឺគ្រូពេទ្យយកកាមេរ៉ាតូចមួយដាក់ចូលទៅក្នុងរន្ធគូទរហូតទៅដល់ពោះវៀនធំ ដើម្បីរកមើលដុំ ឬរោគសញ្ញាផ្សេងៗរបស់ជំងឺមហារីក។ តែកុំបារម្ភអី ព្រោះតេស្តនេះ គឺមិនពិបាកទ្រាំនោះទេ។

៧- ក្រពេញប្រូស្តាត

មានការលើកឡើងមួយចំនួនថា ការពិនិត្យមើលក្រពេញប្រូស្តាត គឺមានតម្លៃថ្លៃ ហើយក៏មិនចាំបាច់ត្រូវធ្វើវាទេ ទោះបីជាវាមានលទ្ធផលវិជ្ជមាន ឬអវិជ្ជមានយ៉ាងណាក៏ដោយ។ មានករណីខ្លះ ការពិនិត្យមើលក្រពេញប្រូស្តាត អាចជួយជីវិតយើងបាន។ ដូច្នេះ មុនពេលពិនិត្យ គួរពិភាក្សាយោបល់ជាមួយពេទ្យ។

ពិនិត្យសុខភាពឲ្យទៀងទាត់ នឹងផ្តល់ផលវិជ្ជមានដល់យើង។ អត្រាដែលយើងអាចព្យាបាលជំងឺឆាប់ជា មានច្រើន។ ត្រូវចាត់ទុកសុខភាពយើងជាកត្តាចម្បង នោះយើងមានសុខភាពល្អ ហើយរស់នៅបានយូរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

ទម្លាយ​អាថ៌កំបាំង​ចំណុច​ស្រើប​ស្រាល​របស់​ប្រុសៗ

សុខភាពផ្លូវភេទ - ចំណុច​ស្រើប​ស្រាល​របស់​ស្រីៗ ស្ថិត​នៅ​ប្រមាណ ៥ សង់ទីម៉ែត្រ​ពី​រន្ធ​ទ្វារ​មាស។ ចុះ​ប្រុសៗ​គ្នា​យើង​វិញ មាន​ចំណុច​ស្រើប​ស្រាល​ដែរ​អត់...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith

រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

ការ​បង្កកំណើត - ពេល​និយាយ​ដល់​រឿង​ចង់​បាន​កូន​ មនុស្ស​ជា​ច្រើន​ទំនងជា​គិត​ថា​ជា​រឿង​ងាយ​សម្រាប់​មនុស្ស​ប្រុស និង​គ្មាន​អ្វី​គួរ​ឲ្យ​បារម្ភ​នោះ​ទេ...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា

ប្រុសៗចូលចិត្តស្លៀកខោរឹប នៅកន្លែងក្ដៅស្អុះស្អាប់ នាំឲ្យបាត់បង់មេជីវិតទទេៗ

មេជីវិត - មាន​ហេតុផល​ជាច្រើន​ធ្វើឲ្យ​គូស្នេហ៍​មួយចំនួនពិបាក​មាន​កូន ហើយមូលហេតុ​ធំ​បណ្ដាល​មកពី​ភាគី​បុរស​ច្រើន​ជាង​ស្ត្រី ក្នុងនោះក៏មក​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

មធ្យោបាយពន្យារកំណើតបុរសៗខ្លះក៏សុវត្ថិភាពខ្ពស់ ហើយខ្លះទៀតក៏ភ្លាត់ស្នៀត

មធ្យោបាយពន្យារកំណើតបុរស - មធ្យោបាយ​ពន្យារ កំណើត​មិនមែន​តែ​ស្ត្រី​ទេ សព្វថ្ងៃ​បុរស​ក៏​មាន​មធ្យោបាយ​ច្រើន​ដែរ ដោយ​ខ្លះ​ក៏​មាន​ប្រសិទ្ធិភាពរហូត ៩​...

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទ្រី រ៉ាវី

អត្ថបទគួរអាន

ការ៉ុត

បន្លែ និង​ផ្លែ​ឈើ​ទាំង​នេះ​ ល្អ​សម្រាប់​សុខភាព​បន្ត​ពូជ​​ប្រុសៗ​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 29/01/2021 . អាន 3 នាទី

ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ នូ សោភ័ណ្ឌ
ចេញផ្សាយថ្ងៃទី 26/01/2021 . អាន 3 នាទី
ឆាប់ចេញទឹកកាម

រឿង ៤យ៉ាង ប្រុសៗគួរដឹងទាក់ទងនឹង​ការ​ចាញ់បោក​យល់សប្ដិ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ ទូច សុខា
ចេញផ្សាយថ្ងៃទី 26/01/2021 . អាន 2 នាទី

ហេតុផល​ប្រុសៗ​មាន​បញ្ហា​លិង្គអត់​ឡើង​រឹង ពិបាកប្រើការ

ត្រួតពិនិត្យដោយ ចាន់ ស៊ីណេត
ដោយ Chamnan Amrith
ចេញផ្សាយថ្ងៃទី 23/12/2020 . អាន 3 នាទី