backup og meta

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 18, 2021

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?

គ្នា​យើង​អាច​ឆ្ងល់​ដែរ​ថា​ បើ​លិង្គ​អត់មាន​ឆ្អឹង​ផង តើ​អាច​បាក់​ដែរ​ឬ​យ៉ាងណា? ជា​ការ​ពិត​លិង្គ​អាច​បាក់​បាន​មែន តែ​ថា​ជា​រឿង​កម្រ​កើត​មាន​ណាស់។

១. លិង្គ​អាច​បាក់​​ដោយ​របៀបណា​?

បើ​និយាយ​ដល់​រឿង​បាក់​លិង្គ វា​ខុស​គ្នា​ពី​ការ​បាក់​អវយវៈ​ផ្សេង​ទៀត​នៃ​រាង​កាយ​ ដោយ​ហេតុ​ថា​លិង្គ​មិន​មាន​ឆ្អឹង​នោះ​ទេ​។ នៅ​ពេល​លិង្គ​ឡើង​រឹង លិង្គ​នឹង​ពោរពេញ​ទៅ​ដោយ​ឈាម​នៅ​សាច់ដុំ​ទាំង​ពីរ​របស់​លិង្គ។ នៅ​ពេល​ដែល​លិង្គ​កំពុង​តែ​ពេញ​ដោយ​ឈាម​ពេល​ឡើង​រឹង​នេះ បើ​មាន​កម្លាំង​សង្កត់​ខ្លាំង​ធ្វើ​ឲ្យ​កោង​ភ្លាម​ៗ របួស​អាច​នឹង​កើត​មាន​លើ​សាច់ដុំ​មួយ​ក្នុង​ចំណោម​ពីរ​របស់​លិង្គ ហើយ​ជា​លទ្ធ​ផល​អាច​ធ្វើ​ឲ្យ​លិង្គ​បាក់​។​

របួស​បង្ក​ឲ្យ​បាក់​លិង្គ​ច្រើន​កើត​ឡើង​នៅ​ពេល​រួម​ភេទ ដូច​ជា​ពេល​សម្រុក​ខ្លាំង​នាំឲ្យ​ភ្លាត់​លិង្គ​ខុស​រន្ធ​ទ្វារ​មាស បែរ​ជា​ទៅ​ប៉ះ​ជាមួយ​នឹង​អាង​ត្រគាក​ជំនួស​វិញ​។ ដូច​គ្នា​ដែរ ការ​សម្រេច​កាម​ដោយ​ខ្លួន​ឯង ប្រើ​កម្លាំង​ខ្លាំង ក៏​អាច​ធ្វើ​ឲ្យ​លិង្គ​បាក់​បាន​ដែរ​។

លិង្គបាក់

២. សញ្ញា​នៃ​ការ​បាក់​លិង្គ

បើ​លិង្គ​បាក់​ លិង្គ​អាច​មាន​សភាព​ប៉ោង និង​ឡើងពណ៌​ស្វាយ ហើយ​​មើល​ទៅ​មាន​រាង​ដូច​ផ្លែ​ត្រប់​វែង​។ សញ្ញា និង​រោគ​សញ្ញា​នៃ​

  • ការ​បាក់​លិង្គ​រួម​មាន​៖
  • លិង្គ​ចាប់​ផ្ដើម​ឈឺ​ភ្លាម​ៗ
  • ឮ​សំឡេង​បាក់
  • ឈប់​រឹង​ភ្លាម​ៗ
  • ហើម​លិង្គ
  • ប្រែ​ពណ៌​ទ្រនង់​លិង្គ ដោយ​សារ​មាន​ឈាម​នៅ​ក្រោម​ស្បែក

ពេល​ខ្លះ​ទៀត​អាច​នោម​មក​មាន​ឈាម​ដែរ ដោយ​សារ​បំពង់​នោម​រង​ការ​ខូចខាត​។

៣. វិធី​ព្យាបាល​

បាក់​លិង្គ​ត្រូវ​ការ​ការ​ព្យាបាល​ជាបន្ទាន់​ដែរ​។ របួស​អាច​រក​ឃើញ​តាម​រយៈ​ពិនិត្យ​លើ​លិង្គ ឬ​ឆ្លុះ​អេកូ បើ​ចាំ​បាច់។​ ការ​វះ​កាត់​ព្យា​បាល ជា​អ្វី​ដែល​គ្រូពេទ្យ​អាច​ណែ​នាំ។ ការ​ទុក​មិន​ព្យាបាល អាច​នាំ​ឲ្យ​លិង្គ​ដែល​បាក់​ទៅជា​កោង ឬ​មិន​អាច​ឡើង​រឹង​គ្រប់​គ្រាប់​សម្រាប់​ការ​រួម​ភេទ​នៅ​ពេល​ក្រោយៗ​ទៀត​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 18, 2021

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម