មូលហេតុ
មិនទាន់មានការសិក្សាច្បាស់ពីមូលហេតុរបស់មហារីកនេះនៅឡើយតែគេអាចដឹងបាននៅពេលដែលកោសិការបស់លំពែងចាប់ផ្ដើមវិវត្តជាដុំមហារីក។ ជាទូទៅកោសិកាគឺស្វ័យដំឡើងទ្វេតាមធម្មតាតែនៅពេលមានកោសិកាមហារីកកើតឡើងការស្វ័យដំឡើងទ្វេនេះនឹងចាប់កើនឥតឧបមា និងបង្កទៅជាដុំតែម្ដង។
កត្តាប្រឈម
- បុរសដែលមិនទាន់ធ្លាក់ពងស្វាសពីកំណើតពីក្នុងពោះ
- អ្នកមានការវិវត្តពងស្វាសមិនធម្មតាដូចជាជំងឺ Kllinefelter ដែលងាយនឹងកើតមហារីកពងស្វាសជាងគេ
- អ្នកដែលមានសមាជិកគ្រួសារធ្លាប់មានមហារីកពងស្វាសពីមុនមកគឺមានហានិភ័យខ្ពស់ជាងគេ
- វាអាចកើតលើបុរសគ្រប់វ័យតែភាគច្រើនគឺចន្លោះអាយុ ១៥ ទៅ ៣៥ឆ្នាំ
- កើតភាគច្រើនលើជនជាតិស្បែកខ្មៅ
រោកវិនិច្ឆ័យនិងការព្យាបាល
រោគវិនិច្ឆ័យ
ការកំណត់រោគវិនិច្ឆ័យត្រូវធ្វើឡើងតាមវិធីដូចតទៅ៖
- ការធ្វើអេកូសាស្ត្រដើម្បីរកមើលដុំមហារីកឬការដក់ទឹកក្នុងពងស្វាស
- ការធ្វើតេស្តឈាមដើម្បីរកមើលធាតុបង្កជីវសាស្ត្ររបស់មហារីកក្នុងឈាម
- ការកំណត់ដំណាក់កាលរបស់មហារីកតាមការថតស៊ីធី និងតេស្តឈាម
- ការកំណត់ប្រភេទរបស់មហារីកតាមការកាត់យកពងស្វាសទៅពិនិត្យ
ការព្យាបាល
- ការវះកាត់៖ កាត់យកពងស្វាសដែលមានមហារីកនោះចេញ និងកូនកណ្ដុរដែលរាលដាលជិតខាងចេញទាំងអស់។ ក្នុងករណីខ្លះអ្នកជំងឺត្រូវទទួលការព្យាបាលតាមគីមី ឬវិទ្យុសកម្មដើម្បីសម្លាប់កោសិកាមហារីកដែលនៅសេសសល់។
- ការព្យាបាលដោយវិទ្យុសកម្ម៖ គឺជាការប្រើកាំរស្មីវិទ្យុសកម្មទៅសម្លាប់កោសិកាមហារីកតែម្ដងដែលជាទូទៅគេតែងតែអនុវត្តជាមួយការព្យាបាលដទៃទៀត
- ការព្យាបាលដោយគីមី៖ ជាការតម្រង់ទៅកម្ទេចDNA និងប្រូតេអ៊ីនរបស់កោសិកាមហារីកចោលកុំឲ្យមានការលូតលាស់និងវិវត្តទៅមុខទៀតបាន
- ការតាមដាន៖ បន្តតាមដានយ៉ាងយកចិត្តទុកដាក់ជាការចាំបាច់ដោយមិនត្រូវការព្យាបាលដទៃទៀតទេលើកលែងមានការប្រែប្រួលក្នុងការអង្កេតវិភាគណាមួយ
- ការព្យាបាលគីមីលាយជាមួយកោសិកាដើមខ្ចី (stem cell)៖ គឺជាវិធីដែលគេប្រើក្នុងកម្រិតខ្ពស់ដើម្បីសម្លាប់កោសិកាមហារីកឲ្យអស់។
ការថែទាំ
ដើម្បីឲ្យជីវិតប្រសើរឡើងយើងគួរឧស្សាហ៍អនុវត្តដូចជា៖