ប្រុសៗយើងមួយចំនួនអាចនឹងមានចម្ងល់ទៅនឹងបរិមាណទឹកកាមរបស់ខ្លួន។ ប្រុសៗមួយចំនួនគិតថាបរិមាណទឹកកាមកាន់តែច្រើនអាចជួយដល់លទ្ធភាពបង្កកំណើតកាន់តែខ្ពស់។ តើនេះជាការពិតឬយ៉ាងណា?
នៅពេលសប្រុសយើងបញ្ចេញទឹកកាមច្រើនជាងធម្មតា (ច្រើនជាង ៦,៣មិល្លីលីត្រ) នៅពេលរួមភេទម្ដងៗ នោះគឺមានន័យថាមានទឹកកាមច្រើនជ្រុល ដែលពាក្យបច្ចេកទេសហៅថា Hyperspermia។ បញ្ហាទឹកកាមច្រើននេះ គឺជាបញ្ហាដែលកើតមានកម្រចំពោះមនុស្សប្រុស ។ អាការៈនេះគឺមិនមានបង្កផលអវិជ្ជមានដល់សុខភាពបុរសទេ អាការៈនេះអាចមានផលប៉ះពាល់ដល់លទ្ធផលបង្កកំណើតរបស់មនុស្សប្រុស តែក៏មិនមែនគ្រប់ករណីដែរ។ ប្រុសៗមួយចំនួនអាចមានបរិមាណទឹកកាមច្រើនតែមានចំនួនមេជីវិតតិចជាងធម្មតា ហើយមនុស្សប្រុសដែលមានបរិមាណទឹកកាមច្រើនជាងធម្មតានេះ ក៏ច្រើនតែមានតម្រេកផ្លូវភេទច្រើនជាងធម្មតាដែរ។