home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​រលូត​កូន​មិនមែន​សុទ្ធតែមកពីបញ្ហា​សុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ​

​រលូត​កូន​មិនមែន​សុទ្ធតែមកពីបញ្ហា​សុខភាពស្រ្តីទេ តែអាចមកពីបញ្ហាមេជីវិតឈ្មោលដែរ​

ដោយ​ស្រីៗ​ជា​អ្នក​ពពោះ​ ហេតុ​នេះ​ហើយនៅពេល​ស្រីៗ​រលូត​កូន គេ​តែង​សង្ស័យ​ថា​មូលហេតុ​នៃ​ការ​រលូត​កូន​នេះ​អាច​បណ្ដាល​មក​ពីបញ្ហា​ផ្សេងៗ​ទាក់​ទង​នឹង​សុខភាព​មនុស្ស​ស្រី។ ប៉ុន្តែបុរស​ក៏​អាច​ជា​មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​នេះ​ផងដែរ ដែល​មនុស្ស​ភាគ​ច្រើន​​​តែង​មើល​រំលង។ បច្ចុប្បន្ន​មាន​ការ​សិក្សា​ជា​ច្រើន​បាន​សិក្សា​ជាពិសេស​ទៅ​លើ​បុរស និង​គុណភាព​មេ​ជីវិតឈ្មោល​ទៅ​លើ​ភាព​​ជោគជ័យ​នៃ​ការ​ពពោះ​។ តើ​មេ​ជីវិត​ឈ្មោល​មាន​បញ្ហា​យ៉ាង​ណា​ខ្លះ​អាច​បង្ក​ឲ្យ​មាន​ការ​រលូត​កូន?

១. បញ្ហា​ក្រូម៉ូសូម

មូលហេតុ​ចម្បង​នៃ​ការ​រលូត​កូន​គឺ​បញ្ហា​ក្រូម៉ូសូម។ ក្រូម៉ូសូម​គឺជា​បណ្ដុំ​ DNA ​បំលែង​ព័ត៌មានសេណេទិក​ដែល​ត្រូវ​ការ​អំឡុង​ពេល​លូតលាស់​នៃ​គភ៌។ ដោយ​ក្រូម៉ូសូម​ពាក់កណ្ដាល​នៃ​ការ​លូតលាស់​គភ៌​បាន​ពីឪពុក នេះ​អាច​ទៅ​រួច​ដែល​ឪពុក​បាន​ផ្តល់​នូវ​ក្រូម៉ូសូម​មិន​ប្រក្រតី។ ការ​រលូត​កូន​៣​ក្នុង​ចំណោម​៤ ករណី កើត​ឡើង​អំឡុង​ពេល​ពពោះ​ត្រី​មាស​ទី១​។ ជា​ទូទៅ ប្រសិន​ជា​ស្ត្រី​រលូត​កូន​ក្នុង​​ត្រី​មាស​ទី១ នេះ​អាចមក​ពី​បញ្ហា​ក្រូម៉ូសូម​របស់​កូន។ បញ្ហា​ក្រូម៉ូសូម​អាច​ធ្វើ​ឲ្យ​គភ៌​ទទួល​បាន​ចំនួន​ក្រូម៉ូសូម​មិន​ត្រឹមត្រូវ​ (អាច​តិច ឬ​ច្រើន​ជាង​ធម្មតា)​​ដែល​នេះ​អាចបង្កជា​ការ​រលូត។ យ៉ាងណាមិញ មិន​មែន​គ្រប់​គភ៌​ដែល​មាន​ក្រូម៉ូសូម​មិន​ត្រឹមត្រូវ​សុទ្ធ​តែ​រលូត​ទេ។ ឧទាហរណ៍​ ទារក​ដែល​មាន បញ្ហា​ក្រូម៉ូសូមកើន​ចំនួន​បី​នៅ​គូ​ក្រូម៉ូសូម​ទី ២១ (trisomy 21) ធ្វើ​ឲ្យ​ទារក​កើត​មកមាន​ជំងឺ​ខ្សោយ​បញ្ញា​ពី​កំណើត (Down’s Syndrome) ទៅវិញ​។

២. ការ​ខូចខាត DNA មេ​ជីវិត​ឈ្មោល

ចំណុច​សំខាន់​នៃ​គុណភាព​មេជីវិត​ឈ្មោល​គឺ DNA ដែល​អាច​ទទួល​រង​ការ​ខូចខាត​បាន។ នៅ​ពេល​មាន​ការ​ខូចខាត​កើត​ឡើង គេ​ហៅ​ថា​ការ​ខូចខាត DNA មេ​ជីវិត​ឈ្មោល (Sperm DNA Fragmentation)។ ការ​ខូច​ខាត DNA មេ​ជីវិត​ឈ្មោល​អាច​បង្ក​ឡើង​ដោយ​មូលហេតុ​មួយ​ចំនួន​ដូចជា​ការ​ងាប់​កោសិកា ជាតិ​ពុល​ក្នុង​បរិយាកាស ជំងឺ និង​គ្រុនក្ដៅ។ មេជីវិត​ឈ្មោល​មិន​អាច​ជួស​ជុល​កោសិកា​ដែល​ខូចខាត​ដូច​កោសិកា​ផ្សេង​ទៀត​ក្នុង​រាងកាយ​ទេ​ដែល​នេះ​អាច​បណ្ដាល​ឲ្យ​បុរស​មិន​អាច​បង្ក​កំណើត​បាន។ ការ​ខូចខាត​នេះ​ដែរ​ក៏​ប៉ះពាល់​ដល់​រចនាសម្ព័ន្ធ DNA ក្នុង​មេជីវិត​ឈ្មោល ហើយ​នៅ​ពេល​មេ​ជីវិត​ឈ្មោល​នោះ​ទៅ​បង្ក​កំណើត​ជាមួយ​នឹង​ស៊ុត​របស់​ស្ត្រី​អាច​មាន​ការ​រលូត​កើត​ឡើង។

ការសិក្សា​មួយ​បាន​ធ្វើ​ការ​ប្រៀប​ធៀប​ប្តីប្រពន្ធ​​ដែល​មាន​ប្រវត្តិ​រលូត​កូន​ច្រើន​ដង​ទៅ​នឹង​ប្តីប្រពន្ធ​ដែល​មាន​ខាង​ប្រុស​​មិន​អាច​បង្ក​កំណើត​បាន ហើយ​គេ​រក​ឃើញ​ថា​មេ​ជីវិត​ឈ្មោល​ដែល​ពាក់ព័ន្ធ​នឹង​ការ​រលូត​កូន​គឺ​មាន​សញ្ញា​នៃ​ការ​ខូចខាត​ជិត​ស្មើ​នឹង​មេ​ជីវិត​ឈ្មោល​របស់​បុរស​មិន​អាច​បង្ក​កំណើត​បានដែរ​។

៣. បរិបទ​នៃ​ការ​រស់នៅ

នៅ​ពេល​ស្ត្រី​ពពោះ បរិបទ​នៃ​ការ​រស់នៅ​គឺ​សំខាន់​ណាស់​ដើម្បី​ជួយ​ឲ្យ​គភ៌​មាន​សុខភាព​ល្អ។ ប៉ុន្តែ​បរិបទ​នៃ​ការ​រស់នៅ​របស់​បុរស​ក៏​មាន​រួម​ចំណែក​ដែរ​ដូច​ទៅ​នឹង​សុខភាព​ស្ត្រី និង​បុរស​មុន​ពេល​មាន​ផ្ទៃពោះ។ នេះ​មក​ពី​គុណភាព​របស់​មេជីវិត​ឈ្មោល។ ការ​ជក់​បារី ប្រើប្រាស់​ថ្នាំ ផឹក​គ្រឿងស្រវឹង អាហារូបត្ថម្ភ ទម្ងន់ខ្លួន និង​ការ​ហាត់ប្រាណ​ សុទ្ធ​តែ​ផ្តល់​ផល​ប៉ះពាល់​ដល់​សុខភាព​មេ​ជីវិត​ឈ្មោល។ ការ​រស់នៅ​មិន​ល្អ​សម្រាប់​សុខភាព​អាច​ជា​កត្តា​មួយ​នៃ​ការ​រលូត​កូន​ដែរ​ ដែល​នេះ​មក​ពី​ការ​ធ្វើ​ចលនា និង​ភាព​រឹងមាំ​មេ​ជីវិត​ឈ្មោល ចំនួន​មេ​ជីវិត​ឈ្មោល​តិច និង​រូបរាង​ទំហំ​មេ​ជីវិត​ឈ្មោល​មិន​ប្រក្រតី។ ការ​ខូចខាត​ទៅលើ​មេជីវិត​ឈ្មោល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​បង្ក​កំណើត​បាន និង​នៅ​ពេល​បង្ក​កំណើត​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលូត​កូន។

គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​តេស្ដ​លើ​គុណភាព​មេ​ជីវិត​ឈ្មោល​នៅ​ពេល​រក​មិន​ឃើញ​មូលហេតុ​បង្ក​ការ​រលូត​កូន​ច្បាស់លាស់​។ ការ​តេស្ដ​ទៅលើ​គុណភាព​មេ​ជីវិត​ឈ្មោល​គឺ​មើល​ទៅ​លើ​រូបរាង ការ​ធ្វើ​ចលនា និង​ចំនួន​មេ​ជីវិត​ឈ្មោល។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/can-problems-in-sperm-cause-miscarriage-2371837

https://www.bionews.org.uk/page_140783

រូបថត​របស់​អ្នក​និពន្ធ
ត្រួតពិនិត្យ​ដោយ គឹម កាណែល
អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា
កែ 29/07/2020
x