home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

ប្រុសៗ​ខ្លះជួប​បញ្ហា​​ដោះរីកធំ តើមកពីមូលហេតុអ្វី?​

ប្រុសៗ​យើង​មួយ​ចំនួន​ទំនង​ជា​បាន​ជួប​បញ្ហា​ដោះ​​ចាប់​ផ្ដើម​ហើម និង​ធំ​ជាង​មុន។ តើ​ដឹង​ទេ​ថា​ម៉េច​បាន​ជាដោះ​យើង​ទៅ​ជា​អ៊ីចឹង​ ហើយ​បើ​​ហើម​ធំ​អ៊ីចឹង​​ អាច​មាន​បញ្ហា​អ្វី​ឬ​អត់?

បញ្ហា​ដោះ​ឡើង​ធំ​លើ​មនុស្ស​ប្រុសយើង​ គឺ​បណ្ដាល​មក​ពី​មូលហេតុ​មួយ ឬ​ទាំង​ពីរ​ចូល​គ្នា គឺ​ទីមួយ​លើស​ជាតិ​ខ្លាញ់​ក្នុង​ដោះ ឬ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន (gynecomastia)។ បញ្ហា​ចាល់​ខ្លាញ់​ច្រើន​ គឺ​កើត​ឡើង​លើ​អ្នក​ធាត់ ដែល​​កើត​ឡើង​នៅ​លើ​ដោះ​ទាំង​សង​ខាង។ សម្រាប់​បញ្ហា ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន វិញ ដោះ​របស់យើង​​មាន​សភាព​រឹង​រលោង និង​មាន​លក្ខណៈ​ដូច​យឺត​តិច​ៗ​ដូច​កៅ​ស៊ូ ហើយ​ភាគ​ច្រើន​​កើត​លើ​ដោះ​ទាំង​សង​ខាង ប៉ុន្តែ​ក៏​អាច​កើត​តែ​លើ​ដោះ​តែ​ម្ខាង​បាន​ដែរ។

សម្រាប់​អ្នក​កើត ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន គឺ​ភាគ​ច្រើន​អាច​មានអារម្មណ៍​​ខ្មាស់គេ​ដោយ​សារ​តែ​ដោះ​​ធំ តែ​ក្រៅ​ពី​នេះ​វា​មិន​បង្ក​គ្រោះ​ថ្នាក់អ្វី​ដល់​យើង​ឡើយ។ ប៉ុន្តែ​បើ​មនុស្ស​យើង​​កើត​បញ្ហា​នេះនិង​បារម្ភ​ថា​អាចមានជំងឺ​អ្វីផ្សេង​​ ​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់។ ភាគ​ច្រើន​មូលហតុ​របស់​វា គឺ​ដោយ​សារ​តែ​ផល​រំខាន​របស់​ថ្នាំ​ពេទ្យ​មួយ​ចំនួន ដូច​ជា​ថ្នាំ បញ្ចុះ​ទឹក​នោម spironolactone (Aldactone) finasteride (Proscar) ឬ dutasteride (Avodart) ដែល​វាជា​​ថ្នាំ​ជួយ​ឲ្យ​ក្រពេញ​ប្រូស្តាត​ដែល​រីក​ធំ រួម​មក​តូច ថ្នាំ​ក្រពះ​ដូចជា cimetidine (Tagamet) និង ranitidine (Zantac) និង​ថ្នាំ​អ័រម៉ូន ដើម្បី​ព្យាបាល​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត។

មាន​ពេល​ខ្លះ​គ្រូពេទ្យ​មិន​អាច​រក​ឃើញ​មូលហេតុ​ក្រពេញ​ក្នុង​ដោះ​ដុះ​ឡើង​ច្រើន ​បាន​ភ្លាម​ៗ​ឡើយ ដូច​នេះ​មិន​អាច​ព្យាបាល​​បាន​ភ្លាម​ៗ​ដូច​គ្នា។ ប៉ុន្តែ​បើ​ដោះ​រីក​ធំ​ដោយ​សារ​តែ​មាន​ការ​កើន​ឡើង​នៃ​ជាតិ​ខ្លាញ់ យើង​​អាច​កាត់​បន្ថយ​មក​វិញ​តាម​រយៈ​ការ​សម្រក​គីឡូ។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.health.harvard.edu/mens-health/what-could-cause-my-breasts-to-become-larger


អត្ថបទពាក់ព័ន្ធ

ការស្ទាបសុដន់រកជំងឺមហារីកដោយខ្លួនឯង អាចជួយបានកម្រិតណា? ចុះតេស្តផ្សេងទៀតមានអីខ្លះ?

ទាំងនេះជារោគសញ្ញាមហារីកសុដន់ ស្រីៗរៀនសង្កេត និងតាមដាន ទើបមិនយឺតពេល

ស្រីៗត្រូវដឹង! ប្រភេទមហារីកសុដន់កើតឡើងញឹក និងអត្រាព្យាបាលជាតាមដំណាក់កាលនីមួយៗ

តើ​ប្រដាប់​បូម​លិង្គ ពិត​ជា​មាន​ប្រសិទ្ធភាព​សម្រាប់​ជួយ​ប្រុសៗខ្សោយលិង្គ?

ទឹកកាម​ប្រែពណ៌អាចមកពីហេតុផល​ច្រើនយ៉ាង ប្រុសៗគួរ​ដឹង

ប្រុសៗបញ្ចេញ​ទឹកកាមញឹកញាប់ អាចកាត់បន្ថយអត្រាប្រឈមជំងឺមហារីកក្រពេញប្រូស្តាត

ប្រុសៗ! មុនរួមភេទ ធ្វើរឿងនេះ អាចបំផ្លាញសេចក្តីសុខលើគ្រែបាន​

ប្រុសៗបន្ថែមគ្រាប់ផ្លែឈើក្នុង​របបអាហារ ជួយ​បង្កើនសមត្ថភាពផ្លូវភេទ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ណៃ ទូច កែសម្រួល​ចុងក្រោយ 14/10/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x