ការបង្ករោគលើបេះដូង

ការបង្ករោគ​លើ​បេះដូង - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ និង​ដើម​ចម​ដែល​បង្ក​ជា​ការ​បង្ករោគ​លើ​​បេះដូង ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ ​និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ការបង្ករោគលើបេះដូង

វិធីហាត់ប្រាណ៣យ៉ាង ល្អសម្រាប់អ្នកជំងឺខ្សោយបេះដូង

ការបង្កើតទម្លាប់ហាត់ប្រាណឲ្យបានជាប្រចាំសម្រាប់អ្នកមានជំងឺខ្សោយបេះដូង គឺជាវិធីសាស្ដ្រល្អបំផុតអាចជួយ​ឲ្យ​សុខ​ភាព​ល្អ​ប្រសើរ។ លំហាត់​ប្រាណ​បី​ប្រភេទ​ស័ក្ដិ​សម​សម្រាប់​អ្នក​មាន​ជំងឺខ្សោយ​បេះ​ដូង ហើយ​ជួយ​រក្សា​សុខភាពបាន​ល្អ​ទៀត​ផង​។​ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​ច្រើន​យ៉ាង​ដូច​ជា៖​ កាត់បន្ថយកត្ដាប្រឈមការវិវត្ដនៃជំងឺខ្សោយបេះដូង ជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូង ជួយឲ្យចរន្ដឈាមក្នុងរាងកាយរត់ស្រួល និងការបញ្ជូនអុកស៊ីសែនកាន់តែប្រសើរ បង្កើនថាមពលល្អ ក្នុងលក្ខខណ្ឌអ្នកជំងឺហាត់ប្រាណដោយមិនបង្ខំពេក និងមិនខ្លាំងពេក ពង្រឹងដល់ចលនាសាច់ដុំ ជួយរក្សាតុល្យភាពសន្លាក់ តាមធម្មតាអ្នកជំងឺខ្សោយបេះដូងដែលទទួលបានការព្យាបាលត្រឹមត្រូវ នឹង​ទទួល​បាន​ការណែរនាំអំពីវិធី និងដំណើរការនៃការហាត់ប្រាណផ្អែកលើស្ថានភាពជាក់ស្ដែងនៃអ្នកជំងឺ ដែលវិធីហាត់ប្រាណសំខាន់ៗអ្នកជំងឺត្រូវអនុវត្ដមានដូចជា៖ ១.ដើរ វិធីហាត់ប្រាណដែលល្អបំផុតសម្រាប់អ្នកខ្សោយបេះដូងគឺការដើរ។ វិធីនេះងាយអនុវត្ដ និងមិនសូវប្រើថាមពលខ្លាំង​ដាក់សម្ពាធដល់បេះដូង។ អ្នកជំងឺអាចអនុវត្ដដោយ បោះជំហានវែងៗ មួយៗ ហើយដកដង្ហើមវែងៗ។ អ្នកជំងឺអាច​សាកល្បងអនុវត្ដដើរហាត់ប្រាណ​ សម្រាប់ថ្ងៃដំបូង ត្រឹមតែ១០នាទីគឺគ្រប់គ្រាន់ហើយ នោះថ្ងៃបន្ដបន្ទាប់អាចលើសត្រឹម​តែ ២នាទីៗ រហូតអាចអនុវត្ដដល់ចន្លោះពី ២០ទៅ ៣០នាទីរាល់ថ្ងៃ គឺជាការល្អ។ កំលុងហាត់ប្រាណបើអ្នក​ជំងឺ មានអាការៈ ថប់ៗដង្ហើម ហត់ខ្លាំង អាចសម្រាក ហើយជជែកជាមួយអ្នកនៅក្បែរខ្លួន។ កត្ដាសំខាន់មួយទៀតការអនុវត្ដលើកដំបូងអ្នកជំងឺគួរតែមានគ្នាហាត់ប្រាណ និង​ដើរជាមួយ ហើយគួតែហាត់ប្រាណ​នៅក្បែៗផ្ទះផងដែរ ដើម្បី​បង្ការ​ក្រែង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​មាន​អ្នក​ចាំ​ជួយ​។ ២.ជិះកង់ ការជិះកង់ក៏ជាវិធីហាត់ប្រាណល្អសម្រាប់សុខភាពអ្នកជំងឺខ្សោយបេះដូងផងដែរ។ អ្នកជំងឺខ្សោយបេះដូងដែលមានវ័យចាស់ ចន្លោះពី ៦០ឆ្នាំឡើង អាចអនុវត្ដដោយការ​ធាក់​កង់​ហាត់​ប្រាណដែល​មាន​នៅ​ផ្ទះ​ អាចចំណាយពេលហាត់លើកដំបូងចន្លោះពី ១៥ ទៅ ២០នាទីគឺគ្រប់គ្រាន់។ អ្នកជំងឺអាចព្យាយាមរាល់ថ្ងៃលើស៥នាទីម្ដង​ៗ […]