បច្ចុប្បន្ន គ្នាយើងមួយចំនួនធំ គឺចូលចិត្តជិះកង់ហាត់ប្រាណ ព្រោះជិះកង់ជាប្រភេទកីឡាមួយល្អខ្លាំងសម្រាប់សុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចុះមានដឹងអត់ គុណសម្បត្តិចម្បងពីការជិះកង់ជាអ្វី? គឺជួយកាត់បន្ថយហានិភ័យកើតជំងឺបេះដូងបានច្រើនណាស់។ នេះបើតាមការបញ្ជាក់ពីវេជ្ជបណ្ឌិត Amar Singal អ្នកជំនាញសរសៃឈាមបេះដូង នៃវិទ្យាស្ថានវេជ្ជសាស្ត្រ Sri Balaji Action Medical Institute ក្នុងទីក្រុង New Delh ប្រទេសឥណ្ឌា ខណៈការសិក្សាជាច្រើន សុទ្ធតែរកឃើញលទ្ធផលដូចគ្នា។