១. ការក្រហាយទ្រូង
នៅពេលដែលយើងលេបអាហារ វានឹងរំកិលពីក្នុងបំពង់អាហារចូលទៅក្នុងក្រពះ តាមរយៈសាច់ដុំខ្ចិបបំពង់អាហារផ្នែកខាងក្រោម ។ សាច់ដុំនេះបន្ធូរបន្ថយដើម្បីឲ្យអាហារឆ្លងកាត់ទៅក្នុងក្រពះ ហើយបន្ទាប់មករឹតបន្តឹង ដើម្បីការពារពីការហូរត្រលប់ក្រោយចូលទៅក្នុងបំពង់អាហារវិញ។ អាការៈក្រហាយទ្រូងកើតឡើងនៅពេលដែលសាច់ដុំនេះបន្ធូរបន្ថយ ឬចុះខ្សោយ ដែលអាចនាំឲ្យអាស៊ីដក្រពះហូរទៅក្នុងបំពង់អាហារ។ ការញ៉ាំច្រើនជ្រុលអាចដាក់សម្ពាធនៅលើសាច់ដុំបំពង់អាហារផ្នែកខាងក្រោម ដែលធ្វើឲ្យមានអាការៈក្រហាយទ្រូង។
ជាទូទៅ ការក្រហាយទ្រូងកើតឡើងនៅពេលដែលយើងឆាប់គេង បន្ទាប់ពីញ៉ាំអាហាររួចភ្លាម ឬមកពីអាហារមួយចំនួន ដូចជាអាហារហឹរ អាហារដែលមានខ្លាញ់ ឬកាហ្វេអ៊ីន។ បន្ថែមពីការឈឺចាប់នៅបរិវេណទ្រូង ការក្រហាយទ្រូងក៏អាចបណ្ដាលឲ្យមានអារម្មណ៍ក្រហាយនៅក្នុងបំពង់ក និងមានរសជាតិជូរនៅក្នុងមាត់របស់យើងផងដែរ។
២. ជំងឺច្រាលទឹកក្រពះ
ប្រសិនបើគ្នាយើងជួបប្រទះការឈឺបេះដូងជាប្រចាំ បន្ទាប់ពីញ៉ាំអ្វីមួយ នេះអាចជាសញ្ញានៃជំងឺច្រាលទឹកក្រពះ។ ជំងឺនេះគឺជាការចាល់អាស៊ីដរ៉ាំរ៉ៃ ដែលកើតឡើងច្រើនជាង២ដងនៅក្នុងមួយសប្ដាហ៍ និងមានរយៈពេលយ៉ាងហោចណាស់ពីរបីសប្ដាហ៍។ រោគសញ្ញាសំខាន់បំផុតនៃជំងឺច្រាលទឹកក្រពះគឺការក្រហាយទ្រូង។ រីឯសញ្ញាដទៃទៀតមានដូចជា ឈឺទ្រូង ដង្ហក់ ចង្អោរ ក្អួត ឈឺបំពង់ក ខ្យល់ដង្ហើមមិនល្អ និងក្អកស្ងួត។ ក្នុងករណីដែលពុំមានការព្យាបាល ជំងឺនេះអាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ រួមមានការហូរឈាមបំពង់អាហារ បញ្ហាផ្លូវដង្ហើម និងធ្វើឲ្យបំពង់អាហាររួមតូចថែមទៀតផង។