home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​គ្រឿង​ស្រវឹង​មិន​ត្រឹម​តែ​ប៉ះពាល់​ថ្លើម តែ​ក៏​គ្រោះថ្នាក់​ដល់​បេះដូង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឈាម​បញ្ជូន​សារធាតុ​ចិញ្ចឹម​ និង​សារធាតុ​ផ្សេង​ៗ រួម​ទាំង​ជាតិ​អាកុល ដែល​ត្រូវ​បាន​ស្រូប​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​តាម​រយៈ​ក្រពះ​ និង​ពោះវៀន​តូច​ទៅ​គ្រប់​ផ្នែក​នៃ​រាងកាយ​​ ហើយ​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង​ក៏​​រង​ការ​ប៉ះពាល់​ផង​ដែរ។​ នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង ​ចង្វាក់​បេះដូង​ និង​សម្ពាធ​ឈាម​អាច​កើត​ឡើង​ជា​បណ្ដោះ​អាសន្ន។ ជា​ទូទៅ ចំពោះ​ស្ត្រី​គួរ​​ផឹក​គ្រឿង​ស្រវឹង​ចំនួន​១​កែវ រី​ឯ​បុរស​អាច​ផឹក​បាន​ចំនួន​២​កែវ​​ក្នុង​មួយ​ថ្ងៃ ដែល​បរិមាណ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កម្រិត​សម​ល្មម។​​​​

យ៉ាង​ណា​មិញ ប្រសិនបើ​​យើង​ផឹក​​ស្រា​លើស​កម្រិត​ជា​ប្រចាំ​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សុខភាព​បេះដូង​?

ចង្វាក់​បេះដូង​កើន​ឡើង

ពិត​ណាស់​ គ្រឿង​ស្រវឹង​អាច​បណ្ដាល​ឲ្យ​មាន​ភាព​ប្រែប្រួល​ចំពោះ​ចង្វាក់​បេះដូង​។​ យោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ផឹក​ស្រា​ច្រើន​ជា​ប្រចាំ​អាច​បង្ក​ឲ្យ​កើត​​​ជំងឺ​បេះដូង​ដើរ​ញាប់ ​ហើយ​ផលវិបាក​ដែល​កើត​ឡើង​ដោយសារ​បញ្ហា​បេះដូង​ដើរ​ញាប់​នេះ​​មាន​ភាព​ខុស​គ្នា​ ដែល​អាស្រ័យ​លើ​ភាព​ញឹកញាប់​ ​រយៈពេល​ និង​ភាព​ធ្ងន់ធ្ងរ​។ បញ្ហា​នេះ​​ក៏​អាច​នាំ​ឲ្យ​មាន​ដុំ​កំណក​ឈាម​ ដែល​បណ្ដាល​ឲ្យ​​​កើត​មាន​អាការៈ​គាំង​បេះដូង​ និង​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

គ្រោះថ្នាក់បេះដូង

សម្ពាធ​ឈាម​កើន​ឡើង​

សូម្បី​តែ​នៅ​ពេល​ដែល​យើង​ផឹក​គ្រឿង​ស្រវឹង​ម្ដងម្កាល​ ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​របស់​យើង​ឡើង​ខ្ពស់​ផង​ដែរ​។​ ដូចនេះ​ហើយ ប្រសិនបើ​យើង​ផឹក​គ្រឿង​ស្រវឹង​​ជា​ប្រចាំ​ និង​លើស​កម្រិត វា​អាច​បណ្ដាល​ឲ្យ​កើត​​មាន​ជំងឺ​លើស​ឈាម​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​កាត់​បន្ថយ​ការ​ញ៉ាំ​ស្រា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​យើង​ថយ​ចុះ។ យ៉ាង​ណា​មិញ នៅ​ពេល​ដែល​សម្ពាធ​ឈាម​ខ្ពស់ ​វា​ក៏​​អាច​បណ្ដាល​ឲ្យ​សរសៃ​ឈាម​ឡើង​រឹង និង​ក្រាស់​ ជា​ហេតុ​បង្ក​ជា​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល និង​គាំង​បេះដូង​។

សាច់ដុំ​បេះដូង​ចុះ​ខ្សោយ​

បេះដូង​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ទទួល​យក​អុកស៊ីសែន​ និង​សារធាតុ​ចិញ្ចឹម ដោយ​បង្កើត​សម្ពាធ​សម្រាប់​ឈាម​ចរាចរ​ពាសពេញ​​រាងកាយ ដើម្បី​ធានា​ថា​ឈាម​ហូរ​​នៅ​ក្នុង​ទិសដៅ​តែ​មួយ​។ ភាព​ញឹកញាប់​ និង​កម្លាំង​កន្ត្រាក់​នៃ​បេះដូង​ប្រែប្រួល​ទៅ​តាម​តម្រូវ​ការ​រាងកាយ។ ជា​ទូទៅ សាច់ដុំ​អាច​កន្ត្រាក់​​ដោយ​សារ​តែ​ស្រទាប់​សាច់ដុំ​នៅ​ក្នុង​ជញ្ជាំង​បេះដូង​។ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជ្រុល​ វា​នឹង​អាច​បំផ្លាញ​​សាច់ដុំ​បេះដូង​​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​​កើត​ជំងឺ​សាច់ដុំ​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​។

គ្រឿង​ស្រវឹង​អាច​បង្ក​ឲ្យ​មាន​ជំងឺ​សរសៃ​ឈាម​បេះដូង​អ្វី​ខ្លះ​?

១. ​​គាំង​បេះដូង​

សាច់ដុំ​បេះដូង​ត្រូវការ​អុកស៊ីសែន​ ដើម្បី​​ដំណើរការ​។ នៅ​ពេល​ដែល​សរសៃ​ឈាម​ដែល​ផ្គត់ផ្គង់​អុកស៊ីសែន​ទៅ​កាន់​សាច់ដុំ​បេះដូង​ត្រូវ​បាន​កាត់​បន្ថយ​ ឬ​កាត់​ផ្ដាច់​ទាំង​ស្រុង​ សាច់ដុំ​បេះដូង​មិន​អាច​ទទួល​បាន​អុកស៊ីសែន​ ជា​ហេតុ​បណ្ដាល​ឲ្យ​កើត​មាន​អាការៈ​គាំង​បេះដូង​។ ការ​ផឹក​គ្រឿង​ស្រវឹង​អាច​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ ហើយ​អ្នក​ដែល​មាន​​ជាតិ​ខ្លាញ់​​ខ្ពស់​ (high triglycerides) ច្រើន​តែ​មាន​កូលេស្តេរ៉ូល​អាក្រក់​ខ្ពស់​ និង​កូលេស្តេរ៉ូល​ល្អ​តិចតួច។ នៅ​ពេល​ដែល​យើង​មានកូលេស្តេរ៉ូល​អាក្រក់​ខ្ពស់ វា​អាច​បង្ក​ឲ្យ​ស្ទះ​សរសៃ​ឈាម ក៏​ដូចជា​បង្ក​ទៅ​ជា​ជំងឺ​គាំង​បេះដូង​។​

២. ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​

ជាមួយ​គ្នា​នេះ​ដែរ​ ការ​ផឹក​គ្រឿង​ស្រវឹង​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​​ខួរ​ក្បាល​ចំនួន​២​ប្រភេទ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​រាំងស្ទះ​លំហូរ​ឈាម​ទៅ​កាន់​ជាលិកា​ខួរ​ក្បាល​ និង​អាច​​ធ្វើ​ឲ្យ​យើង​បាត់បង់​ចលនា និង​មុខងារ​រំញោច ។ ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​​នេះ​ក៏​អាច​បំផ្លាញ​ប្រព័ន្ធ​ផ្សេង​ទៀត​នៅ​ក្នុង​រាងកាយ​របស់​យើង​ រួម​ទាំង​ប្រព័ន្ធ​​ឆ្អឹង ប្រព័ន្ធ​សាច់ដុំ ប្រព័ន្ធ​រំលាយ​អាហារ​ ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ និង​ប្រព័ន្ធ​ទឹក​នោម​ថែម​ទៀត​ផង​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://alcoholthinkagain.com.au/alcohol-your-health/alcohol-and-long-term-health/alcohol-and-cardiovascular-disease/

6 Surprising Ways Alcohol Affects Your Health — Not Just Your Liver

https://www.hopkinsmedicine.org/health/wellness-and-prevention/alcohol-and-heart-health-separating-fact-from-fiction

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 4 weeks ago
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x