តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ផ្ដាច់ខ្លួននៅតែឯង មាន​ហានិភ័យ​​​​កើតជំងឺបេះដូង

    ផ្ដាច់ខ្លួននៅតែឯង មាន​ហានិភ័យ​​​​កើតជំងឺបេះដូង

    ​គ្នា​យើង​ខ្លះ​ចូល​ចិត្ត​នៅ​ដាច់​ដោយ​ឡែក​តែឯង​​ មិន​សូវ​មានទំនាក់​ទំនង​ជាមួយ​អ្នក​ផ្សេង ប៉ុន្តែ​ដឹងទេថា​ ការ​ធ្វើ​បែប​នេះ​អាច​បង្កើន​ហានិភ័យ​នៃ​​បញ្ហា​សុខភាព​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា អ្នក​ដែល​​រស់នៅ​ឃ្លាត​ឆ្ងាយ​ពី​សង្គម​មាន​​អត្រា​ខ្ពស់​ក្នុង​ការ​ប្រឈម​នឹង​ជំងឺ​សរសៃ​ឈាម​បេះដូង​ ដូចជា​​គាំង​បេះដូង ឬ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល​។

    ជាក់​ស្ដែង ក្រៅ​ពី​ការ​​គ្រប់គ្រង​​សម្ពាធ​ឈាម​ កម្រិត​កូលេស្តេរ៉ូល​ និង​ទម្ងន់​ខ្លួន​ឲ្យ​​បាន​ល្អ ការ​រក្សា​ទំនាក់ទំនង​នៅ​ក្នុង​សង្គម​ក៏​មាន​សារសំខាន់​ចំពោះ​សុខភាព​បេះដូង​យើង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ដើម្បី​ថែទាំ​សុខភាព​បេះដូង​ អំឡុង​ពេល​យើង​នៅ​ដាច់​ដោយ​ឡែក​ពី​អ្នក​ដទៃ​ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។

    ១. ចិញ្ចឹម​សត្វ​

    ជា​ទូ​ទៅ​ ការ​ចិញ្ចឹម​សត្វ​អាច​ជួយ​​ជម្នះ​​ភាព​ឯកោ ជួយ​លើក​ទឹក​ចិត្ត​ឲ្យ​យើង​មាន​ភាព​សកម្ម និង​បំបាត់​ភាព​តានតឹង​បាន​​យ៉ាង​មាន​ប្រសិទ្ធភាព។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ចិញ្ចឹម​សត្វ​សុនខ​ អាច​ជួយ​ពង្រឹង​សុខភាព​បេះដូង កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល និង​ជំងឺ​បេះដូង​ ក៏​ដូចជា​ការ​ស្លាប់​មុន​វ័យ​ថែម​ទៀត​ផង​។

    ​​​២. ធ្វើ​តាម​​ចំណង់ចំណូលចិត្ត​

    ពិត​ណាស់​ យើង​ម្នាក់​ៗ​សុទ្ធ​តែ​មាន​ចំណង់ចំណូលចិត្ត ​ហើយ​ការ​​ធ្វើ​តាម​ចំណង់ចំណូលចិត្ត​នឹង​នាំ​​ឲ្យ​យើង​ពោរពេញ​ទៅ​ដោយ​ក្ដី​រីករាយ​។ ព្យាយាម​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ដូច​គ្នា ដើម្បី​បង្កើន​​ទេពកោសល្យ​ ក៏​ដូចជា​ផ្លាស់ប្ដូរ​ចំណេះដឹង​ ​​។

    ៣. លំហាត់​ប្រាណ​

    បន្ថែម​ពី​នេះ​ការ​បញ្ចេញ​សកម្មភាព​រាងកាយ​ និង​ការ​ហាត់ប្រាណ​​ក៏​អាច​ជួយ​កាត់បន្ថយ​ស្រ្តេស គ្រប់គ្រង​ទម្ងន់​ កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ និង​អាំងស៊ុយលីន ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ដ៏​គ្រោះថ្នាក់។ មនុស្ស​ពេញ​វ័យ​គប្បី​ធ្វើ​លំហាត់​ប្រាណ​​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​១៥០​នាទី ក្នុង​មួយ​សប្ដាហ៍ ទើប​ជា​ការ​ប្រសើរ​។

    ហាត់ប្រាណ១

    ៤. ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​ និង​មិត្តភ័ក្ដិ​

    ​ជាមួយ​គ្នា​នេះ​ដែរ​ យើង​គប្បី​ចំណាយ​ពេល​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​ ឬ​មិត្តភ័ក្ដិ​តាម​រយៈ​បណ្ដាញ​សង្គម​។ ការ​ជជែក​​លេង​ជាមួយ​នឹង​អ្នក​ដែល​យើង​ទុកចិត្ត​ និង​ការ​ចែករំលែក​អារម្មណ៍​​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ​ឡើង​។​

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 14/07/2021
    ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត ចាន់ ស៊ីណេត
    Next article: