home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

ចេះតែហត់ ល្ហិតល្ហៃ អាចជាសញ្ញានៃជំងឺខ្សោយបេះដូង

មាន​មូលហេតុ​ច្រើន​ បង្ក​ឲ្យ​មាន​ជំងឺ​ខ្សោយ​បេះដូង ដូចជា កត្តា​អាយុ បេះដូង​ធ្វើ​ការ​លើស​កម្រិត ​ឬ​ខូចខាត ​បេះដូង​ចុះ​ខ្សោយ​ និង​ច្របាច់​ឈាម​ទៅចិញ្ចឹម​សារពាង្គកាយ​មិន​​គ្រប់​។ ខ្សោយ​បេះដូង​ អាច​កើត​ពេល​បេះដូង​ច្របាច់​ ឬ​ពេល​បេះដូង​សម្រាក។ កត្តា​ទាំង ​២ ពាក់​ព័ន្ធ​នឹង​ករណី​ខូច​ថត​បេះ​ដូង​ខាង​ក្រោម​ ផ្នែក​ខាង​ឆ្វេង។

អាការៈ​ហត់ ល្ហិត​ល្ហៃ ជា​រោគ​សញ្ញា​នៃ​ជំងឺខ្សោយ​បេះ​ដូង ក្នុង​ចំណោម​រោគ​សញ្ញា​ផ្សេងទៀត​។ ខ្សោយ​បេះដូងអាច​បង្ក​ជា​រោគសញ្ញា​ជា​ច្រើន ហើយសាមញ្ញ អាច​ធ្វើ​ឲ្យ​យើង​មិនចាប់​អារម្មណ៍ ប៉ុន្តែ​សញ្ញា​ទាំង​នេះ​គ្រោះ​ថ្នាក់​ បើ​មិន​​ព្យាបាល។​

ឈឺបេះដូង១

ហត់៖ កើត​​ពេល​យើង​​កំពុងធ្វើការ ឬ​គេង​ក៏ដោយ។ ធ្វើ​ឲ្យ​យើងភ្ញាក់ពី​ដំណេក ព្រោះ​ពេល​គេង​រាប​ពេក ពិបាក​ដក​ដង្ហើម​ ទាល់​តែ​កើយ​ខ្នើយ​ ២ជាន់ ឬ​កល់​ខ្នង។ មានជំងឺ​​នេះ​អាច​នឹងអស់​កម្លាំង ​រសាប់រសល់។ សញ្ញា​នេះ​កើតឡើង​ពេល​ឈាម​ទៅ​បំពេញ​ក្នុង​សរសៃ​ឈាម ​ពី​សួត​ទៅ​បេះដូង​ ព្រោះ​បេះដូង​មិន​អាច​ច្របាច់​ឈាម​គ្រប់​គ្រាន់ នាំ​ឲ្យ​ជាតិទឹក​ជ្រាប​ចូល​ក្នុង​សួត។

ល្ហិតល្ហៃ៖ រាងកាយ​តែង​​នឿយ​ហត់ អស់​កម្លាំង ​សូម្បី​ការងារ​ប្រចាំ​ថ្ងៃ ដូច​ជា ​ចម្អិន​ម្ហូប ដើរ ទិញ​អីវ៉ាន់ ​ក៏​ពិបាក​ដែរ។ ​ផ្នែក​ធំ​នៃ​សញ្ញា​នេះ ​​មក​ពី​បេះដូង​មិន​អាច​ផ្គត់ផ្គង់​ឈាម​ទៅ​ឲ្យ​កោសិកា​រាង​កាយ​គ្រប់គ្រាន់ ​នាំ​ឲ្យ​រាងកាយ​​កាត់​បន្ថយ​តម្រូវ​ការ​ឈាម ​ទៅ​កាន់​សរីរាង្គ​មិនសូវ​សំខាន់​មួយចំនួន ពិសេស​សាច់ដុំ​អវយវៈដែល​នាំ​ឈាម​ទៅ​ចិញ្ចឹម​ខួរ​ក្បាល ​និង​បេះដូង។

នៅ​មាន​រោគ​សញ្ញា​ដទៃ​ទៀត​បញ្ជាក់​ថា យើង​មាន​ជំងឺ​ខ្សោយ​បេះដូង៖

  • បេះដូង​លោត​ញាប់
  • ក្អក​ជាប់ ​ឬក្អក​ឮ​សូរ​ងឺតៗ
  • លែង​សូវ​ឃ្លានអាហារ​
  • ចង្អោរ
  • វិល​មុខ ធេងធោង
  • ឈឺ​ទ្រូង (ពេល​វិវដ្ដ​ទៅ​ជា​ជំងឺ​គាំង​បេះដូង)។

បើ​គ្នា​យើង​មាន​បញ្ហា​ទាំង​នេះ ការ​ស្វែង​រក​ការពិគ្រោះ និង​ព្យាបាល​​ដោយ​ពេទ្យ​ជំនាញ​ជា​រឿង​ចាំ​បាច់។ ​ណាត់​ជួប​គ្រូពេទ្យ​ ដើម្បី​ទទួល​ការ​ណែនាំ​ និង​លេប​ថ្នាំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ​កាត់​បន្ថយ​ញ៉ាំ​ប្រៃ ​បញ្ចុះ​ទម្ងន់ ​បើ​មាន​ជំងឺ​ធាត់ ហាត់​ប្រាណ បន្ថយ​ការ​ផឹក​ស្រា ​និង​ឈប់​ជក់​បារី។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 30/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត