ភាពសោកសៅច្បាស់ជាចៀសមិនផុតទេ ពេលមនុស្សជាទីស្រលាញ់ ឬសមាជិកគ្រួសារ ម៉ាក់ប៉ា អ៊ំៗ យើងមានជំងឺបេះដូង ត្រូវវះកាត់នោះ អារម្មណ៍នេះគ្រាន់តែគិតក៏ពិបាកចិត្តដែរ។ យ៉ាងណា គ្នាយើងត្រូវចាំថា អ្វីបម្រុងកើតគង់តែកើត អ្វីចាំបាច់ គួរត្រៀមខ្លួនបែបណាជួយពួកគាត់ក្រោយវះកាត់។ “Hello គ្រូពេទ្យ” ថ្ងៃនេះ នឹងប្រាប់វិធីសាស្ត្រពិសេសមួយចំនួនមើលថែមនុស្សជាទីស្រលាញ់ ជួយឲ្យមានសុខភាពល្អ និងបន្តជីវិតដោយសប្បាយរីករាយ។