backup og meta

សង្កេតផង! បើទារកបែកញើសពេលធ្វើសកម្មភាពអស់នេះ អាចមានបញ្ហាបេះដូងពីកំណើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 05, 2020

    សង្កេតផង! បើទារកបែកញើសពេលធ្វើសកម្មភាពអស់នេះ អាចមានបញ្ហាបេះដូងពីកំណើត

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ធម្មតា ទារក​ដែល​កើត​មក​មាន​ខ្លះ​សុខភាព​ល្អ ឯ​ខ្លះ​ទៀត​ប្រទះ​នឹង​បញ្ហា​សុខភាព​តាំង​តែ​ពី​កើត​មក​ដូច​ជា មាន​បញ្ហា​បេះ​ដូង​ជាដើម។ តែ​បើ​កូន​មាន​បញ្ហា​នេះ អា​អូន​អាច​នឹង​បញ្ហា​សញ្ញា​ បែកញើស ដែល​ស្រដៀង​នឹង​អាការៈ​សាមញ្ញ​ៗ ភាគ​ច្រើន​យើង​មិន​សូវ​ចាប់​អារម្មណ៍។

    “ប្រសិន​បើ​ទារក​មាន​បញ្ហា​បេះ​ដូង​ពី​កំណើត មិន​ថា​ពេល​អា​អូន​យំ បៅ​ដោះ​ម្ដាយ ឬ​គេង​ទេ គឺ​អា​អូន​នឹង​បែក​ញើស ព្រោះ​កូន​ត្រូវ​ការ​ប្រឹង​នៅ​ពេល​ធ្វើ​អ្វី​មួយ​”។ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ សញ្ញាប័ត្រ​ពី​បារាំង រៀបរាប់។

    ជា​ទូទៅ ការ​បែក​ញើស​ទៅ​លើ​ទារក​គឺ​ជា​រឿង​ធម្មតា​ដែល​ម៉ាក់​ប៉ា​មិន​ចាំ​បាច់​បារម្ភ​ខ្លាំង​ទេ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ការ​បែក​ញើស​របស់​អា​អូន​អាច​បញ្ជាក់​បាន​ថា កូន​កំពុង​មាន​ជំងឺ​អ្វី​មួយ​ហើយ ជា​ពិសេស​គឺ​ជំងឺ​បេះ​ដូង​នេះ​តែ​ម្ដង។ ចំពោះ​ទារក​ដែល​មាន​បញ្ហា​ជំងឺ​បេះដូង គឺ​អា​អូន​ត្រូវ​ប្រើ​កម្លាំង​ច្រើន ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​បែក​ញើស​។

    ស្រប​គ្នា​​នេះ​ដែរ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ ​មជ្ឈមណ្ឌល CDC អាមេរិក​ឲ្យ​ដឹង​ថា រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ពី​កំណើត​លើ​ទារក គឺ​អាស្រ័យ​ទៅ​លើ​ប្រភេទ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ ព្រោះ​ខ្លះ​វា​ចេញ​រោគ​សញ្ញា​តិច​តួច ឬ​គ្មាន​រោគ​សញ្ញា។ រីឯ​ទារក​ខ្លះ​ទៀត​អាច​មាន​រោគ​សញ្ញា​ដូច៖

    – ក្រចក ឬ​បបូរ​មាត់​ឡើង​ខៀវ

    – ពិបាក​ដក​ដង្ហើម ឬ​ដក​ដង្ហើម​ញាប់ៗ

    – មាន​សភាព​ហត់ៗ​ពេល​កំពុង​បៅ ធ្វើឲ្យបែកញើស

    – ងងុយ​គេង ។ល។

    ទាក់​ទង​នឹង​ការ​បែក​ញើស​វិញ លោក​ស្រី​បញ្ជាក់​ថា ទារក​ធម្មតា​ក៏​អាច​បែក​ញើស​ច្រើន​ដែរ ហើយ​កត្តា​ដែល​ធ្វើ​ឲ្យ​អា​អូន​បែក​ញើស​ក៏​មាន​ច្រើន​ដែល​ខ្លះ​គ្រាន់​ជា​ការ​បែក​ញើស​ធម្មតា និង​ខ្លះ​ជា​សញ្ញា​របស់​ជំងឺ​អ្វី​មួយ។

    ប៉ុន្តែ បើ​យើង​ឃើញ​ថា អា​អូន​ស្លៀក​ពាក់​ស្ដើង នៅ​ក្នុង​បន្ទប់​ក៏​ត្រជាក់ មិន​ក្ដៅ មិន​ហប់​ខ្យល់​ទេ​នោះ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ឲ្យ​គ្រូពេទ្យ​ជំនាញ​ពិនិត្យ ពី​ព្រោះ​វា​អាច​ជា​សញ្ញា​បេះ​ដូង​ពី​កំណើត ឬ​ជំងឺ​អ្វី​មួយ​ផ្សេង​ទៀត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 05, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម