home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម

នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម

លើសឈាម​ មិន​មែន​ជា​ជំងឺ​សម្រាប់​តែ​ចាស់ៗ​ទេ វ័យខ្ទង់ ២០-៣០ ឆ្នាំ ​បើ​មិន​ចេះ​ប្រយ័ត្ន​ប្រយែង អាច​លើស​ឈាម​គ្រប់​ពេល។ យ៉ាងណា បើ​មាន​ជំងឺ​រាំរ៉ៃនេះ ជាប់​ខ្លួន​ទៅ​ហើយ ត្រូវ​​ប្រើ​ថ្នាំ​ដើម្បី​បង្ការ​កុំ​ឲ្យ​ធ្ងន់ធ្ងរ ព្រោះ​អាច​ប៉ះពាល់​គ្រប់​សរីរាង្គ​ទាំង​អស់​ក្នុង​រាង​កាយ។ ប៉ុន្តែ​ការ​ប្រើ​ថ្នាំ​លើស​ឈាម ក៏អាចមានផលរំខានសុខភាព​ជាច្រើនដូច​ខាង​ក្រោម៖

១- ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics)

ថ្នាំ​បញ្ចុះ​ទឹក​នោម (Diuretics) អាច​នឹង​បង្ក​ផល​រំខាន​ដូច​ជា៖

– នោម​ញឹក​ជាង​ធម្មតា ព្រោះ​ថ្នាំ​នេះអាច​ជួយ​​បញ្ចុះ​សម្ពាធ​ឈាម តាម​រយៈ​ការ​​បន្ថយ​បរិមាណ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន ហេតុ​​នេះ​ យើង​នឹង​ត្រូវ​ទៅ​បន្ទប់​ទឹក​ញឹក​ជាង​ធម្មតា។

– ថ្នាំ​បញ្ចុះ​ទឹក​នោម​ខ្លះ​ ធ្វើ​ឲ្យ​ថយ​ចុះ​បរិមាណ​ជាតិ​ប៉ូតាស្យូម ដែល​អាច​បង្ក​ឲ្យ​មាន​រោគ​សញ្ញាខ្សោយអស់​កម្លាំង ឬ​រមួល​ក្រពើ ។ គ្នា​យើង ឬម៉ាក់អ៊ំ មាន​ជំងឺលើស​ឈាម ​ត្រូវ​ញ៉ាំ​អាហារ​មាន​ជាតិ​ប៉ូតាស្យូម​ឲ្យ​បាន​ច្រើន ដើម្បី​ចៀស​វាង​ការ​បាត់​បង់សារធាតុ​នេះ។

– ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោមរយៈ​ពេល​យូរ​ អាច​មាន​បញ្ហា​ជំងឺ​ប្រគ្រីវ (Gout attack)។ ទោះ​យ៉ាង​នេះ​ក្ដី បញ្ហា​នេះមិន​សូវ​កើត​មានញឹក​ញាប់​ទេ ហើយ​គ្រូពេទ្យ​ អាច​គ្រប់​គ្រង​ស្ថានការណ៍​​បាន។

– ​អ្នក​ទឹក​នោម​ផ្អែម ហើយ​ប្រើថ្នាំ​បញ្ចុះ​ទឹក​នោម ​អាច​ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង។ យ៉ាង​ណា ករណី​ជា​ច្រើន​អាច​គ្រប់​គ្រង​បាន ​ដោយ​គ្រាន់​តែ​គ្រប់​គ្រង​របប​អាហារ​ឲ្យ​បាន​ត្រឹម​ត្រូវ ប្រើ​ថ្នាំ ឬ​កែ​ប្រែ​កម្រិត​ថ្នាំឡើង​វិញ។

– ប្រុស​ៗមួយ​ចំនួន អាច​មាន​បញ្ហា​លិង្គ​​មិន​ឡើង​រឹង (Erection problem) ដោយ​សារ​តែ​ប្រើ​ថ្នាំ​បញ្ចុះ​ទឹកនោម​នេះ។

២- ពពួក​ថ្នាំ Beta blockers

គ្រោះ​ថ្នាក់​ និង​ផល​រំខាន​នៃ​ការ​ប្រើពពួក​ថ្នាំ Beta blockers ​រួម​មាន៖

– ត្រជាក់​ដៃ​ជើង ខណៈ​​រោគ​សញ្ញា​ទាំង​នេះ​ ងាយ​កើត​មាន​ណាស់
– រោគ​សញ្ញា​ជំងឺ​ហឺត ដូច​ជា​ ក្អក ដក​ដង្ហើម​ឮ​សូរ ឈឺ​ទ្រូង ណែន​ទ្រូង (Chest pressure) ឬ​ដក​ដង្ហើម​ខ្លី​ៗ
– បាក់​ទឹក​ចិត្ត និង​ហត់​នឿយ​ខ្លាំង
– បញ្ហា​​គេង ដូច​ជា ​ពិបាក​គេងឲ្យ​បាន​ស្កប់​ស្កល់
– ​ប្រុស​ៗខ្លះ មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង
– ស្រីៗ​មាន​ផ្ទៃ​ពោះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន ​មុន​នឹង​ប្រើ​ថ្នាំ​នេះ។

៣- ពពួក​ថ្នាំ ACE inhibitors

គ្រោះ​ថ្នាក់ ​និង​ផល​រំខាន​នៃ​ការ​ប្រើ​ថ្នាំ​ ACE inhibitors ​រួម​មាន៖

– ក្អក​ស្ងួត​រ៉ាំ​រ៉ៃ
– រមាស់​ស្បែក
– ករណី​ខ្លះ អាច​ប៉ះ​ពាល់​តម្រង​នោម
– បាត់​បង់​រសជាតិ ​នាំ​ឲ្យ​គ្នា​យើង​មាន​ជំងឺ​លើស​ឈាម មិន​ចង់​ញ៉ាំ​អាហារ​ធ្លាប់​ចូល​ចិត្ត និង​មិន​ចង់​ញ៉ាំ​អ្វី​ទាំង​អស់។

៤- ពពួក​ថ្នាំ Angiotensin II receptor blockers (ARBs)

ថ្នាំ​នេះ​ អាច​ធ្វើ​ឲ្យ​វិល​មុខ​ ហើយ​ចំពោះស្រីៗ​មាន​ផ្ទៃ​ពោះ មិន​គួរ​ប្រើ​ថ្នាំ​នេះ​ទេ ដូច​នេះ ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​សិន។​

៥- ពពួក​ថ្នាំ Calcium Channel blockers

គ្រោះ​ថ្នាក់​ និង​ផល​រំខាន​នៃ​ការ​ប្រើ​ថ្នាំ​នេះ​រួម​មាន៖
-ទល់​លាមក
-ហើម​កំភួន​ជើង
-ឈឺ​ក្បាល
-បេះ​ដូង​លោត​មិន​ប្រក្រតី
-វិល​មុខ

៦- ពពួក​ថ្នាំ Alpha Blockers

គ្រោះ​ថ្នាក់​ និង​ផល​រំខាន​​ប្រើ​ថ្នាំ​នេះ​រួម​មាន៖

– ចង្វាក់​បេះ​ដូង​លោត​ញាប់
– វិល​មុខ ខ្សោយ​កម្លាំង
– អារម្មណ៍​ស្រាល​ក្បាល ពេល​ក្រោក​ឈរ​ឡើង​ភ្លាមៗ។

៧- ពពួក​ថ្នាំ Alpha-beta Blockers

ពពួក​ថ្នាំ Alpha-beta Blockers ជា​ប្រភេទ​ថ្នាំ​ចាក់​តាម​សរសៃ ពេទ្យ​ច្រើនប្រើ​ថ្នាំ​នេះ ដើម្បី​ពន្យឺត​ចង្វាក់​បេះដូង។ ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ភ្លាមៗ ហើយ​ពេល​យើង​ក្រោក​ឡើង ​នាំ​ឲ្យវិល​មុខ និង​មាន​អារម្មណ៍​ស្រាល​ក្បាល។

៨- ពពួក​ថ្នាំ Alpha-2 receptor agonists

ថ្នាំ​នេះ​ អាច​នាំ​ឲ្យ​វិល​មុខ ​និង​ងងុយ​គេង។

៩- ពពួក​ថ្នាំ Central agonists

ក្រុម​ថ្នាំ​នេះ​ ជួយ​សម្រួល​សរសៃ​ឈាម ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ។ យ៉ាង​ណា វា​ក៏​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​ខ្លាំង​ពេល​ក្រោក​ឈរ ​ឬ​ដើរ ធ្វើ​ឲ្យ​យើង​​ខ្សោយ ឬ​សន្លប់​ភ្លាមៗ បើ​សម្ពាធ​ឈាមធ្លាក់​ចុះ​​ទាប​ពេក។

ផល​រំខាន​ផ្សេង​ទៀត ​រួម​មាន ស្ងួត​មាត់ គ្រុន​ក្ដៅ ងងុយ​គេង ទល់​លាមក វិលមុខ មាន​អារម្មណ៍​ស្រាល​ក្បាល ឬ​បាត់​បង់​សមត្ថភាព​ផ្លូវ​ភេទ​ចំពោះប្រុសៗ​មាន​ជំងឺ​លើស​ឈាម។

អត្ថបទពាក់​ព័ន្ធ៖

  • លើស​ឈាម​ពេល​ពពោះ គ្រោះថ្នាក់ខ្លាំង!​ នេះ​ជា​វិធី​បង្ការ និងតាមដាន
  • មើល​ឲ្យ​ហើយ​អ្នក​ចូលចិត្ត​ញ៉ាំ​ប្រៃ អាច​មាន​​គ្រោះ​ថ្នាក់​ធំពីរយ៉ាង

១០- ពពួក​ថ្នាំ Pereipheral Adrenergic inhibitors

ពពួក​ថ្នាំ​នេះ អាច​បណ្ដាល​ឲ្យ​រាក ក្រហាយ​ទ្រូង តឹង​ច្រមុះ ខ្សោយ​កម្លាំង ​និង​មាន​អារម្មណ៍​ស្រាល​ក្បាល ពិសេស​ពេល​ក្រោក​ពី​ដំណេក នៅ​ពេល​ព្រឹក។ បើ​ធ្លាប់​មាន សុបិន​អាក្រក់ ឬ​បញ្ហា​ដំណេក​ជា​ញឹក​ញាប់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។

១១- ពពួក​ថ្នាំ​ពង្រីក​សរសៃ​ឈាម (Vasodilators)

ថ្នាំ​នេះ ​ជួយ​សម្រួល​បន្ធូរ​សរសៃ​ឈាម ប៉ុន្តែ​វា​អាច​បណ្ដាល​ឲ្យ​ហើម​ជុំវិញ​ភ្នែក ឈឺ​ក្បាល ចង្វាក់​បេះដូង​លោត​ខុស​ប្រក្រតី និង​បណ្ដាល​ឲ្យ​សក់​ដុះ​ច្រើន​ជ្រុល។

ថ្នាំ​ទាំង​អស់​ សុទ្ធ​តែ​មាន​ផល​រំខាន ហើយ​ថ្នាំ​លើស​ឈាម​ក៏​មាន​ដូច​គ្នា។ ទោះ​យ៉ាង​នេះ​ក្ដី ផល​ប្រយោជន៍​របស់​ថ្នាំ គឺ​មាន​សារៈសំខាន់​ជាង​ហានិភ័យ ​បើ​សិន​​មាន​បញ្ហា​ជាមួយ​ផល​រំខាន ឬ​សម្គាល់​​ឃើញ​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​អ្វី​មួយ សូម​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​លឿនបំផុត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គឹម កាណែល កែសម្រួល​ចុងក្រោយ 15/11/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x