តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា

    ដឹងអត់! ឱសថមានឥទ្ធិពល​លើមនុស្សប្រុស និងមនុស្សស្រីផ្សេង​គ្នា

    ការសិក្សាស្រាវជ្រាវបានបង្ហាញថាភេទក៏មានការជះឥទ្ធិពលខ្លាំងទៅលើរបៀបដែលឱសថធ្វើមេតាបូលីសដែរ ដែលនេះអាចបញ្ជាក់បាន​ពីកម្លាំងប្រសិទ្ធភាពនិងផលរំខានរបស់ឱសថ។

    ការប៉ះពាល់របស់ឱសថលើស្ត្រី

    ក្រៅពីទម្ងន់ កត្តាជីវសាស្ត្រផ្សេងទៀតដែលទាក់ទងនឹងស្ត្រីភេទក៏​អាចជះឥទ្ធិពលពីរបៀបដែលរាងកាយធ្វើមេតាបូលីសលើឱសថខ្លះៗ។ មួយក្នុងចំណោមនោះគឺមានលើសសារធាតុខ្លាញ់។ ដោយសារតែស្ត្រីមានសារធាតុខ្លាញ់ច្រើនជាងបុរស នោះថ្នាំរំលាយជាតិខ្លាញ់នឹងធ្វើការបែងចែកខុសគ្នាលើស្ត្រី។ ថ្នាំរំលាយជាតិខ្លាញ់រួមមានថ្នាំប្រឆាំងជំងឺបាក់ទឹកចិត្ តថ្នាំប្រឆាំងការព្រួយបារម្ភ និងថ្នាំប្រឆាំងជំងឺឆ្កួត។

    ទោះបីជាអ្នកវិទ្យាសាស្ត្រមិនទាន់ប្រាកដពីមូលហេតុ តែរឿងនេះត្រូវបានសង្កេតឃើញថាថ្នាំប្រឆាំងការបាក់ទឹកចិត្ត និងថ្នាំប្រឆាំងរោគចិត្តមានប្រសិទ្ធភាពខ្ពស់លើស្ត្រី។ ប៉ុន្តែស្រ្តី​ក៏​នៅតែរងគ្រោះពីផលរំខានពីថ្នាំប្រឆាំងការបាក់ទឹកចិត្តដូចជាកាត់បន្ថយចំណង់ផ្លូវភេទជាដើម​។ ចំណែកបុរសវិញអាចប្រើថ្នាំViagraដើម្បី​បង្កើន​ចំណង់ផ្លូវ​ភេទ ទប់ទល់នឹងផលរំខានតែស្រ្តីវិញគ្មានជម្រើសនោះឡើយ។

    ម្យ៉ាងវិញទៀត ក៏មាន​ការ​ទាក់ទង​ទៅនឹង​ផ្លូវរំលាយអាហាររបស់ស្ត្រីដែរ។ ស្ត្រីទូទៅផ្លូវរំលាយអាហាររបស់​ស្រ្តី​មានការផលិតអាស៊ីដក្រពះតិចជាងបុរស។ ជាលទ្ធផលស្រ្តី​ធ្វើការ​រំលាយអាហារយឺតយ៉ាវ​បើ​ធៀបទៅ​នឹង​បុរស​។​នៅពេលដែលការប្រើប្រាស់ថ្នាំដែលទាមទារការស្រូបយកជាតិអាស៊ីដ(ឧទាហរណ៍​ថ្នាំប្រឆាំងរោគផ្សិតketoconazole)គឺមានប្រសិទ្ធភាពតិចតួច។ លើសពីនេះនៅពេលដែលស្ត្រីត្រូវប្រើថ្នាំសម្រាប់ការស្រូបយកដោយពោះទទេគឺត្រូវរងចាំរយៈពេលវែងក្រោយអាហារចុងក្រោយរបស់ខ្លួន។

    អត្ថបទគួរអាន៖

    របៀបអ័រម៉ូនអឺស្ត្រូហ្សែនជះឥទ្ធិពលលើសកម្មភាពឱសថ

    សកម្មភាពរបស់ឱសថក៏ត្រូវបានប៉ះពាល់ដោយសារអ័រម៉ូនផងដែរ។ អំឡុងពេលមានរដូវនិងអស់រដូវកម្រិតអ័រម៉ូនរបស់ស្ត្រីមានការឡើងចុះ ដែល​ អ័រម៉ូនអឺស្រ្តូហ្សែនអាចទៅបង្អាក់ផ្លូវនៃការធ្វើការរបស់ថ្លើម។ប្រសិនបើថ្លើមមិនអាចធ្វើការបានគ្រប់គ្រាន់នោះទេកំហាប់របស់ថ្នាំនៅក្នុងឈាមកើនឡើងទោះបីជាថ្នាំបានប្រើប្រាស់ក្នុងកម្រិតដូសមានសុវត្ថិភាពក៏ដោយ។ ភាពដូចគ្នាខាងលើនេះក៏ប្រព្រឹត្តទៅលើថ្នាំដែលធ្វើការច្រោះដោយតម្រងនោមផងដែរ។ ការស្រាវជ្រាវបង្ហាញថារាងកាយស្រ្តីកម្ចាត់ចោលនូវថ្នាំមហារីក metrotrexate ពី១៣ទៅ១៧% យឺតជាងរាងកាយបុរស។

    ថ្នាំបេះដូងនិងមនុស្សស្រី

    ថ្នាំប្រើសម្រាប់ព្យាបាលជំងឺបេះដូងធ្វើការផ្សេងគ្នាក្នុងរាងកាយស្រ្តី។​ ថ្នាំអាស្ពីរីនក្នុងកម្រិតដូសទាបគឺមិនជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូងលើស្ត្រីទេ ដោយសារតែមានឱកាសខ្ពស់ក្នុងការហូរឈាម។ ម្យ៉ាងទៀតស្រ្តីដែលប្រើថ្នាំ beta-blockers គឺមានហានិភ័យខ្ពស់ដែលអាចចូលមន្ទីរពេទ្យជាលើកទីពីរ។ ស្រ្តីត្រូវបានណែនាំឲ្យប្រើថ្នាំពង្រាវឈាម wafarin ក្នុងកម្រិតដូសទាប។ ជាពិសេសយោងតាមវេជ្ជបណ្ឌិតក្នុង​គ្រួសារអាម៉េរិកាំង ស្ត្រីម្នាក់ត្រូវការថ្នាំ wafarin ២,៥ទៅ៤,៥តិចជាងបុរសក្នុងមួយសប្ដាហ៍។

    អត្ថបទ​គួរអាន៖

    ថ្នាំបំបាត់ការឈឺចាប់និងថ្នាំងងុយគេង

    ថ្នាំបំបាត់ការឈឺចាប់មានផលរំខានផ្សេងគ្នាក្នុងចំណោមភេទទាំងពីរ។ ការសិក្សាឆ្នាំ២០០២បានរកឃើញទំនាក់ទំនងរួមរវាងការប្រើប្រាស់ថ្នាំ acetaminophen និងថ្នាំប្រឆាំងការរលាក non-steroidal លើស្ត្រីនិងការកើនឡើងហានិភ័យនៃជំងឺលើសសម្ពាធឈាម។ អ្នកដែលប្រើថ្នាំ NSAIDs ច្រើនជាង២២ថ្ងៃក្នុងមួយ​ខែគឺរងគ្រោះដោយសារការកើនឡើងហានិភ័យ៨៦% នៃជំងឺលើសសម្ពាធឈាមចំណែកឯអ្នកប្រើថ្នាំ​ acetaminophen វិញគឺងាយនឹងកើតជំងឺលើសសម្ពាធឈាមគុណនឹងពីរ។

    ស្ត្រីក៏មានការពិបាកក្នុងការកម្ចាត់ចេញនូវថ្នាំងងុយគេងដែរ។ វាការណ៍នេះត្រូវបានបញ្ជាក់ថាស្ត្រីមានការពិបាកខ្លាំងក្នុងការបើកបរក្រោយការប្រើថ្នាំងងុយគេងទោះ​ប្រើពេល​ប្រហែល២៤​ម៉ោង​ហើយ​ក៏ដោយ ដែលនេះ​ដោយសារការធ្វើមេតាបូលីសយឺត។ ក្នុងឆ្នាំ២០១៣ FDA អាមេរិក បានណែនាំឲ្យស្ត្រីគួរតែប្រើកម្រិតដូសពាក់កណ្ដាលនៃថ្នាំងងុយគេង Ambien ដែលបុរសតែងប្រើ។

    អត្ថបទគួរអាន៖

    ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ Hello Health Group មិនចេញវេជ្ជបញ្ជាមិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕

    health-tool-icon

    រង្វាស់ចង្វាក់បេះដូង

    លោកអ្នក​អាច​គណនាដឹងពី​ "អត្រាបេះដូងលោតពេលសម្រាក" ធម្មតា និង​អតិបរមា ​ទៅ​តាម​កម្រិត​អាយុ របៀប​ហាត់ប្រាណ​ និង​សកម្មភាព​ផ្សេង​ទៀត​ដែល​អាច​ជះឥទ្ធិពលដល់​ ចង្វាក់បេះដូងលោត។

    ប្រុស

    ស្រី

    អ្នក​ពិនិត្យ​ឲ្យ​អ្នក​ណាដែរ?

    អត្រាបេះដូងលោតពេលសម្រាក របស់អ្នក​ចំនួន​ប៉ុន្មានដែរ? (ដង/នាទី)

    60

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    Drugs That Work Differently in Women and Men. http://www.everydayhealth.com/news/drugs-work-differently-woman-than-man/. Accessed July 3, 2017.

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ យ៉ានណែត​ នីគែល កែសម្រួល​ចុងក្រោយ 20/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: