មូលហេតុបែបនេះហើយ បានជាក្មេងៗមិនគួរផឹកគ្រឿងស្រវឹង
គ្រឿងស្រវឹង ដូចជា ស្រា ឬស្រាបៀរ ជាសារធាតុខ្លាំង និងញៀន ហើយមានក្មេងៗមិនតិចទេ ផឹកវា ដោយពុំបានដឹងអំពីកម្រិតសុវត្ថិភាព និងគ្រោះថ្នាក់។

ក្រោយពេលយើងស្រា ឬស្រាបៀរ ជាតិអាល់កុលបានចូលទៅក្នុងសរសៃឈាមរបស់យើង ដោយចេញពីក្រពះ ឬពោះវៀនតូច។ បន្ទាប់មកពីទៀត វាចូលទៅក្នុងខួរក្បាលរបស់យើង ហើយបណ្ដាលឲ្យប្រតិកម្មយឺត ខ្សោយភ្នែក និងឈានដល់គិតមិនបានច្បាស់លាស់ និងបែងចែកបញ្ហាបានត្រឹមត្រូវ។
ខាងក្រោមនេះ ជាមូលហេតុដែលក្មេងៗ មិនគួរផឹកគ្រឿងស្រវឹងនោះទេ៖
១. ប៉ះពាល់ការវិវត្តរបស់ខួរក្បាល
ក្មេងៗអាយុក្រោម ២០ឆ្នាំ ឬលើសនេះតិចតួច កំពុងស្ថិតនៅក្នុងវ័យ ដែលខួរក្បាលវិវត្ត ហើយបើសិនយើងផឹកគ្រឿងស្រវឹង វាបណ្ដលឲ្យខូចខួរក្បាល ជាពិសេស បាត់ការចងចាំង។

២. ញឿនគ្រឿងស្រវឹង
ការផឹកគ្រឿងស្រវឹងទាំងនៅវ័យក្មេង បណ្ដាលឲ្យប្រឈមខ្ពស់នឹងការញឿនគ្រឿងស្រវឹង នៅពេលណា ក្នុងជីវិត ដែលវាប៉ះពាល់ដល់ការសិក្សា និងអនាគតរបស់យើង។
អត្ថបទពាក់ព័ន្ធ៖
៣. បង្កបញ្ហាដល់សង្គម
ការផឹកគ្រឿងស្រវឹង អាចបណ្ដាលឲ្យយើងប្រឈមខ្ពស់ ក្នុងករណីប្រើប្រាស់អំពើហិង្សា និងរំលោភ រួមជាមួយការបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវផងដែរ។