២. មូលហេតុបង្កអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ឬជាតិអាល់កុល
ប្រសិនជាយើងមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ប្រព័ន្ធភាពស៊ាំរបស់យើងគឺមានប្រតិកម្មខ្លាំងជ្រុលទៅនឹងធាតុបង្កឲ្យមានអាលែកហ្ស៊ី (អាលែកហ្ស៊ែន)។ បើយើងមានបញ្ហាអាលែកហ្ស៊ីនឹងគ្រឿងស្រវឹង ប្រព័ន្ធភាពស៊ាំយើងចាត់ទុកអាល់កុលជាធាតុបង្កគ្រោះថ្នាក់។ ប្រព័ន្ធភាពស៊ាំនឹងផលិតអង់ទីករមានឈ្មោះថា IgE ដែលអង់ទីករទាំងនេះភ្ញោចឲ្យមានប្រតិកម្មខ្លាំងនៅក្នុងរាងកាយ។
ដូចនេះហើយ បើគ្នាយើងមានប្រតិកម្មនឹងគ្រឿងស្រវឹង យើងត្រូវចៀសវាងផឹកគ្រឿងស្រវឹង ឬផលិតផលណាដែលមានគ្រឿងផ្សំមានជាតិអាល់កុល។ អាហារមួយចំនួន ក៏មានប្រើអាល់កុលជាគ្រឿងផ្សំដែរ។ ដូចនេះយើងត្រូវអានស្លាកសញ្ញាឲ្យបានច្បាស់លាស់មុនទទួលទាន ឬបើទៅញ៉ាំនៅហាងត្រូវសួរនាំឲ្យបានដឹងថាតើអាហារដែលយើងហៅ មានផ្សំគ្រឿងនឹងជាតិអាល់កុលឬយ៉ាងណា។