backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 19, 2019

នេះជាមូលហេតុ មុខឡើងក្រហមចេញសរសៃ ព្យាបាលធម្មតាមិនជាទេ

មុខ​ក្រហម ឬ​ជំងឺ​មុន​មុខ​ក្រហម ជា​ជំងឺ​សើ​ស្បែក​ម្យ៉ាង​ដែល​​ឧស្សាហ៍​កើត​លើ​ស្រីៗ ដោយ​ចេញ​សរសៃរ​តូច​ឆ្មារៗ​នៅ​លើ​ថ្ពាល់ ច្រមុះ ថ្ងាស និង​មាន​កន្ទួល​តូចៗ​ដូច​មុន។

១- មូលហេតុ​កើត​ជំងឺ​មុខ​ក្រហម

ជំងឺ​មុខ​ក្រហម បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង ដូចជា កត្តា​តំណពូជ បរិស្ថាន ការ​ញ៉ាំ​ភេសជ្ជៈ​ក្តៅ ឬហឹរ ត្រូវ​ពន្លឺ​ថ្ងៃ ការ​ប្រើ​គ្រឿង​សម្អាង ម្សៅ​លាយ ដែល​​មាន​ជាតិ​គ័រទីកូអ៊ីត ឬ​ស្តេរ៉យ​រយៈពេល​យូរ។

លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ  ថា ការ​ប្រើ​ម្សៅ​លាយ ដែល​ដូចជា​ម៉ៃដា ព្រួញបី ឬ​​ត្រចៀកកាំ និងថ្នាំស្តេរ៉យ (បំបាត់ការរលាក) ធ្វើ​ឲ្យ​រមាស់​ស្បែក ស្បែក​កាត់​ទៅ​ជា​ស្តើង ស្ងួត យូរៗ​ទៅ កាលណា​ត្រូវ​កម្តៅ​ថ្ងៃ​ឆាប់​ក្រហម ចេញ​សរសៃ​ពេញ​មុខ ឬ​ជាំ​មុខ។

២- វិធីព្យាបាលមុខក្រហម

ទាំង​ប្រុស​ទាំង​ស្រី កាលណា​កើត​ជំងឺ​មុខ​ក្រហម​ហើយ​ពិបាក​ព្យាបាល​បន្តិច ការ​ប្រើ​ថ្នាំ​លេប ឬ​លាប មិន​អាច​ព្យាបាល​ជា​ដាច់​ទេ តម្រូវ​ឲ្យ​ព្យាបាល​ដោយ​ម៉ាស៊ីន​ឡាស៊ែ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ហេង យូសេង ឯកទេស​ជំងឺសើស្បែក និងសម្ផស្ស។

អត្ថបទពាក់ព័ន្ធ៖ 

កែសម្ផស្ស
លោក​វេជ្ជបណ្ឌិត ហេង យូសេង បម្រើ​ការងារ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ

៣- វិធីបង្ការមិនឲ្យកើតជំងឺមុខក្រហម

– ចៀស​វាង​ការ​ត្រូវ​កម្តៅ​ថ្ងៃ

-ត្រូវ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ

– មិន​ត្រូវ​ប្រើ​ថ្នាំ ឬ​ម្សៅ​លាប​មុខ ដែល​មាន​ជាតិ​គ័រទីកូអ៊ីត ឬ​ស្តេរ៉យ​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម