ចេញ​សញ្ញាមួយ​ចំនួននេះ​ អាច​ថាមានជំងឺ​ទឹកនោមប្រៃ​

    ចេញ​សញ្ញាមួយ​ចំនួននេះ​ អាច​ថាមានជំងឺ​ទឹកនោមប្រៃ​

    ជំងឺ​ទឹកនោមប្រៃ ​គឺ​ជា​ជំងឺ​តម្រង​នោម​ដែល​បណ្ដាល​ឱ្យ​រាង​កាយ​របស់យើង​បញ្ជេញប្រូតេអ៊ីន​ច្រើន​ពេក​នៅ​ក្នុង​ទឹក​នោម​។ ជំងឺ​ទឹកនោមប្រៃ​ជា​ធម្មតា​បណ្ដាល​មក​ពី​ការ​ខូច​ខាត​សរសៃ​ឈាម​តូចៗ​នៅ​ក្នុង​តម្រង​នោម​របស់​យើង ​​ដែលតម្រង​នោម​មាន​នាទី​​ច្រោះ​កាក​សំណល់​និង​ទឹក​​លើស​ពី​ក្នុង​ឈាម។ ស្ថាន​ភាព​នេះ​​វា​អាច​​បណ្ដាល​ឱ្យ​ហើម​ ជា​ពិសេស​នៅ​ជើង ​និង​ក​ជើង របស់​យើង ហើយ​​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ផ្សេង​ទៀត។

    ចំពោះ​ការ​ព្យាបាល​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ការ​ព្យាបាល​ទៅ​តាម​ស្ថាន​ភាព​បណ្ដាល​ឱ្យ​កើត​មាន​ និង​ការ​ប្រើ​ថ្នាំ។ ជំងឺ​ទឹកនោមប្រៃ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ និង​កំណក​ឈាម។ គ្រូ​ពេទ្យ​អាច​ណែនាំ​ថ្នាំ ​និង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ដើម្បី​ការពារ​ផល​វិបាក។

    រោគសញ្ញា

    សញ្ញា​និង​រោគ​សញ្ញា​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖

    • ​ហើម​ធ្ងន់ធ្ងរ ជា​ពិសេស​នៅ​ជុំ​វិញ​ភ្នែក ​នៅ​ក​ជើង ​និង​ជើង​
    • ទឹក​នោម​មាន​ពណ៌​ស្រអាប់​ដែល​ជា​លទ្ធ​ផល​ នៃ​ប្រូតេអ៊ីន​លើស​នៅ​ក្នុង​ទឹក​នោម
    • ការ​ឡើង​ទម្ងន់​ដោយ​សារ​តែ​ការ​រក្សា​សារ​ធាតុ​រាវ
    • អស់​កម្លាំង
    • បាត់​បង់​ចំណង់​អាហារ

    ទឹកនោមប្រៃ
    បើ​មាន​ចេញ​រោគ​សញ្ញា គួរ​ឲ្យ​សង្ស័យ​ណា​មួយ គ្នា​យើង​គួរ​ស្វែង​រក​ជំនួយ​ពី​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ដើម្បី​បាន​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ទាន់ពេល​។​

    ទឹកនោមផ្អែម

    កត្តា​ហានិភ័យ

    កត្តា​ដែល​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន៖

    • បញ្ហា​សុខភាព​អាច​បំផ្លាញ​តម្រង​នោម៖​ ជំងឺ​ជាក់​លាក់​មួយ​ចំនួន​អាច​បង្ក​ហានិភ័យ​ជា​ជំងឺ​ទឹក​នោម​ប្រៃ​បាន ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ជំងឺ​ឡូយពុស​(Lupus) និង​ជំងឺ​តម្រង​នោម​ផ្សេង​ទៀត​។
    • ថ្នាំ​មួយ​ចំនួន៖ ថ្នាំ​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​ថ្នាំ​ប្រឆាំង​នឹង​ការ​រលាក​ដែល​មិន​មែន​ជា​ស្តេរ៉ូអ៊ីដ​និង​ថ្នាំ​ដែល​ប្រើ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ។
    • ការ​ឆ្លង​មេរោគ​ជាក់​លាក់៖ ការ​បង្ក​រោគ​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមប្រៃ​រួម​មាន​អេដស៍ ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​C ​និង​ជំងឺ​គ្រុនចាញ់។

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ ឃ្លាំង សុខបញ្ញា កែសម្រួល​ចុងក្រោយ 19/08/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត