ការបង្ករោគលើផ្លូវទឹកនោម អាចនាំឲ្យយើងមានការឈឺចាប់ខ្លាំង និងអស់ចំណង់លើរឿងលើគ្រែរយៈពេលខ្លី។ ជាទូទៅ គ្រូពេទ្យណែនាំឲ្យយើងផ្អាកការរួមភេទសិន ដោយរង់ចាំដល់ជាសះស្បើយទាំងស្រុង ពីព្រោះថាការរួមភេទអាចប៉ះពាល់ដល់ផ្លូវទឹកនោម និងអាចជំរុញឲ្យបាក់តេរីចូលទៅក្នុងបង្ហួរនោម ជាហេតុនាំឲ្យការឆ្លងមេរោគកាន់តែអាក្រក់ទៅ។
រួមភេទស្របពេលមានបង្ករោគលើផ្លូវទឹកនោមមិនទាន់ជាសះស្បើយ មានសុវត្ថិភាពដែរអត់?
ការបង្ករោគលើផ្លូវទឹកនោម បង្កឡើងដោយពពួកបាក់តេរីពីរន្ធគូទ ដៃកខ្វក់ ឬស្បែក ដែលឆ្លងចូលទៅក្នុងបង្ហួរនោម និងបន្តទៅកាន់ប្លោកនោម ឬផ្នែកផ្សេងទៀតនៃផ្លូវទឹកនោម។ ការបង្ករោគនេះ មិនមែនជាជំងឺកាមរោគឡើយ ហើយក៏មិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែរ។ យ៉ាងណាមិញ នៅពេលដែលយើងឆ្លងមេរោគលើផ្លូវទឹកនោម ការរួមភេទអាចបង្កការឈឺចាប់ និងរលាកបង្ហូរនោមកាន់តែខ្លាំង។ ចំពោះស្ត្រី សម្ពាធលើជញ្ជាំងខាងក្នុងទ្វារមាស អាចដាក់សម្ពាធលើប្លោកនោម ដោយបណ្តាលឲ្យមានការឈឺចាប់ដោយការការបង្ករោគលើផ្លូវទឹកនោមកាន់តែខ្លាំង។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
គ្នាយើងភាគច្រើន ជាពិសេសស្រីៗតែម្តង ការរួមភេទញឹកញាប់ជាកត្តាហានិភ័យនៃការបង្ករោគលើផ្លូវទឹកនោម ហើយថែមទាំងពន្យឿតដល់ការជាសះស្បើយថែមទៀតផង។ មួយវិញទៀត ការប៉ះពាល់ប្រដាប់បន្តពូជក្នុងទម្រង់ណាមួយ សុទ្ធតែអាចជំរុញឲ្យបាក់តេរីចូលទៅក្នុងបង្ហួរនោម ទោះបីជាយើងប្រើ ឬមិនប្រើស្រោមអនាម័យក៏ដោយ។ ដូច្នេះហើយ គ្នាយើងគួរជៀសវាងការរួមភេទ រហូតដល់រោគសញ្ញាបានជាសះស្បើយទាំងស្រុង ទើបជាការប្រសើរ។
គន្លឹះសុវត្ថិភាព
ជាក់ស្តែង ការបង្ករោគលើផ្លូវទឹកនោម កើតឡើងចំពោះស្ត្រីច្រើនជាងបុរស ពីព្រោះផ្លូវទឹកនោមរបស់ស្ត្រីខ្លីជាងបុរស ដែលកត្តានេះបង្កលក្ខណៈងាយស្រួលដល់បាក់តេរីក្នុងការឆ្លងទៅកាន់ប្លោកនោម។ ទោះជាមិនមានវិធីសាស្ត្រសុវត្ថិភាពក្នុងការរួមភេទសម្រាប់អ្នកដែលឆ្លងមេរោគលើផ្លូវទឹកនោមក៏ពិតមែន ប៉ុន្តែគ្នាយើងអាចអនុវត្តន៍គន្លឹះងាយៗមួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគលើផ្លូវទឹកនោមនៅពេលក្រោយ ដែលរួមមាន៖