កាលណាក្រពេញលើតម្រងនោមផលិតអ័រម៉ូនណាមួយច្រើនពេក នោះវាអាចនឹងចុះខ្សោយ។ ដើម្បីចៀសវាងខ្សោយក្រពេញលើតម្រងនោមយើងត្រូវ៖
១. កាត់បន្ថយជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង
ជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងជះឥទ្ធិពលដល់ការគេងដែលធ្វើឱ្យរាងកាយយើងបញ្ចេញអ័រម៉ូនស្រ្តេសច្រើន។ បន្ទាប់មកក្រពេញលើតម្រងនោមនឹងបញ្ចេញអ័រម៉ូនទប់ទល់នឹងស្ត្រេសដូចជា epinephrine (adrenaline), norepinephrine និង cortisol។ យូរៗទៅក្រពេញលើតម្រងនោមនឹងខ្សោយ។
២. កាត់បន្ថយជាតិស្ករ
ក្រៅពីគ្រប់គ្រងភាពតានតឹង អ័រម៉ូន cortisol ក៏ជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាមយើងដែរ។ ការញុំាជាតិស្ករច្រើនបង្កើនកម្រិតជាតិស្ករក្នុងឈាម បន្ទាប់មកក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីគ្រប់គ្រងជាតិស្ករក្នុងឈាម។
៣. កាត់បន្ថយភាពតានតឹង ឬស្រ្តេស
ពេលយើងមានភាពតានតឹង ក្រពេញលើតម្រងនោមនឹងផលិតអ័រម៉ូន cortisol ដើម្បីទប់ទល់នឹងភាពតានតឹង។