home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

នោម​ញឹកញាប់​ អាច​​បណ្ដាល​មក​ពី​​ផឹក​ភេសជ្ជៈ​មានធាតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នោម​ញឹកញាប់​ អាច​​បណ្ដាល​មក​ពី​​ផឹក​ភេសជ្ជៈ​មានធាតុទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​នោម​ញឹកញាប់​ អាច​ជា​​បញ្ហា​បណ្ដោះអាសន្ន​ ឬ​​​មាន​លក្ខណៈ​រ៉ាំរ៉ៃ។​ ជាក់​ស្ដែង​ ការ​នោម​ញឹកញាប់​នេះ​ អាច​អម​​មក​ជាមួយ​នឹង​​អារម្មណ៍​រាន់​នោម​ ដែល​អាច​ធ្វើ​ឲ្យ​យើង​មាន​​ការ​ថប់​បារម្ភ​ និង​អៀនខ្មាស់​​​។​ បន្ថែម​ពី​នេះ​ យើង​ក៏​អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ចាប់​ នៅ​ពេល​មាន​ការ​កើន​ឡើង​នៃ​ទឹក​នោម​ ដែល​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សុខភាព​​មួយ​ ​ហៅ​ថា​​ការ​ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគាក​​ធ្វើ​ការ​មិន​ល្អ ។​ ​យ៉ាង​ណា​មិញ​ ការ​ញ៉ាំ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន​ក៏​អាច​ជា​មូលហេតុ​​នាំ​ឲ្យ​យើង​នោម​ញឹកញាប់​ផង​ដែរ​។

​បរិមាណ​

ពិត​ណាស់​ ​ការ​ញ៉ាំ​ភេសជ្ជៈ​ច្រើន​ពេក​ រួម​ទាំង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ ក៏​អាច​បណ្ដាល​ឲ្យ​យើង​នោម​ញឹកញាប់​។​ ប្លោក​នោម​របស់​យើងរីកធំ​នៅ​ពេល​ដែល​ពេញ​ដោយ​ទឹកនោម ប៉ុន្តែ​វា​មាន​​កម្រិត​ខ្ពស់​​នៃ​ចំនួន​ថង់​ដែល​អាច​ផ្ទុក​ទឹក​នោម​បាន​។​ នៅ​ពេល​ដែល​យើង​ញ៉ាំ​ច្រើន​ជាង​បរិមាណ​ធម្មតា​​នៃ​សារធាតុ​រាវ​ក្នុង​រយៈពេល​ខ្លី​មួយ​ ប្លោក​នោម​មិន​អាច​ទប់​នឹង​សម្ពាធ​លើស​បាន​ទេ។​ ​ជា​លទ្ធផល​​ យើង​នឹង​​នោម​ញឹកញាប់​ ហើយ​ក្នុង​ករណី​ខ្លះ​ វា​អាច​បង្ក​ជា​ការ​នោម​ទាស់។​ ​ ដើម្បី​ដោះស្រាយ​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​នោម​ញឹកញាប់​ ​គ្នា​យើង​គប្បី​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ម្ដង​បន្តិច​ៗ​ ជំនួស​ឲ្យ​ការ​ញ៉ាំ​ម្ដង​ទាំង​អស់​។ ​ម្យ៉ាង​វិញ​ទៀត ចូរ​បញ្ឈប់​ការ​ញ៉ាំ​ភេសជ្ជៈ​ពីរ​បី​ម៉ោង​មុន​ពេល​ដែល​យើង​ចូល​គេង​ ដើម្បី​ជៀសវាង​ការ​រំខាន​ដល់​ការ​នោម​​ញឹកញាប់​ ដែល​កើត​ឡើង​នៅ​ពេល​យប់​។

កាហ្វេអ៊ីន​

ជាមួយ​គ្នា​នេះ​ដែរ​ ​យើង​អាច​នឹង​នោម​ញឹកញាប់​ ប្រសិនបើ​ភេសជ្ជៈ​ដែល​យើង​ញ៉ាំ​មាន​ជាតិ​កាហ្វេអ៊ីន​ ពីព្រោះ​វា​អាច​បង្កើត​ជា​ការ​រំញោច​ ដែល​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​។​ ប្រសិនបើ​ប្លោក​នោម​ក្លាយ​ទៅ​ជា​រលាក​ វា​នឹង​ផ្ដល់​សញ្ញា​ឲ្យ​យើង​បញ្ចេញ​ទឹក​នោម​ឲ្យ​អស់​។​ ​យើង​អាច​នឹង​ជួប​ប្រទះ​ការ​ជំរុញ​ឲ្យ​នោម​ញឹកញាប់ បើ​ទោះ​បី​ជា​យើង​នោម​មិន​ច្រើន​ក៏​ដោយ​។​ ដូច្នេះ​ហើយ​ យើង​គប្បី​គ្រប់គ្រង​ការ​នោម​ញឹកញាប់​ ដែល​​បង្ក​ឡើង​ដោយ​ជាតិ​កាហ្វេអ៊ីន​ និង​ញ៉ាំ​​ភេសជ្ជៈ​ដែល​​គ្មាន​ជាតិ​កាហ្វេអ៊ីន​ជំនួស​វិញ​។ លើស​ពី​នេះ​ ចូរ​ជៀសវាង​ការ​ញ៉ាំ​សូកូឡា​ ប្រសិនបើ​សារធាតុ​កាហ្វេអ៊ីន​រំខាន​ដល់​ប្លោក​នោម​របស់​យើង​។

ស្ករ​សិប្បនិម្មិត​

​​​​​​​​​​​​​​​ស្ករ​សិប្បនិម្មិត​​មាន​នៅ​ក្នុង​​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​ អាច​ជា​ភ្នាក់ងារ​បង្ក​ឲ្យ​មាន​ការ​បញ្ហា​នោម​ញឹកញាប់។​ សមាគមការរលាកប្លោកនោមបាន​ពន្យល់​ថា​ មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ឈឺ​ចាប់​ និង​នោម​ញឹកញាប់​ បន្ទាប់​ពី​ញ៉ាំ​អាហារ​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​សិប្បនិម្មិត​។​ រី​ឯ​អ្នក​ឯកទេស​ខាង​ចំណី​អាហារ​ក៏​​​បាន​រាយការណ៍​ថា​ អ្នក​ដែល​មាន​អាការៈ​ឈឺ​ក្នុង​ប្លោក​នោម បណ្ដាល​មក​ពីមុខ​ងារ​របស់​អាង​ត្រគាក​​ធ្វើ​ការ​មិន​ល្អ អាច​ធន់​នឹង​សារធាតុ​sucralose​នៅ​ក្នុង​បរិមាណ​តិចតួច​ ខណៈ​ដែល​អ្នក​ដទៃ​ទៀត ​មាន​រោគ​សញ្ញា​ច្រើន​ ​នៅ​ពេល​ដែល​ប្រើប្រាស់​ស្ករ​សិប្បនិម្មិត​។​

នោមញឹក២

កាបូន​

ការ​ញ៉ាំ​ទឹក​សូដា​ច្រើន​ ក៏​អាច​ជា​មូលហេតុ​ចម្បង​មួយ​នៃ​បញ្ហា​នោម​ញឹកញាប់​ ដែល​បណ្ដាល​មក​ពី​ភេសជ្ជៈ​ទាំង​នេះ​មាន​​ផ្ទុក​ជាតិ​កាបូន​។​ ជាតិ​កាបូន​​អាច​ធ្វើ​ឲ្យ​ប្លោក​នោម​រលាក​ និង​អាច​ធ្វើ​ឲ្យ​យើង​នោម​ច្រើន​ជាង​ធម្មតា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 08/12/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត