ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហាប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហាប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញប្រូស្តាតរីកធំមានអ្វីខ្លះ?
ក្រពេញប្រូស្តាតរីកធំជាមូលហេតុទូទៅបំផុតដែលបង្កឱ្យបុរសមានបញ្ហាប្រព័ន្ធទឹកនោម។ បុរសម្នាក់ក្នុងចំណោម ៣ នាក់ដែលមានអាយុលើសពី ៥០ឆ្នាំអាចមានបញ្ហាប្រព័ន្ធទឹកនោម។ តើអាការៈរបស់ក្រពេញប្រូស្តាតរីកធំមានអ្វីខ្លះ?

ក្រពេញប្រូស្តាតគឺជាក្រពេញដែលមានទំហំប៉ុនគ្រាប់វ៉ុលណាត់ (Walnut) និងស្ថិតនៅពីក្រោមប្លោកនោម ហើយព័ទ្ធជុំវិញបង្ហួរនោមដែលជាបំពង់បញ្ចេញទឹកនោមពីប្លោកនោម។ ក្រពេញប្រូស្តាតមានតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធបន្តពូជរបស់បុរស ដោយជួយចិញ្ចឹម និងដឹកនាំមេជីវិតឈ្មោលចេញពីពងស្វាសនៅពេលមានការបញ្ចេញទឹកកាម។
អ្នកដែលមានក្រពេញប្រូស្តាតរីកធំមិនសូវមានរោគសញ្ញា ឬអាការៈទេ។ ប៉ុន្តែនៅពេលដែលក្រពេញប្រូស្តាតរីកកាន់តែធំ នោះអាចសង្កត់លើផ្នែកខាងក្រៅនៃបង្ហួរនោម ដែលបណ្តាលឱ្យបង្ហួរនោមរួមតូច និងបង្កឱ្យមានអាការៈដូចជា៖

កត្តាមួយចំនួនអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ
នៅពេលបុរសមានអាយុកាន់តែច្រើន ហានិភ័យនៃការមានក្រពេញប្រូស្តាតរីកធំមានកាន់តែខ្ពស់។
នៅពេលបុរសមានអាយុច្រើន តុល្យភាពរបស់អ័រម៉ូនអ៊ឹស្ត្រូសែន និងតេស្តូស្តេរ៉ូនមានការផ្លាស់ប្តូរដែលអាចបណ្តាលឱ្យក្រពេញប្រូស្តាតរីកធំ។
ប្រសិនបើយើងមានសមាជិកគ្រួសារដែលមានបញ្ហាប្រពេញប្រូស្តាតរីកធំ យើងទំនងជាអាចមានប្រពេញប្រូស្តាតរីកធំដែរ។
តាមការស្រាវជ្រាវបានឱ្យដឹងថា ជំងឺលើសឈាម ជំងឺទឹកនោមផ្អែម និងការធាត់ បង្កើនហានិភ័យក្នុងការធ្វើឱ្យក្រពេញប្រូស្តាតរីកធំ។
ក្រពេញប្រូស្តាតរីកធំមិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាលអាចកាត់បន្ថយរោគសញ្ញា និងអាការៈ ព្រមទាំងអាចជួយកែលម្អគុណភាពជីវិតរបស់យើងបាន។ យើងអាចព្យាបាលក្រពេញប្រូស្តាតរីកធំដោយកែប្រែរបៀបរស់នៅ ប្រើថ្នាំ ឬធ្វើការវះកាត់ អាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Enlarged prostate
https://prostatecanceruk.org/prostate-information/further-help/enlarged-prostate
Benign prostatic hyperplasia (BPH)
https://www.mayoclinic.org/diseases-conditions/benign-prostatic-hyperplasia/symptoms-causes/syc-20370087
What is Benign Prostatic disease? Would you possibly get rid of it?
https://thaiuroincambodia.com/2020/08/28/benign-prostate-bph/
Enlarged Prostate
https://www.yalemedicine.org/conditions/enlarged-prostate-bphSYMPTOMS OF ENLARGED PROSTATE (BPH)
7 SYMPTOMS OF ENLARGED PROSTATE (BPH)
https://njurology.com/7-symptoms-of-enlarged-prostate-bph/
កំណែប្រែបច្ចុប្បន្ន
24/01/2023
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ