home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

ម៉េចបានចេះតែញ័រទ្រូង? នេះជាមូលហេតុគ្នាយើងគួរដឹង

គ្នា​យើង​ធ្លាប់​ជួប​អាការៈ​ញ័រ​ទ្រូង​ដែរ​ទេ? អាការៈ​ញ័រ​ទ្រូង​ជា​អារម្មណ៍​បេះដូង​លោត ឬ​កន្រ្តាក់​ញាប់​ខុស​ពី​ធម្មតា​ក្នុង​រយៈពេល​ខ្លី​ ប៉ុន្មាន​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ ពេលខ្លះ​ក៏​អាច​មាន​អារម្មណ៍​ញ័រ​នៅ​ក ​ឬ​បំពង់​ក​ដូច​គ្នា។ ករណី​ញ័រ​ទ្រូង​អាច​ជា​សញ្ញា​ផ្តល់​ដំណឹង​គ្រោះ​ថ្នាក់ ប៉ុន្តែ​ករណី​ខ្លះ​ក៏​មិន​មែន​ជា​សញ្ញា​គ្រោះ​ថ្នាក់​ដែរ។ ធម្មតា​​សញ្ញា​ញ័រ​ទ្រូង​អាច​កើត​​ញឹកញាប់ ប៉ុន្តែ​យើង​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ប្រាកដ​​ថា​វា​គ្រោះ​ថ្នាក់ ​ឬ​អត់។

១.រោគ​សញ្ញា​មាន​អ្វី​ខ្លះ?

មាន​អារម្មណ៍​ថា​បេះដូង​​កំពុង​តែ៖

ញ័រ​ខ្លាំង
លោត​ញាប់​ពេក
លោត​រំលង​ចង្វាក់
កន្ត្រាក់​ខ្លាំង​ជាង​រាល់​ដង

អាច​ញ័រ​ឡើង​គ្រប់​ពេល ត្រង់​ដើម​ទ្រូង​ដល់​ក ឬ​បំពង់​ក មិន​ថា​យើង​កំពុង​ធ្វើ​ការ ​ឬ​សម្រាក ​ឈរ អង្គុយ​ ឬ​ដេក​នោះ​ទេ។ លើស​ពី​នេះ​មាន​សញ្ញា​ផ្សេង​ទៀត​ក្រៅ​ពី​សញ្ញា​ខាង​លើ បើ​យើង​ប្រទះ​ឃើញមាន​សញ្ញា​ស្រដៀង​នេះ​ សូម​ទៅ​ ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ។

អាការៈញ័រទ្រូង

.​ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ?

ពេល​ឃើញ​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ គ្នា​យើង​កុំ​អែ​អង់គួរ​​ឆាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់៖

ហត់
វិល​មុខ
ឈឺ​ដើម​ទ្រូង
សន្លប់

.​​អ្វីខ្លះ​ជា​មូលហេតុ​បង្ក​បញ្ហា​ញ័រទ្រូង​?

មូលហេតុ​ធ្វើ​ឲ្យ​ញ័រ​ទ្រូង​មាន​ច្រើន ​ទូទៅ​ទាក់ទង​សុខភាព​បេះដូង បើ​ទោះ​ជា​មាន​កត្តា​ច្រើន​ទៀត​មិន​ត្រូវ​គេ​រក​ឃើញ ប៉ុន្តែ​មូលហេតុ​ចម្បង​មាន​ដូច​ជា៖

អារម្មណ៍​រសាប់​រសល់ ភ័យ​ខ្លាច​ ឬ​ស្ត្រេស​ ពិសេស​ពេល​ភ័យ​ស្លន់ស្លោ​ម្តងៗ
ធ្វើ​ការ ​ឬ​ហាត់​ប្រាណ​ធ្ងន់​លើស​កម្រិត
បង្ក​ដោយ​សារធាតុ​​កាហ្វេអ៊ីន នីកូទីន អាល់កុល ឬ​ថ្នាំញៀន​ប្រភេទ ​កូកាអ៊ីន ​និង​អំហ្វេតាម៉ីន
ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ជាតិ​ស្ករ​ក្នុង​ឈាម​តិច កង្វះ​គ្រាប់​ឈាម​ក្រហម សម្ពាធ​ឈាម​ទាប ក្តៅ​ខ្លួន ​និង​ខ្វះ​ជាតិ​ទឹក​
ផ្លាស់​ប្តូរ​អ័រម៉ូន​ពេល​មក​រដូវ ឬ​មុន​ពេល​អស់​រដូវ ពេល​កំពុង​ពពោះ​ អាច​ជា​សញ្ញា​​កង្វះ​គ្រាប់​ឈាម​ក្រហម
ថ្នាំ​សម្រក​ទម្ងន់ រំលាយ​អាហារ ព្យាបាល​ជំងឺ​ហឺត និង​ថ្នាំ​ការពារ​ជំងឺ​បេះដូង​លោត​ខុស​ចង្វាក់ ឬ​ថ្នាំជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត
ឱសថ​បុរាណ និង​ថ្នាំ​បំប៉ន​មួយ​ចំនួន
កម្រិត​សារធាតុ​រ៉ែ អេឡិចត្រូលីត​ ក្នុង​ខ្លួន​មិន​ប្រក្រតី។

ករណី​ខ្លះ​អាច​ញ័រ​ទ្រូង​ក្រោយ​ពេល​ញ៉ាំ​ចំណី​មាន​ជាតិ កាបូអ៊ីដ្រាត​ ស្ករ​ ឬ​ខ្លាញ់​ច្រើន។ ញ៉ាំ​ប៊ីចេង អំបិល និង​សារធាតុ​នីដ្រាត​ច្រើន​ពេក ​អាច​បង្ក​ឲ្យ​ញ័រ​ទ្រូង​បាន​ដូច​គ្នា។ គួរ​ចៀស​វាង​អាហារ​ទាំង​នោះ​ បើ​យើង​មិន​ចង់​មាន​បញ្ហា​ញ័រ​ទ្រូង។

ករណី​ខ្លះ​អាច​បណ្តាល​មក​ពីជំងឺ​បេះដូង ​​ទាក់ទង​បញ្ហា​ចង្វាក់​បេះដូង​ដើរ​មិន​ទៀង​ និង​បញ្ហា​មួយ​ចំនួន​ទៀត​​ដូច​ជា៖

ធ្លាប់​គាំង​បេះដូង​ពី​មុន
ជំងឺ​សរសៃ​ឈាម​ចញ្ចឹម​បេះដូង
ខួច​បេះដូង
បញ្ហា​ប្រឺស​បេះដូង
បញ្ហា​សាច់​ដុំ​បេះដូង

៤.​ទម្លាប់រស់នៅ

ការ​ផ្លាស់ប្តូរទម្លាប់រស់នៅ មួយ​ចំនួន​អាច​ជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖

– កាត់​បន្ថយ​ស្ត្រេស៖ សម្រួល​អារម្មណ៍ ធ្វើ​សមាធិ ហាត់​យ៉ូហ្កា ឬដក​សង្ហើម​មួយ​ៗ។
– ចៀស​វាង​សារ​ជាតិ​ភ្ញោច​អារម្មណ៍៖ ដូចជា កាហ្វេអ៊ីន នីកូទីន ថ្នាំ​ផ្តាសាយ​ខ្លះ ភេសជ្ជះ​ប៉ូវ​កម្លាំង។
– កុំ​ប្រើ​ថ្នាំ​ញៀន​ ជា​ពិសេស​ថ្នាំ​ញៀន​កូកាអ៊ីន និង​អំហ្វេតាម៉ីន។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 19/11/2020
ត្រួតពិនិត្យដោយ វេជ្ជ. វេជ្ជ. ចាន់ ស៊ីណេត
x