backup og meta

ក្រៅពីឈឺទ្រូងរោគសញ្ញាជំងឺបេះដូងទាំងនេះ កើតញឹកញាប់លើស្រីៗ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 24, 2020

    ក្រៅពីឈឺទ្រូងរោគសញ្ញាជំងឺបេះដូងទាំងនេះ កើតញឹកញាប់លើស្រីៗ

    ជា​រឿយ គ្នា​យើង​មួយ​ចំនួន​គិត​ថា ជំងឺ​បេះ​ដូង​ច្រើន​ជា​បញ្ហា​របស់​ប្រុសៗ ប៉ុន្តែ​ជំងឺ​បេះ​ដូង​ជា​ហានិភ័យ​សុខភាព​អាច​គំរាម​កំហែងអាយុជីវិត​ទាំង​ប្រុសៗ និង​ស្រីៗ។ ដោយ​សារ រោគ​សញ្ញា​ខ្លះ​នៃ​ជំងឺ​បេះ​ដូង​កើត​លើ​ស្រីៗ​អាច​ខុស​គ្នា​ពី​បុរស ជា​ហេតុ​ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​មិន​ដឹង​ថា គួរ​សម្គាល់​ជំងឺ​បេះ​ដូង​បែប​ណា។

    រោគ​សញ្ញា​ជំងឺ​បេះ​ដូង​ដែល​បង្ហាញ​ញឹក​ញាប់​នៅ​លើ​មនុស្ស​ស្រី វា​ដូច​គ្នា​ទៅ​នឹង​មនុស្ស​ប្រុស​ដែរ​ដូច​ជា ឈឺ​ទ្រូង មាន​សម្ពាធ ឬ​ពិបាក​ក្នុង​ទ្រូង២-៣​នាទី ឬ​ទៅ​មក​ៗ។ ប៉ុន្តែ​ស្រីៗ​កើត​ជំងឺ​បេះ​ដូង មិន​បង្ហាញ​សញ្ញា​ឈឺ​ទ្រូង​ទេ គឺ​មាន​តែ​អារម្មណ៍​ថា​តឹង​ណែន​ទ្រូង​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯក​ទេស​ជំងឺ​ទូទៅ។

    ខុស​ពី​មនុស្ស​ប្រុស ស្រីៗ​អាច​កើត​មាន​ជំងឺ​គាំង​បេះ​ដូង ដោយ​មិន​បង្ហាញ​រោគ​សញ្ញា​ពាក់​ព័ន្ធ​នឹង​ការ​ឈឺ​ដើម​ទ្រូង​ដូចជា៖

  • មិន​ស្រណុក​នៅ​ក ថ្គាម ស្មារ ខ្នង​ផ្នែក​ខាង​លើ ឬ​នៅ​ពោះ
  • ដក​ដង្ហើម​បាន​ខ្លី
  • ឈឺ​ដៃ​ម្ខាង ឬ​ទាំង​ពីរ
  • ក្អួត ចង្អោរ
  • បែក​ញើស
  • ស្រាល​ក្បាល វិល​មុខ
  • អស់​កម្លាំង​ខុស​ធម្មតា
  • ពិបាក​រំលាយ​អាហារ។ល។
  • រោគ​សញ្ញា​ទាំង​អស់​នេះ អាច​មាន​សណ្ឋាន​មិន​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​ស្រីៗ​ពិបាក​ចំណាំ​ទុក​ថា ខ្លួន​មាន​កើត​ជំងឺ​បេះ​ដូង ឬ​មួយ​យ៉ាង​ណា។ ម៉្យាង​វិញ​ទៀត ដោយ​ហេតុ​ផល​ថា មនុស្ស​ស្រី​មិន​សូវ​សម្គាល់​ពី​សញ្ញា​នៃ​ជំងឺ​បេះ​ដូង ទើប​បណ្ដាល​ឲ្យ​ចូល​សង្គ្រោះ​បន្ទាន់ ក្រោយ​ពេល​បេះ​ដូង​ទទួល​ផល​ប៉ះពាល់​រួច​ហើយ។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា មាន​កត្តា​ប្រឈម​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​កើត​ជំងឺ​បេះ​ដូង​ដូច​ជា មានខ្លាញ់អាក្រក់ក្នុងសរសៃឈាមខ្ពស់ សម្ពាធ​ឈាម​ខ្ពស់ និង​ជំងឺ​ធាត់។ ប៉ុន្តែ កត្តា​ប្រឈម​ផ្សេងៗ​ដែល​ធ្វើ​ឲ្យ​វិវត្ត​ជា​ជំងឺ​បេះ​ដូង​លើ​មនុស្ស​ស្រី​រួមមាន៖

    – ជំងឺទឹកនោមផ្អែម

    – ស្ត្រេស និង​ជំងឺ​បាក់​ទឹកចិត្ត

    – ជក់បារី

    – ធ្វើចលនារាងកាយមិនច្រើន

    – ស្ត្រី​អស់​រដូវ

    – មាន​ផល​វិបាក​ពេល​ពពោះ

    – មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បេះដូង

    – កើត​ជំងឺ​រលាក​ផ្សេងៗ។

    ស្រីៗ​គ្រប់​រូប ​គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជំងឺ​បេះ​ដូង ​មិន​មែន​កើត​តែ​លើ​ស្ត្រី​វ័យ​ចំណាស់​ទេ មនុស្ស​ស្រី​វ័យ​ក្រោម​៦៥​ឆ្នាំ ក៏​ប្រឈម​នឹង​កើត​ជំងឺ​បេះ​ដូង​ដែរ ពិសេស​អ្នក​ដែល​មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​បេះដូង។

    ស្ទះសរសៃឈាមបេះដូង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 24, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម