backup og meta

ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?

ជំងឺខ្លាញ់រុំថ្លើម មានគ្រោះថ្នាក់កម្រិតណា? ដោះស្រាយម៉េច?

ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ ជា​ស្ថាន​ភាព​មួយ​ដែល​បរិមាណ​ខ្លាញ់​ផ្ទុក​ក្នុង​ថ្លើម​មាន​ច្រើន​ហួស​ពី​សភាព​ធម្មតា​។ មនុស្ស​មួយ​ចំនួន​មាន​ជំងឺ​នេះ តែ​មិន​ចេញ​រោគ​សញ្ញា ឬ​ធ្វើ​ទុក្ខ​​ធ្ងន់​ធ្ងរ​អ្វី​ទេ។ ប៉ុន្តែ​ក្នុង​ករណី​ខ្លះ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​អាច​នាំ​ឲ្យ​ខូច​ថ្លើម​បាន​។ យ៉ាងណា យើង​អាច​ការពារ​បញ្ហា​នេះ​បាន​ដោយ​ផ្លាស់​ប្តូរ​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​។

១. តួនាទី​របស់​ថ្លើម​

ថ្លើម​ជា​សរីរាង្គ​ធំ​មួយ​​ក្នុង​រាង​កាយ​របស់​យើង និង​បាន​ធ្វើ​ការងារ​ជា​ច្រើន​មុខ​សំខាន់​ៗ។ ថ្លើម​ជួយ​បំប្លែង​អាហារ​ទៅជា​ថាមពល ជួយ​ដំណើរ​ការ​កូលេស្តេរ៉ូល​ សម្អាត​ជាតិ​ពុលពី​ក្នុង​ឈាម និង​​បង្កើត​ប្រូតេអ៊ីន​ជួយ​ឲ្យ​មាន​កំណក​ឈាម​(​បិទ​ស្នាម​របួស​ឲ្យ​ឆាប់​ជាសះស្បើយ)។ ក្រៅ​ពី​នេះ​ថ្លើម​នៅ​ជួយ​ផ្ទុក​ជាតិ​ដែក ហើយ​ក៏​នៅ​ជួយ​ប្រឆាំង​នឹង​ការ​ឆ្លង​រោគ​ផ្សេងៗ​ដោយ​បាន​បង្កើត​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាព​ស៊ាំ​ កម្ចាត់​បាក់តេរី ពី​ក្នុង​ឈាម​ផង​ដែរ​។

ខ្លាញ់រុំថ្លើម

២. ជំងឺ​ខ្លាញ់​រុំ​ថ្លើម​

ជំងឺ​ខ្លាញ់​រុំ​ថ្លើម កើត​ឡើង​​នៅ​ពេល​មាន​ខ្លាញ់​ច្រើន​ពេក​នៅ​ក្នុង​ថ្លើម​។ ថ្លើម​មាន​សុខភាព​ល្អ​មាន​បរិមាណ​ខ្លាញ់​តិច​តួច​ប៉ុណ្ណោះ​។ ខ្លាញ់​ក្នុង​ថ្លើម​ចាប់​ផ្ដើម​បង្ក​ជា​បញ្ហា​នៅ​ពេល​ខ្លាញ់​នេះ​កើន​ដល់​៥​ទៅ​១០​ភាគ​រយ​នៃ​ទម្ងន់​ថ្លើម​។​​

​ក្នុង​ករណី​ជា​ច្រើន​ ជំងឺ​ខ្លាញ់​ក្នុង​ថ្លើម​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ ឬ​រារាំង​ដល់​ដំណើរ​ការ​ជា​ប្រក្រតី​របស់​ថ្លើម​នោះ​ទេ​។ ប៉ុន្តែ ក៏​មាន​ដែរ មនុស្ស​មាន​ជំងឺ ខ្លាញ់​រុំ​ថ្លើម​ពី​៧%​ទៅ​៣០​% នឹង​មាន​ស្ថាន​ភាព​ជំងឺ​កាន់តែ​អាក្រក់​​នៅ​ពេល​កើត​រយៈពេល​កាន់​តែ​យូរ​។

ការ​វិវត្ត​នៃ​ជំងឺ​នេះ​មាន​បី​ប្រភេទ​៖

  • ថ្លើម​ចាប់​ផ្ដើម​រលាក (ហើម​) ដែល​អាច​ខូច​ជាលិកា នៅ​ដំណាក់​កាល​នេះ​គេ​ហៅ​ថា​ខ្លាញ់រុំថ្លើម។

  • ​ជា​លិកា​ស្នាម​កើត​មាន​នៅ​ត្រង់​កន្លែង​ថ្លើម​ដែល​ខូច ដំណាក់កាល​នេះ​ហៅ​ថា ស្នាម​លើ​ថ្លើម​។
  • ជាលិកា​ស្នាម​រីក​កាន់​តែ​ធំ ជំនួស​ឲ្យ​ជាលិកា​ថ្លើម​ដែល​មាន​សុខភាព​ល្អ។ មក​ដល់​ចំណុច​នេះ គឺ​មាន​ជំងឺ​ក្រិន​ថ្លើម​ហើយ​​។​

​ក្រិន​ថ្លើម​កើត​ចេញពី​ការ​ខូច​ខាត​ធ្ងន់​របស់​ថ្លើម​។ ជាលិកា​ស្នាម​ឡើង​ក្រាស ជំនួស​ឲ្យ​ជាលិកា​ថ្លើម​មាន​សុខភាព​ល្អ ដែល​អាច​បន្ថយ​មុខងារ​របស់​ថ្លើម​។ ចុងក្រោយ​ វា​អាច​បញ្ឈប់​ដំណើរ​ការ​របស់​ថ្លើម​ទាំងស្រុង​តែ​ម្ដង​។ ក្រិន​ថ្លើម​អាច​នាំ​ឲ្យ​ថ្លើម​ខ្សោយ ឬ​ជំងឺ​មហារីក​ថ្លើម​។

អ្នក​ងាយ​ប្រឈម​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​រួមមាន​៖

  • ស្រ្តី​ក្នុង​វ័យ​អស់​រដូវ
  • អ្នក​ធាត់​ខ្លាំង មាន​កម្រិត​ខ្លាញ់​ក្បាល​ពោះ​ច្រើន​
  • អ្នក​មាន​សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម ឬ​កូលេស្តេរ៉ូល​ខ្ពស់
  • អ្នក​មាន​បញ្ហា​គេង​បាត់​ដង្ហើម

៣. វិធី​បង្ការ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​

វិធី​ល្អ​បំផុត​ក្នុង​ការ​ចៀសវាង​ជំងឺ​ខ្លាញ់​រុំ​ថ្លើម គឺ​ត្រូវ​រក្សា​សុខភាព​ទូ​ទៅ​ឲ្យ​បាន​ល្អ​៖

  • រក្សា​ទម្ងន់​ខ្លួន​ឲ្យ​នៅ​ល្អ​។ បើ​សិន​ជា​លើស​ទម្ងន់​ ឬ​ធាត់​ ត្រូវ​ព្យាយាម​សម្រក​ទម្ងន់​
  • ហាត់​ប្រាណ​ជា​ប្រចាំ
  • កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង​
  • ប្រើ​ប្រាស់​ថ្នាំ​តាម​ការ​វេជ្ជបញ្ជា

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fatty liver disease and your heart https://www.health.harvard.edu/heart-health/fatty-liver-disease-and-your-heart

Nonalcoholic fatty liver disease https://www.mayoclinic.org/diseases-conditions/nonalcoholic-fatty-liver-disease/symptoms-causes/syc-20354567

Fatty Liver Disease https://medlineplus.gov/fattyliverdisease.html

Fatty Liver Disease https://my.clevelandclinic.org/health/diseases/15831-fatty-liver-disease

កំណែ​ប្រែបច្ចុប្បន្ន

19/07/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

​ផឹក​ស្រាបៀ​រ​ច្រើនជ្រុល​ ក្រៅពីដុះក្បាលពោះនៅមានបញ្ហាផ្សេងទៀត

ស្រីៗមានផ្ទៃពោះ ទំហំក្បាលពោះអាចខុសគ្នាដោយ​កត្តា ៥ នេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម