brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

លេចចេញអាការៈទាំងនេះ អាចថាមាន​ជំងឺ​ក្រិនថ្លើមហើយ

ជំងឺក្រិនថ្លើម គឺជាជំងឺថ្លើមដំណាក់កាលចុងក្រោយ ដែលជាលិកាថ្លើមប្រែទៅ​ជាក្រិន។ នៅពេល​ជំងឺ​ក្រិនថ្លើមវិវដ្ដ​ ជាជាលិកាថ្លើមប្រែ​ទៅជាក្រិនកាន់​តែច្រើនឡើងៗ​ដែលធ្វើឱ្យថ្លើម​ពិបាក​ដំណើរ​ការ។ ជាលទ្ធិផលវាអាចបណ្តាល​ឱ្យគ្រោះថ្នាក់ដល់ជីវិត។ តើអ្នកជំងឺក្រិនថ្លើម​មានអាការៈ​អ្វី​ខ្លះ?

លេចចេញអាការៈទាំងនេះ អាចថាមាន​ជំងឺ​ក្រិនថ្លើមហើយ

អាការៈជំងឺក្រិនថ្លើម គឺអាស្រ័យលើភាពធ្ងន់ធ្ងរនៃជំងឺ។ នៅដំណាក់កាលដំបូង​យើងប្រហែល​ជាមិន​មាន​អាការៈអ្វីទេ។ ប្រសិន​បើមាន យើងអាចច្រឡំ​​អាការៈទាំងនោះនឹងអាការៈជំងឺផ្សេងៗទៀត។

បញ្ហាប្រព័ន្ធរំលាយអាហារ

អាការៈ និងរោគសញ្ញាដំបូង​នៃជំងឺក្រិនថ្លើមរួមមាន៖

  • មិនឈ្លានអាហារ
  • ខ្សោយ ឬអស់កម្លាំង
  • ចង្អោរ
  • គ្រុន
  • ស្រកទម្ងន់ដោយគ្មានមូលហេតុ

មានអាការៈទាំងនេះបញ្ជាក់ថាក្រិនថ្លើមហើយ

នៅពេលជំងឺក្រិនថ្លើមវិវដ្ដកាន់តែធ្ងន់ធ្ងរ នឹង​ចេញ​អាការៈកាន់​តែច្រើនទៀតដូចជា៖

  • លាមកមានពណ៌ស្រាល
  • ទឹកនោមមានពណ៌ទឹកក្រូច ឬពណ៌ត្នោត
  • ងាយឈាមច្រមុះ ឬអញ្ចាញធ្មេញ
  • ងាយជាំ
  • ហើមជើង ប្រអប់ជើង ឬកជើង
  • រមាស់ស្បែក
  • ស្បែកនិងភ្នែកប្រែជាលឿង (ជំងឺខាន់លឿង)
  • កើតទាចទឹក
  • ឡើងសរសៃឈាមដូចពីងពាងនៅលើស្បែក
  • ក្រហមបាតដៃ
  • បាត់រដូវទាំងមិនទាន់ដល់អាយុអស់រដូវ (ស្រ្តី)
  • បាត់បង់ចំណង់ផ្លូវភេទ សុដន់រីកធំ ឬស្វិតពងស្វាស (បុរស)
  • វង្វេង​វង្វាន់​
  • និយាយត្រដិត
  • មានឈាមក្នុងឈាមក

ថ្លើម២

ប្រសិនបើយើងមានអាការៈណាមួយដូចដែលបានរៀបរាប់ខាងលើ ត្រូវទៅ​ជួប​គ្រូពេទ្យ​​ជា​បន្ទាន់​។​ ជាទូទៅការខូចខាតថ្លើមដែលបណ្តាលមកពីជំងឺក្រិនថ្លើម​​​មិនអាចជាវិញទេ។ ប៉ុន្តែប្រសិន​បើ​យើង​ឆាប់ដឹងថាមានជំងឺក្រិនថ្លើម និងធ្វើការព្យាបាលទាន់ពេល យើងអាច​បញ្ឈប់​ថ្លើម​ពី​ការ​ខូច​ខាត​បន្ថែម​​ទៀតបាន។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 28/11/2022