backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

ទល់លាមក បើបណ្តោយទុកយូរ បង្កទៅជាជំងឺធ្ងន់ធ្ងរច្រើនមុខ

ការ​ទល់​លាមក​យូរៗ​ម្តង​មិន​ចោទ​ជា​​បញ្ហា​ទេ តែ​បើ​ញឹក​ញាប់ មិន​ត្រឹម​តែ​រំខាន​ដល់​​សុខភាព​ទាំង​ផ្លូវកាយ និងអារម្មណ៍​នោះ​ទេ តែ​បង្ក​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ និង​រង​ផល​វិបាក​ធ្ងន់​ធ្ងរ នេះ​បើ​តាម​ការ​បកស្រាយ​នៅ​លើ​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

១- មូលហេតុ​នាំ​ឲ្យ​ទល់​លាមក

ទល់​លាមក​បណ្តាល​មក​ពី​មូលហេតុ​ច្រើ​នយ៉ាង ក្នុង​នោះ​មាន​ទម្លាប់​រស់នៅប្រចាំ​ថ្ងៃ របប​អាហារ ការ​ប្រើប្រាស់​ថ្នាំ និង​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន។

ញ៉ាំ​អាហារ​ដែល​ខ្វះ​ជាតិ​សរសៃ

– មិន​សូវ​ញ៉ាំ​ទឹក

– ប្រើ​ថ្នាំ​មួយចំនួន

– ស្ត្រេស

មិន​ហាត់​ប្រាណ

– មាន​ជំងឺ​ទឹកនោម​ផ្អែម

– មាន​ជំងឺ​ខ្សោយ​ក្រពេញ​ទីរ៉ូអ៊ីត

– មាន​ជំងឺ​ខ្សោយ​ពោះវៀន រលាក​ពោះវៀន ឬ​ដុំ​សាច់​ដុះ​នៅ​ក្នុង​ពោះវៀន​ធំ។

ទល់លាមក១

អត្ថបទពាក់ព័ន្ធ៖ គ្នា​យើង​ណា​ឧស្សាហ៍​ទល់លាមក ​មក​ដឹង​មូលហេតុ ​និង​រក​អាហារ​ជំនួយ

២- ផល​វិបាក​នៃ​ជំងឺ​ទល់​លាមក

– ឈឺ​ចាប់​ពេល​បន្ទោរបង់

– បង្ក​ទៅ​ជា​ជំងឺ​ឫសដូងបាត

– ដាច់​រហែក​ភ្នាស​បាត និង​បង្ក​ឲ្យធ្លាក់​ឈាម

– បណ្តាល​ឲ្យ​ខ្សោយ​ពោះវៀន​ធំ

– ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀន​ធំ។

ក្នុង​ករណី​ដែល​យើង​ជួប​អាការៈ​ទល់​លាមក​ញឹក​ញាប់ ត្រូវ​មក​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រក​មូលហេតុ និង​វិធី​ព្យាបាល​ត្រឹមត្រូវ ដើម្បី​បង្ការ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 20, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម