លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា ជំងឺឫសដូងបាតមាន ២ ប្រភេទដោយប្រភេទទី ១ ជាឫសដូងបាតនៅខាងក្នុង មានទីតាំងនៅក្នុងរន្ធគូទដែលយើងមិនអាចមើលឃើញទេ ជាធម្មតាមិនមានការឈឺ និងបង្កជាការហូរឈាមក្នុងពេលបត់ជើងធំ។ ឫសដូងខាងក្នុងបែបនេះអាចលៀន ឬប្រលាត់ចេញទៅក្រៅរន្ធគូទបាន ហើយវិធីថែទាំខ្លួន ការព្យាបាល និងការបង្ការរបស់ជំងឺឫសដូងបាតដែលយើងអាចធ្វើបានមាន៖
– អង្គុយត្រាំទឹកក្ដៅ ២ ទៅ ៣ /ថ្ងៃជាប់គ្នា ម្តងរយៈពេលពី ១៥-២០នាទី អាចជួយកាត់បន្ថយការរលាកឫសដូងបាត ហើយយកល្អគួរតែសម្អាតតំបន់នៅរន្ធគូទឲ្យបានស្ងួតល្អក្រោយពីត្រាំទឹកក្តៅរួច ដើម្បីកុំឲ្យរលាកដល់ស្បែកជុំវិញរន្ធគូទ។
– ផឹកទឹក និងញ៉ាំអាហារសម្បូរជាតិសរសៃឲ្យបានច្រើន ដើម្បីកាត់បន្ថយការទល់លាមក និងសម្ពាធក្នុងរន្ធគូទក្នុងពេលបត់ជើងធំ។ ថ្នាំ អាហារបំប៉នមានជាតិសរសៃក៏ជួយឲ្យលាមកទន់ ងាយស្រួលបន្ទោបង់បានដែរ។