backup og meta

ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 28, 2022

    ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?

    ទប់​លាមក អង្គុយ​យូរ ឬ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ជា​មូល​ហេតុ​បង្ក​ឲ្យ​គ្នា​យើង​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ទាំង​ប្រុស​ទាំង​ស្រី បើ​ស្រីៗ​មួយ​ចំនួនវិញ​ច្រើន​កើត​នៅ​ពេល​ពពោះ។ ឫសដូង​បាត អាច​ព្យាបាល​ដោយ​ថ្នាំ​លាប ញ៉ាំ​អាហារ​បំប៉ន​សម្បូរ​ជាតិ​កាក​សរសៃ ឬ​វះ​កាត់​ចោល​តែ​ម្ដង។ បើ​យើង​សម្រេច​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​ហើយ វា​អាច​កើត​ឡើង​បាន​ម្ដង​ទៀត ឬ​អត់?

    កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ

    កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ

    គ្នា​យើង​សាក​ទាយ​មើល៍ បើ​វះកាត់​ព្យាបាល​ឫសដូងបាត​រួច អាច​កើត​វិញ​បាន​អត់? ចម្លើយ​នោះ​គឺ អាច។ ជា​ធម្មតា ការ​ព្យាបាល​ឫសដូងបាត​ដោយ​វះកាត់​អាច​ជា​ជម្រើស​ព្យាបាល​ល្អ​មួយ ប៉ុន្តែ​ការ​កើត​ឡើង​វិញ ឬ​មិន​កើត​នោះ អាស្រ័យ​ទៅ​លើ​ថា តើ​យើង​អាច​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​ដូច​ជា​អាហារ និង​ទម្លាប់​បន្ទោរ​បង់​បាន​ល្អ​ប៉ុនណា​ដោយ​ចៀសវាង​បញ្ហា​ទល់លាមក ឬ​ប្រឹង​ជុះ។ ទន្ទឹម​នឹង​នេះ មនុស្ស​ប្រហែល នាក់​ក្នុង​ចំណោម ១០០ នាក់​កើត​ជំងឺ​នេះ​​ឡើង​វិញ​ក្រោយ​ព្យាបាល​ឫសដូងបាត​ដោយ​វះ​កាត់។

    កុំ​បារម្ភ! ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​ព្យាបាល អាច​គ្រប់​គ្រង​បាន

    ដោយ​មិន​គិត​ពី​វិធី​ព្យាបាល​ណា​មួយ​ឡើយ អ្នក​ជំងឺ​ខ្លួន​ឯង​ផ្ទាល់​ជា​អ្នក​អាច​គ្រប់​គ្រង​នៃ​ការ​កើត​ឡើង​វិញ​នៃ​ជំងឺ​ឫសដូងបាត។ ដើម្បី​ចៀស​វាង​ជំងឺ​ឫសដូងបាត​កើត​ឡើង​វិញ​ក្រោយ​វះ​កាត់ មាន​ការ​ណែនាំ​ពី​របប​អាហារ និង​ការ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ ប៉ុន្តែ​យើង​ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ដូច​ជា៖

    ១. ការពារ​ទល់លាមក​ដោយ​ញ៉ាំ​ផ្លែឈើ បន្លែ និង​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​ផ្សេង​ទៀត។ អាហារ​ទាំង​មាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬ​ប្រើ​ជា​ថ្នាំ​បំប៉ន​ជាតិ​សរសៃ​ជា​ប្រចាំ​ក៏​បាន។

    ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់ យ៉ាង​ហោច​ណាស់ ៦-៨កែវ/ថ្ងៃ

    ៣. ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ឬ​បញ្ចេញ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន

    ៤. ព្យាយាម​បន្ទោរ​បង់​ភ្លាមៗ​បើ​មាន​អារម្មណ៍​ថា​ឈឺ​ពោះ កុំ​ទប់

    ៥. ព្យាយាម​កុំ​ប្រឹង​ខ្លាំង​ពេល​ជុះ ឬ​អង្គុយ​មួយ​កន្លែង​យូរ​ពេក

    ចំណាំ៖ ក្នុង​ករណី​ព្យាបាល​ឫសដូងបាត​រួច​ ហើយ​កើត​ឡើង​វិញ គឺ​មាន​រោគ​សញ្ញា​ដូច​នៅ​ពេល​កើត​ដំបូង​អ៊ីចឹង​ដែរ​ដូច​ជា រមាស់ ហើម និង​មាន​ដុំ​ពក​នៅ​រន្ធ​គូទ។

    ចំណុចសំខាន់

    • ទប់​លាមក អង្គុយ​យូរ ឬ​មិន​សូវ​ញ៉ាំ​បន្លែ ផ្លែឈើ ជា​មូល​ហេតុ​បង្ក​ឲ្យ​​ប្រឈម​នឹង​ជំងឺ​ឫសដូងបាត​ទាំង​ប្រុស​ទាំង​ស្រី
    • ទោះព្យាបាលឫសដូងបាតដោយវះកាត់រួចក៏ដោយ អាចប្រឈមនឹងការកើតឡើងម្ដងទៀត
    • ឫសដូងបាតកើតឡើងវិញ ឫមិនកើត អាស្រ័យលើការគ្រប់គ្រងរបស់អ្នកជំងឺ
    • ឫសដូងបាតកើតឡើងវិញក្រោយវះកាត់រួច អាចគ្រប់គ្រងបានផ្លាស់ប្ដូរទម្លាប់រស់នៅមួយចំនួន ៕

    ព្យាបាល​ឫសដូងបាត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 28, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម