backup og meta

បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 04, 2021

    បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ?

    ជា​ទូទៅ​ជំងឺ​ឫសដូង​បាត​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​សំខាន់ៗ​ចំនួន ៣ ទី១​អ្នក​ជំងឺ​បន្ទោបង់​មក​មាន​ឈាម ទី២​មាន​លៀន​ចេញ​​ដុំ​ក្នុង​ទ្វារធំ និង​ទី៣​មាន​ដុំ​ឈាម​កកនៅខាងក្រៅរន្ធគូទ ជិតក្រសាល់គូទ។

    ទោះ​យ៉ាង​ណា ការ​បន្ទោរបង់​មាន​ឈាម​មក​ជាមួយ មិន​មែន​សុទ្ធ​តែ​ជា​សញ្ញា​នៃ​ជំងឺ​ឫសដូង​បាត​នោះ​ទេ។ បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត សញ្ញា​ច្បាស់​លាស់​របស់​ជំងឺ​ឫសដូងបាត គឺ​បន្ទោបង់​មក​មាន​ឈាម​ដូច​អារ​ក​មាន់ មាន​ន័យថា ជា​ឈាម​ក្រហម​ស្រស់​ដែល​ធ្លាក់​ក្រោយ​ពេល​បន្ទោបង់​លាមក។

    លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​តែង​តែ​ច្រឡំ និង​គិត​ថា ឲ្យ​តែ​បន្ទោបង់​មាន​ឈាម កើត​ជំងឺ​ឫសដូង​បាត​ទាំង​អស់ តែ​តាម​ពិត​មិន​មែន​បែប​នោះ​ទេ មាន​ករណី​ខ្លះ​បន្ទោបង់​មក​ឈាម​លាយ​សម្បោរ ដែល​បញ្ហា​នេះ បើ​កើត​មាន​រយៈ​ពេល​យូរ មិន​មែន​ជា​រោគ​សញ្ញា​ឫសដូងបាត​ទេ អាច​ជា​ឈាម​ដោយសារ​មហារីក​នៅ​ម្តុំ​រន្ធបាត។

    “តាម​ការ​ពិត​ឈាម​មិន​សុទ្ធ​ពេក​ទេ ដែល​ខ្ញុំ​ប្រើ​ពាក្យ​សាមញ្ញ​ថា ដូច​កោស​រម្អិល​ឈាម​ត្រី ដែល​យើង ទើប​តែ​ធ្វើ​ស្រកា​ត្រី​រួច យើង​កោស​ទៅ​ឈាម​ហ្នឹង​ក្រហម ហើយ​មាន​រម្អិល​អន្តាយៗ នោះ​ភាគច្រើន​មិន​មែន​ជា​ឈាម​របស់​ឫសដូង​ទេ គឺ​ជា​ឈាម​របស់​មហារីក​ទៅ​វិញ’។

    វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ
    វេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ នាយ​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 04, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម