ព្យាបាលឫសដូងបាតដោយវះកាត់រួចអាចដុះឡើងវិញ ឫអត់?
ទប់លាមក អង្គុយយូរ ឬមិនសូវញ៉ាំបន្លែ ផ្លែឈើ ជាមូលហេតុបង្កឲ្យគ្នាយើងប្រឈមនឹងជំងឺឫសដូងបាតទាំងប្រុសទាំងស្រី បើស្រីៗមួយចំនួនវិញច្រើនកើតនៅពេលពពោះ។ ឫសដូងបាត អាចព្យាបាលដោយថ្នាំលាប ញ៉ាំអាហារបំប៉នសម្បូរជាតិកាកសរសៃ ឬវះកាត់ចោលតែម្ដង។ បើយើងសម្រេចព្យាបាលឫសដូងបាតដោយវះកាត់ហើយ វាអាចកើតឡើងបានម្ដងទៀត ឬអត់? កម្មវិធីពិនិត្យជំងឺមហារីកពោះវៀនធំអនឡាញ កម្មវិធីពិនិត្យសុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យជំងឺរលាកពោះវៀនរ៉ាំរ៉ៃអនឡាញ គ្នាយើងសាកទាយមើល៍ បើវះកាត់ព្យាបាលឫសដូងបាតរួច អាចកើតវិញបានអត់? ចម្លើយនោះគឺ អាច។ ជាធម្មតា ការព្យាបាលឫសដូងបាតដោយវះកាត់អាចជាជម្រើសព្យាបាលល្អមួយ ប៉ុន្តែការកើតឡើងវិញ ឬមិនកើតនោះ អាស្រ័យទៅលើថា តើយើងអាចផ្លាស់ប្ដូររបៀបរស់នៅដូចជាអាហារ និងទម្លាប់បន្ទោរបង់បានល្អប៉ុនណាដោយចៀសវាងបញ្ហាទល់លាមក ឬប្រឹងជុះ។ ទន្ទឹមនឹងនេះ មនុស្សប្រហែល ៥ នាក់ក្នុងចំណោម ១០០ នាក់កើតជំងឺនេះឡើងវិញក្រោយព្យាបាលឫសដូងបាតដោយវះកាត់។ កុំបារម្ភ! ឫសដូងបាតកើតឡើងវិញក្រោយព្យាបាល អាចគ្រប់គ្រងបាន ដោយមិនគិតពីវិធីព្យាបាលណាមួយឡើយ អ្នកជំងឺខ្លួនឯងផ្ទាល់ជាអ្នកអាចគ្រប់គ្រងនៃការកើតឡើងវិញនៃជំងឺឫសដូងបាត។ ដើម្បីចៀសវាងជំងឺឫសដូងបាតកើតឡើងវិញក្រោយវះកាត់ មានការណែនាំពីរបបអាហារ និងការផ្លាស់ប្ដូររបៀបរស់នៅ ប៉ុន្តែយើងត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួនដូចជា៖ ១. ការពារទល់លាមកដោយញ៉ាំផ្លែឈើ បន្លែ និងអាហារដែលមានជាតិសរសៃខ្ពស់ផ្សេងទៀត។ អាហារទាំងមាន ខាត់ណាខៀវការ៉ុត សណ្ដែក ឬប្រើជាថ្នាំបំប៉នជាតិសរសៃជាប្រចាំក៏បាន។ ២. ញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ ៦-៨កែវ/ថ្ងៃ ៣. ហាត់ប្រាណឲ្យបានទៀងទាត់ ឬបញ្ចេញសកម្មភាពរាងកាយឲ្យបានច្រើន ៤. ព្យាយាមបន្ទោរបង់ភ្លាមៗបើមានអារម្មណ៍ថាឈឺពោះ កុំទប់ ៥. ព្យាយាមកុំប្រឹងខ្លាំងពេលជុះ ឬអង្គុយមួយកន្លែងយូរពេក ចំណាំ៖ ក្នុងករណីព្យាបាលឫសដូងបាតរួច […]