តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

    ធ្លាយក្រពះ បណ្តាលមកពីកត្តាអ្វីខ្លះ?

    គ្នា​យើង​ធ្លាប់​តែ​​ឮថា អ្នក​នេះ​ធ្លាយ​ក្រពះ ឬ​អ្នក​នោះ​ធ្លាយ​ក្រពះ តែ​មាន​ដឹង​អត់​ថា ការ​ធ្លាយ​ក្រពះ​នេះ បណ្តាល​មក​ពី​មូលហេតុ​អី​ឲ្យ​ប្រាកដ?

    ឆ្លើយ​តប​នឹង​សំណួរ​នេះ លោក​សាស្រ្តាចារ្យ អ៊ុង ចក្រាវុធ ឯកទេស​ជំងឺក្រពះ ថ្លើម ពោះវៀន បាន​ឲ្យ​ដឹង​ថា ស្ទើរតែ​៩០% នៃ​ការ​ធ្លាយ​ក្រពះ​គឺ​កើត​ឡើង​ដោយសារការ​ញ៉ាំ​ថ្នាំ​ផ្សំ​ដែល​គ្មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ។ ប្រភេទ​ថ្នាំ​ដែល​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ ភាគ​ច្រើន​គឺថ្នាំ​សរសៃ (non steroidal anti inflammatory drugs) ដូចជា ពពួក​ថ្នាំ Voltaren Ibuprofen ។ល។ លោក​វេជ្ជបណ្ឌិត បន្ត​ថា អ្នក​ដែល​ប្រឈម​នឹង​ការ​ធ្លាយ​ក្រពះ​ភាគ​ច្រើន​គឺ មាន​បញ្ហា​ដំបៅ​ក្រពះ​ស្រាប់​ដោយ​មិន​ដឹង​មុន ហើយ​ទៅ​ផ្សំ​ថ្នាំ​ញ៉ាំ​ផ្តេសផ្តាស​ដើម្បី​បំបាត់​ការ​ឆ្អល់​ពោះ ឬ​បំបាត់​ការ​ឈឺ​ជង្គង់ ជា​ហេតុ​បណ្តាល​ឲ្យ​មាន​ការ​ធ្លាយ​ក្រពះ​កើត​ឡើង។

    មួយ​វិញ​ទៀត លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ញ៉ាំ​ស្រា ក៏​អាច​បណ្តាល​ឲ្យ​ធ្លាយ​ក្រពះ​បាន​ដែរ តែ​បើ​ប្រៀប​នឹង​ធ្លាយ​ក្រពះ​ដោយ​សារ​ប្រើ​ថ្នាំ​ខុស​បច្ចេកទេស គឺ​មាន​ភាគ​រយ​ក្នុង​ការ​ធ្លាយ​ក្រពះ​ទាប​ជាង។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិតថា ទោះ​យ៉ាង​ណាការ​ធ្លាយ​ក្រពះ​នេះ ក៏​បង្ការ​មិន​ឲ្យ​កើត​ឡើង​បាន​ដោយ៖

    ទី១.ចៀសវាង​កុំឲ្យ​មាន​ដំបៅ​ក្រពះ

    ទី២. ចៀសវាង​ប្រើ​ថ្នាំសរសៃ​ផ្តេស​ផ្តាស

    ក្នុង​ករណី​ដែលអ្នក​ជំងឺ​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​សរសៃ គឺ​ត្រូវ​ទៅពិភាក្សាជាមួយ​គ្រូពេទ្យ​ជំនាញ​ត្រឹម​ត្រូវ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ថា អាច​ប្រើ​បាន​ដោយ​មិន​មាន​ផល​ប៉ះពាល់់​អី​ដល់​សុខភាព ឬ​ព្យាបាល​តាម​វេជ្ជបញ្ជាពេទ្យ​ត្រឹម​ត្រូវ​ទៅ​លើ​ជំងឺ​ដែល​មាន​នោះ។ ​​

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMR

    ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 27/05/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: