១. ឆ្លងមេរោគក្រពះ
ការឆ្លងមេរោគក្រពះ Helicobater Pylori បណ្តាលមកពីកង្វះអនាម័យ ដោយអ្នកជំងឺញ៉ាំចំណីអាហារដែលមានមេរោគទាំងនោះចូលក្នុងក្រពះ ឬក៏ញ៉ាំអាហារផ្អាប់ៗ ធ្វើឲ្យមេរោគនោះចូលក្នុងក្រពះ ទំនៅលើកោសិកាក្រពះ ធ្វើឲ្យមានការបញ្ចេញនូវអាស៊ីដក្រពះច្រើន។ ដំបូងៗឡើយមេរោគទាំងនេះធ្វើឲ្យត្រឹមតែរលាកក្រពះប៉ុណ្ណោះ តែយូរៗទៅធ្វើឲ្យដំបៅក្រពះ បើមិនព្យាបាលឲ្យបានត្រឹមត្រូវនោះទេ វាបង្កឲ្យកើតមហារីកក្រពះ។
២. ប្រើថ្នាំឈឺសន្លាក់
ការប្រើថ្នាំឈឺសន្លាក់ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចឲ្យអាស៊ីដក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត អាចធ្វើឲ្យហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលត្រឹមត្រូវ។