home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

ឈឺ​​ពោះ​ក្រោយ​ហាត់​ប្រាណ​រួច អាច​មក​ពី​មូលហេតុ​ទាំង ៣​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឈឺ​​ពោះ​ក្រោយ​ហាត់​ប្រាណ​រួច អាច​មក​ពី​មូលហេតុ​ទាំង ៣​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាការៈ​ឈឺ​ពោះ​ និង​ចង្អោរ​​អាច​កើត​ឡើង​នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ​ មិន​ថា​យើង​​ស្ថិត​ក្នុង​វ័យ​ណា ឬ​មាន​ទម្ងន់​ប៉ុន្មាន​ឡើយ។ ជា​ទូទៅ អាការៈ​ឈឺ​ពោះ​នេះ​ មាន​លក្ខណៈ​ស្រាល​ ដែល​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​។​ ពេល​ខ្លះ យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​តាមរយៈ​ការ​​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ ឬ​ការ​ញ៉ាំ​របប​អាហារ​​ត្រឹមត្រូវ។​ ប៉ុន្តែ ជួន​កាល​​ យើង​ក៏​​​ចាំបាច់​ផ្លាស់ប្ដូរ​ការ​ហាត់​ប្រាណ​ ដើម្បី​សម្រួល​​ដល់​លក្ខខណ្ឌ​​សុខភាព​ផង​ដែរ​​។

មូលហេតុ​ទាំង​៤​នេះ ​អាច​បង្ក​ជា​អាការៈ​ឈឺ​ពោះ​ក្រោយ​ហាត់​ប្រាណ​

១. ការ​ឈឺ​ពោះ​បណ្ដោះអាសន្ន​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ​

នេះ​ជា​មូលហេតុ​ទូទៅ​មួយ​ ដែល​បង្ក​ជា​ការ​ឈឺចាប់​នៅ​ក្នុង​ពោះ​ទាក់ទង​នឹង​ការ​ធ្វើ​លំហាត់​ប្រាណ។​ អាការៈ​នេះ​កើត​ឡើង​នៅ​អំឡុង​ពេល​ដែល​យើង​ធ្វើ​ចលនា​នៅ​ត្រង់​តំបន់​ពោះ​​ដដែល​ៗ ដូចជា​ការ​​បោះ​​បាល់​ ​ឬ​រត់​ជាដើម។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា កីឡាករ​រត់​ប្រណាំង​ម្នាក់​ក្នុង​ចំណោម​៥​នាក់​ អាច​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​បណ្ដោះអាសន្ន​នេះ​ ខណៈ​ពេល​រត់​។

យ៉ាង​ណា​មិញ មូលហេតុ​ជាក់លាក់​នៃ​អាការៈ​​នេះ​នៅ​មិន​ទាន់​បាន​ដឹង​ច្បាស់​នៅ​ឡើយ​ ប៉ុន្តែ​យើង​អាច​បញ្ចៀស​វា​បាន​ដោយ​ការ​មិន​ញ៉ាំ​អាហារ​ច្រើន​ពេក​ក្នុង​រយៈពេល​១​ ទៅ​២​ម៉ោង​មុន​ពេល​ធ្វើ​លំហាត់​ប្រាណ​។

២. ការ​ហាត់​ប្រាណ​ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​​

ការ​ហាត់​ប្រាណ ឬ​បញ្ចេញ​សកម្មភាព​ខ្លាំងក្លា​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​បរិវេណ​ពោះ​ នៅ​អំឡុង​ពេល​ និង​ក្រោយ​ពេល​ហាត់​ប្រាណ។​ ​បើ​ទោះ​បី​ជា​យើង​ហាត់ប្រាណ​ជា​ប្រចាំ​​ក៏​ដោយ​ ​​ក៏​អាច​វិវត្តន៍​ទៅ​ជា​​អាការៈ​ចង្អោរ ​ឬ​ការ​ឈឺចាប់​នៅ​អំឡុង​ពេល​​ពេល​ហាត់​ប្រាណ ជាង​អ្នក​ដែល​​ហាត់​ប្រាណ​លក្ខណៈ​បែប​ស្រាល​ៗ​ដែរ​។

ឈឺពោះ២

៣. លក្ខខណ្ឌ​សុខភាព​

ប្រសិនបើ​យើង​មាន​​ជំងឺ​​ក្រពះ និង​ពោះវៀន​ ការ​ហាត់​ប្រាណ​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​របស់​យើង​កាន់​តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ នេះ​មិន​មាន​ន័យ​ថា​យើង​មិន​គួរ​ធ្វើ​លំហាត់​ប្រាណ​​ឡើយ​។​ ពិត​ណាស់​ ​គ្នា​យើង​អាច​សាកល្បង​​លំហាត់​ប្រាណ​ដែល​មាន​លក្ខណៈ​ស្រាល​ៗ​ ដូចជា​ការ​ដើរ ​ ឬ​ជិះ​កង់​ និង​គប្បី​ជៀសវាង​ការ​ធ្វើ​លំហាត់​ប្រាណ​ធ្ងន់ធ្ងរ។

យោង​តាម​ការស្រាវជ្រាវ​​ដែល​ទាក់ទង​​នឹង​ពោះវៀន​​របស់​Canadian Society​បាន​បង្ហាញ​ថា លក្ខខណ្ឌ​សុខភាព​មួយ​ចំនួន​​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នៅ​ពេល​ធ្វើ​លំហាត់​ប្រាណ​ខ្លាំងក្លា​​ មាន​ដូចជា​​ជំងឺ​ច្រាល​ទឹកអាសុីត​ក្រពះ និង​ជំងឺ​រលាក​ពោះវៀន​ ។ ​នៅ​ក្នុង​ករណី​នេះ គ្នា​យើង​គប្បី​​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​​អំពី​ការ​ធ្វើ​លំហាត់​ប្រាណ​ ដើម្បី​បាន​ការ​ណែនាំ​ពី​ការ​ផ្លាស់ប្ដូរ​បែបបទ​រស់​នៅ​ចំនួន​​​ ក៏​ដូចជា​ជៀស​ផុត​ពី​អាការៈ​ឈឺ​ពោះ​ក្រោយ​​ធ្វើ​លំហាត់​ប្រាណ​រួច​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


អត្ថបទពាក់ព័ន្ធ


រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 13/07/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត