backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ឧស្សាហ៍ហើមពោះ រួមនឹងរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 23, 2021

ឧស្សាហ៍ហើមពោះ រួមនឹងរោគសញ្ញាទាំងនេះ ប្រញាប់ទៅជួបពេទ្យ

អាការៈ​ហើម​ពោះ​កើត​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយអាហារ​មាន​ខ្យល់ ឬ​ហ្គាស​​ច្រើន។ ពេល​ហើម​ពោះ យើង​នឹង​មាន​អារម្មណ៍​ថា​ដូច​ញ៉ាំ​អាហារ​អស់​ច្រើន​ធ្វើ​ឲ្យ​ហល់ និង​ពេញ​ណែន​ក្នុង​ពោះ​តែម្ដង​។ អាការៈ​នេះ អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ពោះ និង​ឈឺពោះ​ ហើយ​​ពោះ​មើល​ទៅ​ដូច​ជា​ធំ​ខុស​ប្រក្រតី និង​អាច​ធ្វើ​ឲ្យ​តឹង​អាវ​ទៀត​ផង​។​

១. រោគ​សញ្ញា​ហើម​ពោះ​

រោគ​សញ្ញា​ធម្មតា​នៃ​ការ​ហើម​ពោះ​មាន​ដូច​ជា​ឈឺ​ក្នុង​ពោះ ពិបាក​ក្នុង​ពោះ និង​មាន​ហ្គាស​នៅ​ក្នុង​ពោះ​។ ជាមួយ​គ្នា​នោះ​ដែរ យើង​អាច​ភើ​ញឹក​ញាប់ ឬ​ក៏​កូ​រ​ពោះ​ ជា​ដើម​។

យ៉ាងណា បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ គ្នា​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​៖

  • មាន​ឈាម​ក្នុង​លាក​
  • ស្រក​ទម្ងន់​
  • មាន​ធ្លាក់​ឈាម (​ចន្លោះ​ពេល​មក​រដូវ ឬ​ក្រោយ​វ័យ​​អស់​រដូវ​)
  • ចង្អោរ
  • ក្អួត
  • រាក
  • ក្រហាយ​ទ្រូង កាន់​តែ​ខ្លាំង
  • ក្ដៅ​ខ្លួន (​មកពី​ការ​ឆ្លង​រោគ​)​។

ចង្អោរ

២. មូលហេតុ​បង្ក​ឲ្យ​ហើម​ពោះ​

បញ្ហា​ហើម​ពោះ​អាច​កើត​ឡើង​បាន​នៅ​ពេ​ល​ដែល​ប្រព័ន្ធ​រំលាយអាហារ​យើង​ពេញ​ទៅ​ដោយ​ខ្យល់ និង​ហ្គាស​។ ការណ៍​នេះ​អាច​កើត​ឡើង​បាន ដោយសារ​តែ​អាហារ​យើង​បាន​ញ៉ាំ​ដែរ​ ក្នុង​​ករណី​ខ្លះ​។

មូល​ហេតុ​បង្ក​ទូ​ទៅ​មួយ​ចំនួន​មាន​ដូច​ជា៖

  • លេប​ខ្យល់​ចូល​ពោះ​ច្រើន​ពេក តាម​រយៈ​ការ​ញ៉ាំ​អាហារ​លឿន​ៗ ផឹក​ភេសជ្ជៈ ជក់បារី ឬ​ទំពា​ស្ករ​កៅ​ស៊ូ
  • ទល់លាមក
  • ញ៉ាំ​អាហារ​ច្រើន​ជ្រុល
  • ច្រាល​អាស៊ីដ​ក្រពះ
  • ស្រក​ទម្ងន់
  • ពេល​មក​រដូវ​ (សម្រាប់​ស្រ្តី​មួយ​ចំនួន)។

មូល​ហេតុ​បញ្ហា​សុខ​ភាព​មួយ​ចំនួន​ក៏​អាច​ធ្វើឲ្យ​ហើម​ពោះ​ដែរ​៖

  • ឆ្លង​រោគ
  • មានការ​រលាក
  • រលាក​ពោះវៀន​រ៉ាំរ៉ៃ
  • ជំងឺ​រលាក​អាង​ត្រគាក
  • ជំងឺ​ថ្លើម
  • ជំងឺ​មហារីក (មហារីក​ក្រពេញ​អូវែ លំពែង​ ស្បូន និង​ពោះ​វៀន​ធំ ជា​ដើម)
  • បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ស្ត្រេស ឬ​បាក់​ទឹក​ចិត្ត ជា​ដើ​ម។

៣. ការ​ធ្វើ​រោគ​វិនិច្ឆ័យ​បញ្ហា​ហើម​ពោះ

គ្រូពេទ្យ​អាច​ពិនិត្យ​រាង​កាយ​ដោយ​ផ្ទាល់ និង​សាកសួរ​អ្នក​ជំងឺ​នូវ​សំណួរ​មួយ​ចំនួន​ទាក់​ទង​នឹង​រោគ​សញ្ញា ដើម្បី​ដឹង​ថា​បញ្ហា​នេះ​កើត​យូរ​ៗ​ម្ដង ឬ​កើត​ឡើងជា​ប្រចាំ​។

ការ​ហើមពោះ​បណ្ដោះ​អាសន្ន​មិន​មែន​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នោះ​ទេ ប៉ុន្តែ​បើ​វា​កើត​ឡើង​ជា​ប្រចាំ​ គ្រូ​ពេទ្យ​អាច​នឹង​ធ្វើ​តេស្ត​ផ្សេង​ទៀត ដើម្បី​ពិនិត្យ​ពោះ មាន​ដូច​ជា​ថត X-ray ឬ CT Scan។

៤. វិធី​បង្ការ​បញ្ហា​ហើមពោះ​

ដើម្បី​បង្ការ​បញ្ហា​ហើម​ពោះ​យើង​គួរ៖

  • ចៀស​វាង​អាហារ​​អាច​ផលិត​ហ្គាស ដូច​ជា​ស្ពៃក្ដោប
  • កាត់​បន្ថយ​ ឬ​ចៀស​វាង​​ភេស​សជ្ជៈ​មាន​ជាតិ​ហ្គាស
  • ចៀស​វាង​ការ​ទំពា​ស្ករ​កៅស៊ូ
  • ញ៉ាំ​អាហារ​យឺតៗ
  • ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​ ដើម្បី​ការពារ​កុំ​ឲ្យ​ទល់​លាមក​
  • ចៀសវាង​អាហារ​ធ្វើពីទឹកដោះ និង​
  • ឈប់​ជក់​បារី​។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម