៣- អាល់កុលជាមួយជំងឺបាក់ទឹកចិត្ដ
ការផឹកស្រាជាប្រចាំគឺអាចជាសញ្ញានៃជំងឺបាក់ទឹកចិត្ដ។ ជាតិស្រវឹងធ្វើឲ្យបញ្ឈប់ការផលិតអ័រម៉ូនសេរ៉ូតូនីន ជាអ័រម៉ូនជួយឲ្យអារម្មណ៍ល្អ។ មនុស្សបាក់ទឹកចិត្ដ ជាច្រើនជ្រើសយកស្រាដើម្បីបំបាត់អារម្មណ៍តានតឹងរបស់ខ្លួន ប៉ុន្តែមិនបានគិតដល់ថា ស្រាធ្វើឲ្យអ្នកផឹកបាក់ទឹកចិត្ដកាន់តែខ្លាំងបាននោះទេ។ ពេលយើងផឹកស្រាកាន់តែច្រើន យើងនឹងបាក់ទឹកចិត្ដកាន់តែខ្លាំង។លើសពីនេះទៀត ការផឹកស្រានឹងធ្វើឲ្យទំនាក់ទំនងរវាងយើងជាមួយអ្នកដទៃថយចុះ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការងារ និងធ្វើឲ្យជីវិតរបស់យើងមើលទៅកាន់តែដុនដាប ដោយសារធុញថប់តប់ប្រមល់ថែមមួយកម្រិតទៀត។
៤- អាល់កុលជាមួយការធ្វើបាបខ្លួនឯង សម្លាប់ខ្លួន ក្លាយទៅជាវិកលចរិត
ដោយសារគ្រឿងស្រវឹងធ្វើឲ្យខួរក្បាលរបស់អ្នកផឹកធ្វើការមិនបានល្អ ដូចនេះអ្នកផឹកស្រាអាចនឹងធ្វើសកម្មភាពមិនសមរម្យ ឬធ្វើអ្វីមួយដែលខ្លួនមិនអាចធ្វើបានពេលមិនទាន់ស្រវឹង។ ការស្រាវជ្រាវបានបង្ហាញថា មនុស្សដែលធ្វើបាបខ្លួនឯង គឺធ្វើសកម្មភាពទាំងនោះ ពេលខ្លួនពុងស្រវឹង។ ពេលមនុស្សម្នាក់ផឹកខ្លាំងមែនទែន អាចវិវិត្ដទៅជាកើតជំងឺវិកលចរិត។ ជំងឺនេះនៅតែអាចកើតឡើងលើមនុស្សផឹកស្រាច្រើនជាប្រចាំ ហើយផ្ដាច់ឈប់ផឹកភ្លាមៗ ក៏អាចមានបញ្ហាវង្វេងស្មារតី និងញ័រអវៈយវៈលេចចេញក្នុងពេលនោះបានដូចគ្នា។