ការញៀន

ការញៀន - ទម្លាប់​ធ្វើ​អ្វី​មួយ​សកម្ម​ច្រើន​ឆ្នាំ​រហូត​ខ្វះមិនបាន ជា​ការ​ញៀន។ បើ​ញៀន​បារី ស្រា គ្រឿង​ស្រវឹង ឬ​រឿង​មិន​ល្អអាច​បណ្ដាល​ឲ្យ​ប៉ះពាល់សុខភាព​ធ្ងន់ធ្ងរ និង​បង្ក​ជា​វិបត្តិផ្លូវចិត្ត​ជា​មិន​ខាន។ មាតិកា​នេះ នឹង​ឆ្លើយ​តប​ជាដំណោះស្រាយ និង​លើក​ពី​ដើមចម​មូលហេតុ​បញ្ហា

ចំណេះដឹងទូទៅ

ការញៀន

Alcohol withdrawal syndrome (ជំងឺញៀនស្រា)

និយមន័យជំងឺ​ញៀនជាតិស្រាជា​អ្វី​? អ្នក​ជំងឺ​ដែល​ប្រមឹក​មួយ​ចំនួន​ពេល​ដែល​ផ្ដាច់​ស្រា​តែង​តែ​ជួប​នឹង​បញ្ហា​ផ្លូវ​ចិត្ត​ក៏​ដូចជា​រាង​កាយ​មួយ​ចំនួន​ ដែល​អាច​មាន​ពី​កម្រិត​ស្រាល​ដល់​ធ្ងន់ធ្ងរ​រហូតដល់មិន​អាច​ទ្រាំ​បាន​ ដោយ​អ្នក​ខ្លះ​អាច​ទៅ​ជា​រវើរវាយ​និង​ប្រកាច់​បាត់​ស្មារតី​ទៀត​ក៏​មាន​ ហើយ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ថែម​ទៀត​ផង។ រោគសញ្ញារោគសញ្ញា​ទាំង​ឡាយ​នៃ​ជំងឺ​នេះ​អាច​លេច​ឡើង​ចន្លោះ​ពេល​៦ម៉ោង​ទៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ឈប់​ផឹក​ស្រា​ដែល​អាច​មាន​ដូចជា​៖ ញ័រដៃ​ជើង​ ថប់​បារម្ភ ចង្អោរ ក្អួត ឈឺ​ក្បាល បេះដូង​លោត​ញាប់ បែក​ញើស នៅ​មិន​សុខ​ក្នុង​ខ្លួន​ វង្វេង ឧស្សាហ៍​យល់​សប្ដ​អាក្រក់​ លើសសម្ពាធ​ឈាម​ ​សញ្ញា​ទាំង​នេះ​កើត​នៅ​ពេល​ដែល​ជាតិ​ស្រា​ថយ​ចុះ​ក្នុង​ឈាម​។​ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ឈាន​ដល់​ ជំងឺ​មមើមមាយ​​ទៀត​ក៏​មាន​ដែល​មាន​រោគសញ្ញា​ដូចជា​៖ វង្វេងវង្វាន់​និយាយ​ស្ដាប់​គ្នា​មិន​បាន​ លេស​ឡះ​ខ្លាំង​ ក្ដៅ​ខ្លួន ប្រកាច់ ស្រមើ​ស្រមៃ​ថា​ដូច​មាន​ភ្លើង​ឆេះ​ ឬ​រមាស់​ពេញ​ខ្លួន​ដោយ​គ្មាន​មូលហេតុ ឃើញ​វត្ថុ​ចម្លែក​ដែល​អាច​មើល​ឃើញ​តែ​ម្នាក់​ឯង ដោយសារ​សញ្ញា​ទាំង​នេះ​អាច​លេច​ឡើង​ផ្សេងៗ​គ្នា​ទៅ​តាម​មនុស្ស​ម្នាក់​ៗ​ដូចនេះ​គួរ​ស្វែងរក​ការ​សង្គ្រោះ​បន្ទាន់​ឲ្យ​បាន​ទាន់​ពេល​វេលា​។ មូលហេតុស្រា​ ឬ​ជាតិ​អាល់កុល ​ត្រូវ​បាន​គ្រូពេទ្យ​បង្ហាញ​ថា​មាន​ចលនការ​បន្ថយ​អំពើ​របស់​ប្រព័ន្ធ​ប្រសាទ​ពិសេស​គឺ​ខួរ​ក្បាល​តែ​ម្ដង​។​ នៅ​ពេល​ដែល​មាន​សារធាតុ​ស្រា​នៅ​ក្នុង​មជ្ឈមណ្ឌល​ប្រសាទ​យូរៗ​ទៅ​ខួរក្បាល​នឹង​ស៊ាំ​នឹង​សារធាតុ​នេះ​ លុះ​ពេល​ដែល​យើង​ឈប់​ផឹក​ស្រា​ភ្លាមៗ​រោគសញ្ញា​វា​នឹង​លេច​ឡើង​បង្ក​ជា​បញ្ហា​។ កត្តាហានិភ័យយើង​ជួប​ប្រទះបញ្ហានេះ​​ភាគច្រើន ​គឺ​នៅ​លើ​មនុស្ស​ពេញ​វ័យ​ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​បច្ចុប្បន្ន​ដែល​ស្រា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់​វ័យ​អាច​រក​ជាវ​បាន​តាម​ចិត្ត​នេះ​ យើង​ឃើញ​ថា​កុមារ​មួយ​ចំនួន​តូច ​និង​ក្មេង​ជំទង់​ក៏​រង​គ្រោះ​ដោយ​សារ​ជំងឺ​នេះ​ដែរ។ ​អ្នក​ទាំង​នេះ​នឹង​ប្រឈម​នឹង​ការ​លាង​សម្អាត​​ជាតិ​ពុល​ដែល​មាន​នៅ​ក្នុង​ខ្លួន​នៅមន្ទីរពេទ្យ។ ការ​ផឹក​ជោគ​ជាំ​ស្រវឹង​ខួប​រាល់​ថ្ងៃ​គឺ​ជា​កត្តា​មួយ​ដែល​បង្ហាញ​ថា​កំពុង​ឈាន​ទៅ​រក​គ្រោះថ្នាក់​ដែល​សំគាល់​បាន​តាម​រយៈ៖ ផឹក​លើក​ដាច់​ ៤​កែវ​ ភ្លាមៗ​ចំពោះ​ស្ត្រី ផឹក​លើក​ដាច់​ ៥កែវ​ ឬ​ច្រើន​ជាង​នេះ​ភ្លាមៗ​ចំពោះ​បុរស យោង​តាម​អង្គការ​ការពារ​សុខភាព​និង​គ្រប់គ្រង​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក​គេ​បាន​កំណត់​ថា​​ សម្រាប់​ស្ត្រី​គឺ​ផឹក​លើស​ពី​៨​កែវ​ក្នុង​១​សប្ដាហ៍ ​ហើយ​បុរស​វិញ​គឺ​ផឹក​លើស​ពី​១៥​កែវ​ ដែល​គេ​បែងចែក​ប្រភេទ​គ្រឿង​ស្រវឹង​និង​កំណត់​អត្រា​ក្នុង​មួ​យកែវ​ដូច​ខាង​ក្រោម​នេះ​៖ ១៤៥​ មិល្លីលីត្រ​ នៃ​ស្រា ​ស​ ស្រា​ថ្នាំ​ ស្រា​វីស្គី គោញាក់ ស្រា​ស​បរទេស​ដូចជា​ gin, rum ឬ​ vodka ១៤៤ មិល្លីលីត្រ​ ស្រា​ទំពាំងបាយជូ ២៣៥ មិល្លីលីត្រ ​នៃ​ស្រា​បិទ​ពី​ស្រូវ​សាឡី ៣៥៥ មិល្លីលីត្រ ​ស្រាបៀ រោគវិនិច្ឆ័យ​និង​ការ​ព្យាបាលរោគវិនិច្ឆ័យ គ្រូពេទ្យ​នឹង​សាក​សួរ​ពី​ព័ត៌មាន​ទូទៅ​ និង​ធ្វើ​ការ​ពិនិត្យ​រាង​កាយ​ព្រម​ទាំង​ស្វែង​រក​សញ្ញា​ដូចជា​៖ ញ័រដៃ​ជើង​ បេះដូង​លោត​ញាប់​ សញ្ញា​នៃ​ការ​ខ្វះ​ជាតិ​ទឹក​ និង​គ្រុន​ក្ដៅ​ជា​ដើម​។ បន្ទាប់​មក​គាត់​នឹង​ស្នើ​ឲ្យ​ធ្វើ​តេស្ត​ដើម្បី​វាស់​ជាតិ​ពុល​ក្នុង​ខ្លួន​។ តាម​វិទ្យាស្ថាន​គ្រប់​គ្រង​អាការៈ​ដែល​កើត​ពី​ការ​ញៀន​ជាតិ​ស្រវឹង​បាន​កំណត់​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​នេះ​បាន​ដោយ​គិត​លើ​សញ្ញា​ទាំង​១០​ខាង​ក្រោម​នេះ​៖ លេស​ឡះ​ ថប់​បារម្ភ ហឹង​ត្រចៀក ពិបាក​ផ្ចង់​អារម្មណ៍​ធ្វើ​ការ ឈឺ​ក្បាល ក្អួត​ ឬ​ចង្អោរ បែក​ញើស​ភ្លាម​ៗ​គ្មាន​មូលហេតុ សញ្ញា​រំខាន​លើ​ស្បែក ញ័រ​ដៃ​ជើង ស្រមៃ​ឃើញ​វត្ថុ​ប្លែកៗ​តែ​ម្នាក់​ឯង ហើយ​គ្រូពេទ្យ​នឹង​អាច​សួរ​សំនួរ​ខាង​ក្រោម​ផ្សេង​ទៀត​ដូចជា៖ តើ​ខ្ញុំ​ជា​នរណា? ថ្ងៃនេះ​ជា​ថ្ងៃ​អ្វី? តើ​មាន​អារម្មណ៍​ដូច​មាន​កៅស៊ូ​រឹត​ក្បាល​ដែរ​ឬទេ? ឈឺ​ពោះ​ទេ? តើ​មាន​អារម្មណ៍​ថា​ដូច​មាន​សត្វ​វៀរ​លើ​ស្បែក​ឬទេ? ការ​ព្យាបាល​ ការ​ព្យាបាល​នៅ​ផ្ទះ​៖​ ប្រសិន​ក្នុង​ករណី​អាការៈ​ស្រាល​អាច​មើល​ថែ​បន្ត​នៅ​ផ្ទះ​បាន​មិន​ចាំ​បាច់​សម្រាក​ពេទ្យ​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាងណា​មាន​អ្នក​តាម​ដាន​ស្ថាន​ភាព​ឲ្យ​បាន​ជាប់​លាប់​ក្នុង​ករណី​អាការៈ​ធ្ងន់ធ្ងរ​ត្រូវ​ប្រញាប់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លាម​។​ ដូច​គ្នា​ដែរ អ្នក​ជំងឺ​ត្រូវ​កំណត់​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ទៀង​ទាត់។ ​ប្រសិន​បើ​នៅ​ផ្ទះ​ម្នាក់ឯង​មិន​មាន​គ្នា​មើល​ថែ​ទេ​អាច​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​ពេទ្យ​ដើម្បី​ស្វែង​រក​វិធី​ដោះ​ស្រាយ​ក្នុង​បញ្ហា​នេះ​បាន​។ ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ៖​ នៅ​ពេល​មាន​អាការៈ​ធ្ងន់ធ្ងរ​គឺ​ត្រូវ​ការ​ថែទាំ​ពី​គ្រូពេទ្យ​ហើយ។​ អ្នកជំងឺ​អាច​នឹង​បញ្ចូល​សេរ៉ូម​តាម​សរសៃ​វ៉ែន ​និង​ថ្នាំ​បន្ថយ​អាការៈ​បន្ទាប់​បន្សំ​ផ្សេងៗ​ទៀត។ ការ​ព្យាបាល​ដោយ​ថ្នាំ​៖​ ដែល​នៅ​ពេល​នេះ​យើង​ត្រូវ​ការ​ប្រើ​ថ្នាំ​រំងាប់​អារម្មណ៍​ […]

ស្វែងរក ការញៀន

ការញៀន

តិចនិក​ងាយៗ ជួយដោះស្រាយ​បញ្ហា​ញៀន​លេង​ទូរសព្ទមិនឈប់

សម័យ​នេះ ជា​សម័យ​បច្ចេក​វិទ្យា ហេតុនេះ​បើ​គ្មាន​ស្មាត​ហ្វូន​ច្បាស់​ជា​ពិបាក​ហើយ ប៉ុន្តែយើង​​ត្រូវ​ចេះ​ប្រើ​ឲ្យ​បា​ត្រឹម​ត្រូវ ពិសេស​កុំ​ក្លាយ​ខ្លួន​ជា​មនុស្ស​ញៀន​ទូរសព្ទ។ គ្នា​យើងត្រូវ​ដឹង​ថា ស្មាត​ហ្វូន​យើងអាច​ចាត់​ទុក​មិត្ត​ល្អ​តែ​ ក៏អាចជះឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​ជា​ច្រើន ទាំង​ផ្លូវកាយ ផ្លូវចិត្ត ការ​ប្រាស្រ័យ​ទាក់​ទង ក៏​ដូចជាបញ្ហា​ផ្សេងៗ​ទៀត។ ហេតុនេះ​គួរ​កាត់​បន្ថយ​ខ្លះ​ទៅ ដោយ​ខាង​ក្រោម​នេះ ជា​តិចនិក​ខ្លះៗ​ជួយ​កុំ​ឲ្យញៀន​លេង​ទូរសព្ទ​ពេក។ ១- តាម​ដាន​ការ​ប្រើ​ប្រាស់​របស់​យើង គ្នា​យើង​គិត​ថា​ខ្លួន​ញៀន​លេង​ទូរសព្ទ​មែន​អត់? អ៊ីចឹង​ក្នុង​ទូរសព្ទ​យើង​ច្បាស់​ជាមាន​កម្ម​វិធី​ណា​មួយ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​យើង​ខ្លាំង​មិន​ខាន។ ចំណុច​សំខាន់​នៅ​ត្រង់​នេះ គ្នា​យើង​ត្រូវ​តែ​តាម​ដាន​ការ​ប្រើ​ប្រាស់​របស់​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ។ ព្យាយាម​ចាក​ឆ្ងាយ​ពី​កម្ម​វិធី​ណាមួយ ដែល​យើង​សង្កេត​ឃើញ​ថា យើង​ប្រើ​វា​ច្រើន​ជាង​គេ ព្រោះ​ថាអាច​ជា​មូលហេតុ​​ចម្បង​នាំ​ឲ្យ​យើង​កាន់​ទូរសព្ទមិនលែង។ ប៉ុន្តែ​បើធ្វើ​បែប​នេះ​ហើយ​នៅ​តែ​មិន​​អាច​ជួយ​បាន កុំ​ទាន់​អស់សង្ឃឹម ព្រោះ​មាន​កម្ម​វិធី​ទូរសព្ទ​មួយ​ចំនួន​អ្នក​ជួយ​កុំ​ឲ្យ​ញៀន​ប្រើ​ទូរសព្ទ​បាន​ដូច​ជា កម្មវិធី SPACE ឬ Moment សុទ្ធ​តែ​អាច​ជួយ​យើង​ស្វែង​រក​ចំណុច​កណ្តាល​មួយ​សម្រាប់​ជីវិត និង​ការ​ប្រើ​ទូរសព្ទ តាម​រយៈ​ការ​គ្រប់​គ្រង និង​ការ​កំណត់​ព្រំដែន​ប្រើ​ប្រាស់។ ២- ឈប់​អូស​ចុះ​អូស​ឡើង​ទៀត ចំណុច​នេះ យើង​ច្បាស់​ជា​ទទួល​ស្គាល់​មិន​ខាន ដោយ​សារ​កម្មវិធី​បណ្តា​សង្គម​ល្បីល្បាញ​ជា​ច្រើន ដូចជា Facebook​ Instagram​ Pinterest និង​កម្ម​វិធី​មួយ​ចំនួន​ធំ​ទៀត ត្រូវ​គេ​ច្នៃ​បង្កើត​ឡើង​ជា​មួយ​មុខងារ​អូស​ចុះ​អូស​ឡើង ក៏​ជា​កត្តា​មួយ​នាំ​ឲ្យទទួល​បាន ឬ​ឃើញ​អ្វី​ថ្មីៗ​មិន​ចេះចប់​មិន​ចេះ​ហើយ។ ទោះ​ជា​យ៉ាង​ណា មុខងារ​អូស​ចុះ​អូស​ឡើង ក៏​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ច្បាស់​ការ​ចំពោះ​ពេល​វេលា​ប្រើ​ប្រាស់ ព្រោះ​រឿង​ថ្មីៗ​យើង​មិន​បាន​ដឹង មិន​ធ្លាប់​បាន​ឃើញ នឹង​ទាក់​ចិត្ត​យើង​ឲ្យ​នៅ​ជា​មួយ​ទូរសព្ទ​កាន់​តែ​យូរ។ ដូច​គ្នា​យើង​ដឹង​ស្រាប់ លើ​បណ្តាញ​សង្គម គឺ​មាន​រឿង​ថ្មីៗ​មិន​ចេញ​ចប់​មិន​ចេញ​ហើយ អាច​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល និង​ចង់​តាម​ដាន​តទៅ​ទៀត នាំ​ឲ្យ​ខួរ​ក្បាល​យើង […]


ការញៀន

ប្រើទូរសព្ទដៃរបៀបនេះរាល់ថ្ងៃ អាចបង្កបញ្ហាមួយចំនួនដល់សុខភាព

ទុក​ទូរសព្ទ​ក្បែរ​ខ្លួន​ពេល​គេង​ ព្រោះ​​​ដាក់​រោទ៍​​ងាយ​ភ្ញាក់​​ពេល​ព្រឹក ឬ​ដាក់​វា​ក្បែរ​ខ្លួន​ពេល​គេង​​ ព្រោះ​​​ប្រើ​ Apps តាម​ដាន​​គុណភាព​ដំណេក។ តែ​យ៉ាង​ណា​មិញ វិធី​ទាំង​នោះ​ពុំ​បាន​ផ្ដល់ផល​ល្អ​ដល់​សុខភាព​នោះ​ទេ ការ​ស្រាវជ្រាវ​​​​មួយ​ចំនួន​បាន​បង្ហាញ​ពី​ផល​វិបាក​ដែល​កើត​មាន តាម​រយៈ​ទម្លាប់​ប្រើ​ទូរសព្ទ​របៀប​នេះ៖ ១. គេង​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន​ ទូរសព្ទ​គឺ​ជា​គ្រឿង​អេឡិចត្រូម៉ាញ៉េទិក បញ្ចេញ​រលក​សញ្ញា ដែល​មាន​ន័យ​​ថា​​គ្រឿង​ទទួល​ និង​បញ្ជូន​រលក​សញ្ញា​ ដើម្បី​អាច​ទាក់​ទង​គ្នា​បាន​។ ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា រលក​សញ្ញា​នោះ​អាច​ប៉ះ​ពាល់​ដល់​ខួរ​ក្បាល​​ ប្រសិន​បើនៅ​​ក្បែរ​រលក​សញ្ញា​នោះ​ជា​ច្រើន​ម៉ោង បន្ថែម​ពី​នោះ​វា​ក៏​រំខាន​ដល់​ការ​គេង​ ប៉ះ​ពាល់​ដល់​គុណ​ភាព​ដំណេក​​ផង​ដែរ​។ ដូច​នេះ​ដំណោះ​ស្រាយ​គឺ ការ​បិទ​ទូរសព្ទ ឬ​ទុក​វា​ឱ្យ​ឆ្ងាយ​ពី​ខ្លួន​​នៅ​​ម៉ោង​គេង។ ២. ត្រូវ​ពន្លឺ​ Blue Light ច្រើន ពន្លឺ​ចេញ​ពី​អេក្រង់​ទូរសព្ទ​ ឬ​គ្រឿង​អេឡិច​ត្រូនិក​ផ្សេង​ៗ​ទៀត គេ​ឱ្យ​ឈ្មោះ​ថា Blue Light ។ ពន្លឺ​នេះ​ បើ​​រាងកាយ​​ និង​ភ្នែក​​​ទទួល​យក​យូរ​​ម៉ោង​ពេក នឹង​មាន​ផល​ប៉ះ​ពាល់​លើ​អ័រម៉ូនអ័រម៉ូន​ដំណេក​​ (អ័រម៉ូន​មេឡាតូនីន) ច្រើនធ្វើ​​ឱ្យ​កម្រិត​​នៃ​ការ​គេង​លក់​ស្កប់​ស្កល់​​ថយ​ចុះ។ លើស​ពី​នេះ ពន្លឺ​ខាង​លើ​ក៏​បង្ក​​ជា​អាការៈ​​ឈឺ​ក្បាល និង​មាន​បញ្ហា​ឈឺ​​ភ្នែក​ផង​ដែរ។ ដំណោះ​ស្រាយ​នោះ​ការ​​បន្ថយ​កម្រិត​ពន្លឺ (Light Filter) ដែល​​បន្ថយ​ហានិភ័យ​ខាង​លើ​បាន​​មួយ​​កម្រិត។ អត្ថបទពាក់ព័ន្ធ៖ ចុចទូរសព្ទច្រើន​ ប្រយ័ត្ន​រលាកសន្លាក់ឆ្អឹងដៃ យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ ៣. ដាក់​ទូរសព្ទ​ប៉ះ​ផ្ទាល់​នឹង​ស្បែក​​ រលក​សញ្ញា​បញ្ជូន​ទៅ​ទូរសព្ទ​​មាន​ប្រហែល ៩០០​ MHZ ដែល​​ធ្វើ​ឱ្យ​ទូរសព្ទ​ក្តៅ ហើយ​ការ​សិក្សា​បាន​បង្ហាញ​ថា ស្បែក​ងាយ​នឹង​ស្រូប​យក​កម្តៅ​នោះ​ ហើយ​អាច​មាន​ទំនាក់​ទំនង​ជា​ជំងឺ​មហារីក។ […]


ការញៀន

សម្គាល់មនុស្សញៀនស្រា អត់មិនបាន តាមរយៈអាការៈទាំងនេះ

ពេលឃើញ​មនុស្ស​ណា​ម្នាក់​ផឹក​ស្រា​មិន​ឈប់ យើង​តែង​ហៅ​ថា «មនុស្ស​ញៀន​ស្រា» តែ​ក្រៅ​ពី​នោះ​នៅ​មាន​អាការៈ​ផ្សេង​ៗ និង​ផល​ប៉ះពាល់​ដែល​អ្នក​ខ្លះ​មិន​ដឹង។ លោក​វេជ្ជបណ្ឌិត លី ឬទ្ធីគុណ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ញៀនស្រា​ជួប​បញ្ហា​ច្រើន​ណាស់ ក្នុង​នោះ​បញ្ហា​ធំច្រើនយ៉ាង​​ខូច​ថ្លើម រលាកថ្លើម ក្រិនថ្លើម និង​ប៉ះពាល់​ដល់​ខួរក្បាល។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ញៀន​ស្រា​សរីរាង្គ​ផ្សេង​ៗ​នឹង​ជួប​បញ្ហា​ដូចជា​ជំងឺ​ក្រិន​ថ្លើម​ជា​ចម្បង ហើយ​ក្រៅ​ពី​នោះ​អ្នក​ញៀន​ស្រា​តែងតែ​ ចុះ​ថយ​ការ​គិត ច្រឡំ ភ្លេចភ្លាំង  វង្វេងវង្វាន់ស្មារតី ហើយ​ដំណាក់​កាល​ធ្ងន់ធ្ងរ ​គឺ​ក្លាយ​ជា​ជំងឺ​មហារីក។ ក្រៅ​ពី​ធ្វើ​ទុក្ខ​ពេល​ផឹក អ្នក​ដែល​ញៀន​ស្រា​អត់​វា​មិន​បាន​ឡើយ ដោយ​អាច​សង្កេត​ឃើញ​តាម​រយៈ​​អាកាៈ​ផ្សេង​ៗ​ទៀត​ដូចជា៖ – ចង្វាក់​បេះដូង​ដើរ​ញាប់ – តក់ស្លុត – ថប់បារម្ភ – ក្អួត​ចង្អោរ – ឈឺក្បាល – បែកញើស – ឆាប់​ខឹង -ញ័រដៃជើង – ឡេះឡះ – គេង​មិន​លក់។ អត្ថបទពាក់ព័ន្ធ៖ ប្រយ័ត្នបន្តិច! អ្នកម៉ាប់ៗគួរពិនិត្យ និងផ្ទៀងផ្ទាត់រោគសញ្ញាខ្លាញ់រុំថ្លើម ក្រែងអត់ដឹងខ្លួន លោក​បន្ត​ទៀត​ថា ដំណើរការ​ញៀន​ស្រា​គឺ​នៅ​ពេល​​សារធាតុ​គីមី​ ​ចូល​ទៅ​ដល់​ក្នុង​ខួរក្បាល​ដែល​ស្រា​នោះ​សម្បូរ​ទៅ​ដោយសារ​ជាតិ​អេតាណុល។ ជាតិ​អាល់កុល​តែងតែ​ជួយ​ជំរុញ​ការ​ផលិត dopamine និង​អ័រម៉ូន endorphins ផ្ដល់​នូវ​អារម្មណ៍​រីករាយ​ពេល​បាន​ផឹក​វា និង​កាន់តែ​ចង់​ផឹក​វា​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការញៀន

យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ

លោក​ស្រី​វេជ្ជបណ្ឌិត​​​​ឯក​ទេស​ជំងឺ​ទូ​ទៅ​​មក​ពី​ប្រទេស​អង់គ្លេស បាន​ឲ្យ​ដឹង​ជា​ការ​ប្រុង​ប្រយ័ត្ន​ថា ការ​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក​ (បត់​ជើង​ធំ) នឹង​បង្ក​ទៅ​ជា​បញ្ហា​ធំ​ ព្រោះ​អាច​បណ្ដាលឲ្យកើត​ជំងឺ​ឫស​ដូង​បាត។ លោក​ស្រី​វេជ្ជបណ្ឌិត Sarah Jarvis ដែល​ជា​ម្ចាស់​គ្លីនិក​ Patient info នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​បាន​​លើក​ឡើង​បែប​នេះ ដោយ​បាន​ពន្យល់​ប្រាប់​សារព័ត៌មាន Daily Mail ថា អ្វី​ដែល​​អាច​បង្ក​ទៅ​ជា​ជំងឺ​ដូច​ខាង​​លើ​នេះ ព្រោះ​មនុស្ស​សម័យ​នេះ​មាន​​​ទម្លាប់​អង្គុយ​យូរ​ៗ​នៅ​បន្ទប់​ទឹក ពិសេស​ដោយ​សារ​ការ​យក​ទូរសព្ទ​ ឬ​សៀវភៅ​ដែល​គេ​ចូល​ចិត្ត​​​ចូល​ទៅ​ជា​មួយ បាន​បង្ក​ហានិភ័យ​ដល់​ចុង​ព្រោះ​វៀន​ធំ​​ នៅ​ពេល​បន្ទោរបង់។ លោក​ស្រី​វេជ្ជបណ្ឌិត​អង់គ្លេស​រូប​នេះ បាន​ពន្យល់​ទៀត​ថា នៅ​ពេល​ ចំណាយ​ពេល​ចុច​ទូរសព្ទ​ ឬ​អាន​សៀវភៅ​ ជា​ការ​​កម្សាន្ត​​ជា​ហេតុ​ឲ្យ​យើង​អង្គុយ​យូរ​ក្នុង​បន្ទប់​ទឹក ហើយ​ការ​អង្គុយ​យូរ​​ៗ​នេះ ធ្វើ​ឲ្យ​ផ្នែក​ពោះ​របស់​យើង​ដាក់​សម្ពាធ​ខ្លាំង​​ទៅ​លើ សរសៃ​ឈាម​នៃ​ចុង​ពោះ​វៀន​ផ្នែក​ខាង​ក្រោម ធ្វើ​ឲ្យ​វា​ឡើង​ហើម​ប៉ោង។ ជា​មួយ​​អាការៈ​បែប​នេះ​យូរ​ នឹង​អាច​បង្ក​ឡើង​ទៅ​ជា​ជំងឺ​ឫស​ដូង​បាត​បាន នេះ​បើ​តាម​លោក​​ស្រី​វេជ្ជបណ្ឌិត​​បាន​លើក​ឡើង។ ហើយ​ការ​សិក្សា​ស្រាវជ្រាវ​ពី​មុន​ៗ របស់​​ក្រុម​ស្រាវជ្រាវ​ផ្សេងៗ ក៏​បាន​បង្ហាញ​ដូច​ទៅ​នឹង​លោក​ស្រី Sarah ផង​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ប្រើបន្ទប់ទឹករួមគ្នា អាចឆ្លងជំងឺកាមរោគ? ចំណុច​សំខាន់ទាំង ៨ នៅ​ក្នុងផ្ទះ ចាំបាច់​ត្រូវ​អនាម័យ ដោយ​សារ​បញ្ហា​ដូច​ខាង​​លើ​នេះ វេជ្ជបណ្ឌិត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​នេះ បាន​ណែ​នាំ​ ជា​ពិសេស​អ្នក​ចូល​ចិត្ត​យក​ទូរសព្ទ​ ទៅ​ចុច ឬ​​ចូល​ចិត្ត​អាន​សៀវភៅ​ពេល​ចូល​បន្ទប់​ទឹក ឲ្យ​កាត់​បន្ថយ​​តាម​ដែល​អាច​ធ្វើ​បាន៕ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ […]


ការញៀន

ហ្គេមឌីជីថល​មានប្រយោជន៍ធំៗបី តែធ្វើម៉េចកុំបណ្ដោយដល់ថ្នាក់ញៀន

អ្នក​ជំនាញ​មក​ពី​ប្រទេស​អូស្រ្តាលី បាន​បង្ហាញ​ពី​​ផល​ប្រយោជន៍​មួយ​ចំនួន ដែល​​អ្នក​លេង​ហ្គេម ឬ​អ្នក​ដែល​អាច​​នឹង​ចូល​ចិត្ត​លេង​ហ្គេម​កម្សាន្ត​ អាច​ស្វែង​យល់ តែ​ទន្ទឹម​នឹង​នោះ លោក​ក៏​រំលឹក​ពី​រឿង​ ​គិត​គូរ​​ឲ្យ​មាន​តុល្យភាព​ចំពោះ​សុខភាព​ផង​ដែរ​។ សាស្រ្តាចារ្យ និង​ជា​អ្នក​ចិត្តវិទ្យា នៃ​សាកលវិទ្យាល័យ Queensland អូស្រា្តលី គឺ​លោក Daniel Johnson ដែល​លោក​ធ្លាប់​មាន​បទ​ពិសោធន៍​​ផ្តល់​ជា​គំនិត​​ ក្នុង​វិស័យ​បង្កើត​ហ្គេម​ផង​ដែរ​នោះ បាន​លើក​ឡើង​ថា ហ្គេម​ដែល​ជា​ល្បែង​កម្សាន្ត​ឌីជីថល អាច​បំពេញ​គុណ​សម្បត្តិ​បី​យ៉ាង។ គុណ​សម្បត្តិ​ទាំង​បី​នោះ មាន​ដូច​ជា អារម្មណ៍​ល្អ​​រីក​រាយ ការ​ស្វែង​យល់​ពី​ខ្លួន​ឯង​ដោយ​ឯករាជ្យ និង​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ (តែ​ក្នុង​បណ្តាញ​អ៊ិនធឺណិត)។ លោក​សាស្រ្តាចារ្យ​បាន​ពន្យល់​​ពី​គុណសម្បត្តិ​មួយ​ៗ​ថា ទី​១៖ អារម្មណ៍​ល្អ​រីក​រាយ គឺ​​អារម្មណ៍​របស់​​លេង​ហ្គេម​កម្សាន្ត​នោះ គឺ​អាច​ស្វែង​រក​ ប្រភេទ​ហ្គេម​ណា ដែល​ត្រូវ​នឹង​ចំណូល​ចិត្ត​របស់​ខ្លួន ហើយ​អាច​បង្ក​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​រី​ក​រាយ​បាន។ ទី​២​៖ ឯករាជ្យ បែប​នេះ មាន​ន័យ​ថា ប្រភេទ​ហ្គេម​ដែល​គេ​លេង តួ​យ៉ាង​ដូច​ជា ហ្គេម​ខ្លះ​បង្កើត​ឡើង​តាម​ សាច់​រឿង​ភាគ ហើយ​ទាម​ទារ​ឲ្យ​អ្នក​លេង​ដើរ​តួ​ជា​វីរបុរស RPG (Role-Play Gaming) ដូច​នេះ​គេ​អាច​ប្រើ​យុទ្ធសាស្រ្ត​ និង​ការ​ពិចារណារ​របស់​ខ្លួន​​ ឲ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ក្នុង​ហ្គេម។ ទី​៣៖ គឺ​ទំនាក់​ទំនង ការ​លេង​ហ្គេម ប្រភេទ​អន​ឡាញ បាន​ធ្វើ​ឲ្យ​ពួក​គេ​ (អ្នក​លេង​ហ្គេម​) អាច​បង្កើន​ទំនាក់​ទំនង​ យ៉ាង​ប្រសើរ និង​ស្មារតី […]


ការញៀន

វិន័យ៥ខែ ធ្វើឲ្យអ្នកញៀនថ្នាំម្នាក់ក្លាយជា បុរសសាច់ដុំ និងជាអ្នកប្រឹក្សាលើកទឹកចិត្ត​

បុរស​​អតីត​​ ​ចុង​ភៅ​ម្ហូប​ជប៉ុន មក​ពី​រដ្ឋ Los Angeles សហរដ្ឋអាមេរិក ហើយ​ដែល​ធ្លាប់​ធ្លាក់​ខ្លួន​ញៀន​ថ្នាំ​​នោះ ឥលូវ​នេះ​បាន​ក្លាយ​ជា បុរស​សង្ហា សុខភាព​មាំ​មួន ហើយ​ក៏​ជា​អ្នក​ប្រឹក្សា​លើក​ទឹក​ចិត្ត​ ផង​នោះ​ បាន​បង្ហើប​ពី​ហេតុ​ផល​ចំបង​ធ្វើ​ឲ្យ​ លោក​ប្រែ​ប្រួល​បែប​នេះ។ លោក Taylor Reichelt ដែល​សព្វ​ថ្ងៃ​មាន​មុខ​ងារ ជា​អ្នក​បង្កើត​មាតិកា សម្រាប់​ក្រុមហ៊ុន​​​ផ្សព្វផ្សាយ​មួយ​ផង​នោះ បាន​​រៀប​រាប់​តាំង​ពី​ដំណើរ​ដើម​ទង ថា​ដំបូង​ឡើយ នៅ​វ័យ​២២​ឆ្នាំ លោក​ធ្លាប់​ជួប​បញ្ហា​ បាត់​បង់​ការងារ​ធ្វើ (ចុង​ភៅ) ដែល​ជា​ចំណូល​សំខាន់ រហូត​បាក់​ទឹក​ចិត្ត ឈាន​ដល់​ការ​ប្រើ​ប្រាស់ ម្សៅ​កូកាអ៊ីន ក៏​ដូច​ជា​ហេរូអ៊ីន​​ទៀត​ផង។ អ្វី​ដែល​កាន់​តែ​ធ្ងន់​ធ្ងរ​ទៀត​នោះ គឺ​​​សារជាតិ​ញៀន​ទាំង​នោះ ធ្វើ​ឲ្យ​លោក​លែង​ខ្លាច រហូត​ធ្លាប់​ចាក់​ដៃ និង​អារ​ដៃ​ ធ្វើ​បាប​ខ្លួន​ឯង ក៏​មាន។ ដោយ​ឃើញ​សភាព​កូន​ខ្លួន​​កាន់​តែ​ធ្ងន់​ធ្ងរ ម្តាយ​របស់​​លោក បាន​ព្យាយាម​នាំ​លោក ទៅ​​កាន់​មជ្ឈមណ្ឌល​បន្សាបគ្រឿងញៀន​ក្នុង​ទី​ក្រុង​ខាង​លើ។ ​នៅ​ទី​នោះ​ហើយដែល​លោក​ត្រូវ​ធ្វើ​តាម​វិន័យ​ ៥​ខែ​រហូត​មាន​ជីវិត​ថ្មី​ ដូច​ពេល​នេះ។ តាម​សម្តី​​បុរស​ជនជាតិ​អាមេរិក​នេះ បន្ថែម​ថា នៅ​មណ្ឌល​បន្សាប ទី​នោះ គេ​បាន​ផ្តាច់​លោក​​​ឆ្ងាយ​ពី​ថ្នាំ​ញៀន រហូត​​លោក​អាច​គ្រប់​គ្រង​រាង​កាយ​ខ្លួន​ឯង​វិញ​បាន។ លោក​បញ្ជាក់​ថា នៅ​រយៈ​ពេល​ដ៏​តឹង​រឹង​ នៅ​មណ្ឌល លោក​ត្រូវ រស់​នៅ​មាន​អនាម័យ ត្រូវ​​ហាត់​ប្រាណ ទទួល​ទាន​អាហារ​​មាន​ជីវជាតិ​គ្រប់ […]


ការញៀន

ចូលមហាវិទ្យាល័យថ្មីថ្មោង ត្រូវប្រយ័ត្នបញ្ហាសុខភាពទាំងនេះ!

គ្រាន់​តែ​អ៊ុត​លទ្ធផល​ប្រលង​បាក់​ឌុប​ជាប់​ភ្លាម រំភើប​ចង់​ហោះ​ ទម្រាំ​ដល់​ថ្ងៃ​ឈាន​ជើង​ចូល​មហាវិទ្យាល័យ​ កាន់​តែ​រំភើប​ថែម​ទៀត មិនអ៊ីចឹង? យ៉ាងណា​ ប្អូនៗ​ត្រូវ​ចាំ​ ការ​ចាប់​ផ្តើម​ថ្នាក់​ឧត្តមសិក្សា ជាការ​បោះ​ជំហាន​ថ្មី​មួយទៀត ​ឆ្ពោះ​ទៅ​រក​អនាគត​ភ្លឺ​ស្វាង ប៉ុន្តែ​ក៏​ជា​ពេល​វេលា​ត្រូវ​ប្រឈម​មុខ​បញ្ហា​ជាច្រើន ទាមទារ​ការសម្រេច​ចិត្ត​ត្រឹម​ត្រូវ និងឆ្លាតវ័យ បើមិន​អ៊ីចឹង ច្បាស់​ជាធ្លាក់ខ្លួន​ក្នុង​បញ្ហា​សុខភាព​ទាំង ៥​ “Hello គ្រូពេទ្យ” លើក​ឡើង​ពេល​នេះមិន​ខាន។ ១- ស្ត្រេស រៀន​ថ្នាក់​ខ្ពស់ គឺ​​ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ការងារ និង​កិច្ចការ​សាលា​ច្រើន។ ដោយ​ហេតុ​នេះ​ហើយ យើង​​អាច​ប្រឈម​រឿង​ស្រ្តេសច្រើន គេង​មិន​លក់ នាំ​ឲ្យរៀន​មិន​ទាន់​គេ មាន​អារម្មណ៍​មិន​នឹង​នរ​ទៀត​ផង។ បើធ្ងន់​ធ្ងរ គឺ​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការ​សិក្សា​ និង​ជីវិត​ប្រចាំ​ថ្ងៃតែ​ម្តង។ ២- ញៀនថ្នាំ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ ព្រោះ​មាន​ប្អូនៗ​​ទើប​ឈាន​ជើង​ចូលសិក្សា​ថ្នាក់​មហាវិទ្យាល័យ​មួយ​ចំនួន ដោយ​សារ​សប្បាយ​ភ្លេច​ខ្លួន ក៏​ផុង​​ជា​មួយ​​​ថ្នាំ​ញៀន ខណៈសិស្ស​មួយ​ចំនួន​ទៀត​ បាន​ជ្រើស​យក​ថ្នាំ​មាន​ផ្ទុក​សារធាតុ​ញៀន​មក​ប្រើប្រាស់ ​ដើម្បី​មាន​កម្លាំង​រៀន​ដល់​យប់​ជ្រៅ ខណៈថ្នាំព្យាបាល​បញ្ហា​ស្ត្រេស​មួយ​ចំនួនមាន​ផ្ទុក​សារធាតុ​ញៀន ដូច​ជាថ្នាំ Ritalin និង Adderall ត្រូវគេ​ជឿ​ថា ស្ថិត​ក្នុង​ចំណោម​ថ្នាំ​ពេញ​​និយម ដែល​សិស្សចូល​ចិត្ត​​ប្រើ​ដើម្បី​បំបាត់បញ្ហា​​ស្រ្តេស ​និង​រៀនឲ្យ​បាន​ខ្លាំងក្លា។ ៣- ឆ្លង​ជំងឺកាមរោគ ស្ថិត​ក្នុង​វ័យ​មហាវិទ្យាល័យ ក៏​ជាវ័យ​មួយ​ក្មេងៗ​កំពុង​មាន​អារម្មណ៍​ផ្លូវ​ភេទ​ខ្លាំង​ក្លា នាំ​ឲ្យ​មាន​រួម​ភេទ​ដោយ​មិន​បាន​ការពារ។ យោង​តាម​មជ្ឈមណ្ឌលការពារជំងឺឆ្លង នៅ​អាមេរិក ​បង្ហាញថា​ ក្នុងមួយ​ឆ្នាំ​ៗ មាន​អ្ន​កឆ្លង​ជំងឺ​កាមរោគ​ប្រមាណ ​២០​លាន​នាក់​ ដែល​សុទ្ធ​តែ​ស្ថិត​នៅ​ចន្លោះ​វ័យ ១៥-២៤ ​ឆ្នាំ។ ទោះ​បី​ជំងឺកាម​រោគ​ភាគ​ច្រើន ​អាច​ព្យាបាល​ជា​ដាច់​ក៏​ដោយ ក៏​មាន​ជំងឺ​ខ្លះ ​អាច​នៅ​រ៉ាំ​រ៉ៃ​មួយ​ជីវិត​ផង​ដែរ។ ៤- គ្រោះថ្នាក់ដោយសារគ្រឿងស្រវឹង ការផឹក​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់​ស្ត្រេសក្រោយ​ការសិក្សា […]


ការញៀន

សាក ៦ ចំណុច​​នេះ លែង​ព្រួយ​រឿង​ពុល​ឡាន

គ្នា​យើង​ដែល​ពុល​ឡាន ឲ្យ​តែ​មាន​​គម្រោង​ទៅ​ឆ្ងាយ​ម្តងៗ ដឹង​តែ​មាន​អារម្មណ៍​មិន​ស្រួល​ហើយ។ ពុល​ឡាន​ម្តងៗ​ទាំង​ក្មេង​ទាំង​ចាស់ ពិបាក​ក្នុង​ខ្លួន​ខ្លាំង វិលមុខ ឈឺក្បាល​ ពេលខ្លះ​ចង់ក្អួត​ក៏ក្អួត​មិន​ចេញ។ អាការៈ​ពុលឡាន​អាច​មក​ពី​សុខភាព​យើង​ខ្សោយ ឬ​ក៏​យើង​ធ្វើ​សកម្មភាព​មួយ​ចំនួន​ពេល​កំពុង​ធ្វើ​ដំណើរ ទើប​ជំរុញ​ឲ្យ​មាន​អារម្មណ៍​ធីងធោង បែកញើស វិលមុខ ចេញទឹកមាត់ បង្ក​ទៅ​ជា​ពុល​ឡាន​តែ​ម្តង។ ខាងក្រោម​នេះ​ជា​តិចនិក​សាមញ្ញ​មួយចំនួន ដែល​អាច​ជួយ​បំបាត់​អាការៈ​ពុលឡាន៖ ១- កុំ​ញ៉ាំ​អាហារ​ច្រើន​ពេក មុន​ចាប់​ផ្តើម​ចេញ​ដំណើរ អ្នក​ដែល​ពុល​ឡាន​​មិន​​ត្រូវ​ញ៉ាំ​អាហារ ឬ​នំ​ចំណី​​ច្រើន​ពេក​នោះ​ទេ ពិសេស​ពួក​អាហារ​ហឹរៗ ឬ​អាហារ​ខ្លាញ់​ច្រើន​ពេក​ទេ។ ២-កុំអានសៀវភៅ ឬចុចទូរស័ព្ទ  ត្រូវ​ចាំ​ទុក​បើ​យើង​ពុល​ឡាន មិន​ត្រូវ​អាន​សៀវភៅ ឬ​ចុច​ទូរស័ព្ទ​ពេល​កំពុងជិះឡាន​ឲ្យ​សោះ ត្រូវផ្ចង់អារម្មណ៍ មើល​ទៅ​មុខ​ឲ្យ​បាន​ច្រើន។ ៣- អង្គុយនៅក្បែរបង្អួច ឬកន្លែងមិនអាប់អួរ បរិយាកាស​អាប់អួរ ពិសេស​​កន្លែង​ដែល​បិទជិត មិន​អាចមើល​ឃើញ​ធម្មជាតិ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​យើង​ពុល​ឡាន​ដែរ យកល្អ​គួរ​តែ​អង្គុយ​នៅ​កៅអី​ឡាន​ខាង​មុខ ឬ​ក្បែរ​បង្អួច។ ៤- ញ៉ាំស្ករហឹរៗ ការ​ញ៉ាំ​ស្ករ​ហឹរៗ ពិសេស​ពពួក​ស្ករ​គ្រាប់​ដែល​ចម្រាញ់​ចេញ​ពីរុក្ខជាតិ ឬបន្លែ ដូចជាស្ករខ្ញី ក៏អាចជួយបំបាត់អាការៈពុលឡានបានដែរ។ ៥- និយាយ ឬ​ច្រៀង​លេង ពេល​ធ្វើ​ដំណើរ​យើង​ត្រូវ​ធ្វើ​ចិត្តឲ្យ​សប្បាយ​រីករាយ ព្យាយាម​និយាយ ឬ​ច្រៀង​លេង​ឲ្យ​បាន​ច្រើន​ជាមួយ​អ្នក​​រួម​ដំណើរ​ជាមួយ នោះ​អាការៈ​ពុល​ឡាន​ក៏​កាត់​បន្ថយ​ទៅ​តាម​នោះ​ដែរ។ ៦- ប្រើថ្នាំជំនួយ បើ​ដឹង​ថា​ខ្លួន​យើង​ពុល​ឡាន មុន​នឹង​ចេញ​ដំណើរ​យើង​អាច​ទិញ​ថ្នាំ​បំបាត់​ពុល​ឡាន​ដោយ​វេជ្ជបញ្ជា​មក​លេប​បាន។ ជា​ទូទៅ​គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ញ៉ាំ​ថ្នាំ​នោះ ២០ ឬ៣០នាទី មុន​ចេញ​ដំណើរ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ការញៀន

Work Addiction (ជំងឺ​ញៀន​​​ការងារ)

និយមន័យ១- អ្វីជាការញៀនការងារ? ញៀន​ការងារ គឺ​ជា​ជំងឺ​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​មួយ ជា​អាកប្បកិរិយា​មួយ​មិន​អាច​គ្រប់​គ្រង​បាន គឺ​ដូច​ជា​មនុស្ស​ញៀន​ថ្នាំ​អញ្ចឹងដែរ។ ញៀន​ការងារ​មាន​អារម្មណ៍​សប្បាយ​ពេល​ធ្វើ​ការ ដូច្នេះ​ទើប​ធ្វើ​ឲ្យ​ពួក​គេ​បន្ត​ធ្វើ​ការ​មិន​ខ្វល់​ពី​ពេល​វេលា ក្នុង​ចេតនា​អាច​ផ្តល់​អារម្មណ៍​សប្បាយ​សុខ​ស្រួល​ដល់​ខ្លួន​ឯង។ ជំងឺ​ញៀន​ការងារ គឺ​មិន​អាច​តាំង​ចិត្ត​ឈប់​ធ្វើ​ការ​បាន​ទេ ទោះ​ជា​ដឹង​ថា​ ផល​វិបាក​អាច​ប៉ះពាល់​ដល់​ជីវិ រាង​កាយ ឬ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ដោយ។ ២- កើត​មាន​ញឹកញាប់​ដែរ​ទេ? តាម​ការ​ស្រោវ​ជ្រាវ​ ប្រមាណ ៥–១០% នៃ​ពលរដ្ឋ អាមរិក​ កើត​ជំងឺ​ញៀន​ការ​ងារ ខណៈ​ការ​ស្រាវ​ជ្រាវ​ផ្សេង​ទៀត គឺ​កើន២៥% ឯណោះ។ ដោយ​សារ​ជំងឺ​ញៀន​ការងារ​មាន​អត្រា​ខ្ពស់​ ហើយ​មនុស្ស​ភាគ​ច្រើន​លើ​ពិភព​លោក ប្រកប​របប​ចិញ្ចឹម​ជីវិត​ ដោយ​ធ្វើ​ការ ហេតុ​នេះ​ទើប​ត្រូវ​យល់​ដឹង​ឲ្យ​ច្បាស់​ថា​អ្វី គឺ​ជា​ជំងឺញៀន​ការងារ។ រោគសញ្ញា៣- រោគ​សញ្ញា​មាន​អ្វី​ខ្លះ? មនុស្ស​ញៀន​នឹង​ការងារ តែង​តែ​ព្យាយាម​ប្រាប់​ដាក់​មូល​ហេតុលើ​ខ្លួន​ឯង ថា​ធ្វើ​ការងារ​ច្រើន​ជា​រឿង​ល្អ អាច​ជួយ​ឲ្យ​ទទួល​បាន​ជោគ​ជ័យ។ ករណី​ខ្លះ អាច​គ្រាន់​តែ​ប្រឹង​ធ្វើ​ការងារ​ធម្មតា​ ឬ​ខ្លះ​ទៀត​គឺ​ដើម្បី​ភាព​ជោគជ័យ។ យ៉ាង​ណា មហិច្ចតា និង​ជំងឺ​ញៀន​ធ្វើការ គឺ​ខុស​គ្នា​ទាំង​ស្រុង។ គ្នា​យើង​ញៀន​នឹង​ការងារ អាច​ខំ​ធ្វើ​ការ​ឲ្យ​លឿន​ដើម្បី​ចៀស​បញ្ហា​ជីវិត​របស់​ខ្លួន។ វា​ស្រដៀង​នឹង​ការ​ញៀន​ដទៃ​ទៀត​ដែរ គឺ​ពួក​គេ​អាច​នឹង​មិន​ដឹង ឬ​មិន​គិតពី​ផល​អវិជ្ជមាន​ឡើយ។ រោគ​សញ្ញា​ញៀន​​ការ​ងារ​រួម​មាន៖ – នៅ​កន្លែង​ធ្វើ​ការ​យូរ​ម៉ោង​ សូម្បី​ពេល​មិន​ចាំ​បាច់ – គេង​មិន​គ្រប់​គ្រាន់ ដើម្បី​ចូលរួម​ក្នុង​គម្រោង​ការងារ ឬ​បញ្ចប់​ការ​ងារ​ណា​មួយ – ជក់ចិត្ត​នឹង​ភាព​ជោគជ័យ ដែល​ជាប់​ទាក់ទង​ទៅ​នឹង​ការងារ – ភ័យ​ខ្លាច​ខ្លាំង​ចំពោះ​ការ​បរាជ័យ​នៅ​កន្លែង​ធ្វើការ – ឆ្កួត​នឹង​ការ​ទំនាក់​ទំនង​ប្រតិបត្តិ​ការ​ងារ – ខូច​ខាច​ទំនាក់​ទំនង​ផ្ទាល់​ខ្លួន ដោយ​សារ​តែ​ការងារ – មាន​ការ​ប្រុង​ប្រយ័ត្ន​​ការងារ​ខ្លាំង – ធ្វើ​ការងារ ដើម្បី​ផ្តាច់​ខ្លួន​ពី​ទំនាក់​ទំនង​ផ្សេងៗ – […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស