គ្នាយើងខ្លះ ប្រហែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ដូច្នេះមិនសូវចេះខឹងច្រើនទេ តែខ្លះទៀត ប្រហែលជាខឹងច្រើន និងញឹកញាប់ ដោយសារបញ្ហាផ្សេងៗ មិនដូចចិត្ត ឬការគ្រោងទុក។ សម្រាប់អ្នកខឹងច្រើន គួរដឹងថា ខឹងច្រើន មិនត្រឹមតែធ្វើឲ្យអារម្មណ៍មិនល្អប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យយើងឡើងទម្ងន់ទៀត។
កំហឹង គឺស្ថិតនៅក្នុងអារម្មណ៍របស់យើង ប៉ុន្ដែនៅពេលយើងខឹង រាងកាយរបស់យើង បញ្ចេញអ័រម៉ូន Adrenaline ដែលធ្វើឲ្យយើងស្លន់ (Fight or Flight) និងថប់បារម្ភ ហើយវាធ្វើឲ្យយើងមិនឃ្លានអាហារនោះទេ។ ប៉ុន្ដែផលប៉ះពាល់នេះ មានរយៈពេលខ្លីប៉ុណ្ណោះ។
ក្រោយកម្រិតអ័រម៉ូន Adrenaline ធ្លាក់ចុះវិញ យើងមានអារម្មណ៍ត្រូវការបំពេញថាមពលដែលបាត់បង់ ហើយយើងចាប់ផ្ដើមឃ្លានអាហារ។ ប៉ុន្ដែដោយសារនៅយើងថប់បារម្ភ ដូច្នេះវាអាចបណ្ដាលឲ្យយើងញ៉ាំអាហារតាមអារម្មណ៍ និងអត់ខ្វល់នោះទេ។ នេះមានន័យថា យើងអាចអាចញ៉ាំអាហារជាច្រើន និងពុំមានសុខភាពល្អ ដែលងាយធ្វើឲ្យយើង ឡើងទម្ងន់។
អត្ថបទពាក់ព័ន្ធ៖ កំហឹង ប៉ះពាល់សុខភាពជាងកើតទុក្ខទៀត ចឹងកុំធ្វើឲ្យប៉ាម៉ាក់ខឹងច្រើនពេក
ដូច្នេះ ដើម្បីការពារកុំឲ្យឡើងទម្ងន់ កត្ដាសំខាន់មួយ គឺពិនិត្យលើរបបអាហារ ហើយឈប់ញ៉ាំ នៅពេលយើងមានអារម្មណ៍ថា ឆ្អែត។