តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ទម្លាប់​ទាំង ​៥យ៉ាង ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​​កាន់​តែ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់​ទាំង ​៥យ៉ាង ជួយ​ឲ្យ​សុខភាព​ផ្លូវ​ចិត្ត​​កាន់​តែ​រឹងមាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ សុខភាព​ផ្លូវ​ចិត្ត​ក៏​មាន​សារសំខាន់​ដូច​ទៅ​នឹង​សុខភាព​ផ្លូវ​កាយ​របស់​យើង​ដែរ​ ហើយ​នៅ​ពេល​ដែល​​សុខភាព​ផ្លូវ​ចិត្ត​រឹងមាំ ​យើង​​នឹង​មាន​អារម្មណ៍​រីករាយ​ ពោរពេញ​ទៅ​ដោយ​ក្តី​ស្រលាញ់​ មាន​សុខភាព​ល្អ ក៏​ដូចជា​បំពេញ​ការងារ​កាន់​តែ​ប្រសើរ​ជាង​មុន​។ ​ដូច្នេះ​ហើយ​​​ គ្នា​យើងគួរអនុវត្ត​ទម្លាប់​ល្អ​ៗ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​បំពេញ​ថាមពល​ដល់​សុខភាព​ផ្លូវ​ចិត្ត​។

១. ចាប់ផ្ដើម​រត់លំហាត់​ប្រាណ​

ការ​រត់​មាន​គុណប្រយោជន៍​ដ៏​អស្ចារ្យ​ដល់​សុខភាព​ផ្លូវ​ចិត្ត​របស់​យើង​ ពីព្រោះ​វា​ជួយ​បំបាត់​គំនិត និង​អារម្មណ៍​ដែល​រង​សម្ពាធ​ជា​ច្រើន​។ ក្រៅ​ពី​នេះ ការរត់ក៏អាច​ជួយ​បង្ហាត់​ចិត្ត​របស់​យើង​ឲ្យ​ផ្តោត​អារម្មណ៍​កាន់​តែ​ប្រសើរ​ឡើង។ មិន​តែ​ប៉ុណ្ណោះ ការ​រត់​ក៏​អាច​ជួយ​ឲ្យ​យើង​មាន​ភាព​ច្បាស់លាស់​ក្នុង​ចិត្ត​គំនិត​កាន់​តែ​ល្អ​ជាង​មុន​ផង​ដែរ​។

២. សម្រាក​១០​នាទី​​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​មិន​ធ្វើ​អ្វី​ទាំង​អស់​

ការ​មិន​ប្រើ​កុំព្យូទ័រ ទូរស័ព្ទ ឬ​អាន​សៀវភៅ អាច​ឲ្យ​យើង​​នៅ​​ជាមួយ​ខ្លួន​ឯង ក៏​ដូចជា​ស្គាល់​ខ្លួន​ឯង​កាន់​តែ​ច្បាស់​។ ទម្លាប់​មួយ​នេះ ​នឹង​នាំ​​ឲ្យ​យើង​ទទួល​បាន​សន្តិភាព​ផ្លូវ​ចិត្ត​ជាក់​ជា​មិន​ខាន​។

គណនា BMI
គណនា BMR
កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ
កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

៣. ចំណាយ​ពេល​១​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​នៅ​ជាមួយ​អ្នក​ដែល​យើង​ស្រលាញ់​

ទន្ទឹម​នឹង​នេះ ការ​ចំណាយ​ពេល​នៅ​ជាមួយ​នឹង​មនុស្ស​ដែល​យើង​ស្រលាញ់​​មិន​ថា​ជា​គ្រួសារ មិត្តភក្ដិ​ ឬ​គូស្នេហ៍​នោះ​ទេ វា​នឹង​​អាច​ឲ្យ​យើង​មាន​អារម្មណ៍​សុវត្ថិភាព ក៏​ដូចជា​អាច​ព្យាបាល​របួស​ផ្លូវ​ចិត្ត​ទាំង​ឡាយ​ដែល​យើង​ធ្លាប់​ជួយ​ប្រទះ​កន្លង​មក​ប្រកប​ដោយ​ប្រសិទ្ធភាព​។

សុខភាពផ្លូវចិត្ត២

៤. ជំរុញ​ទឹក​ចិត្ត​

ការ​បំផុស​គំនិត ក៏​ដូចជា​ការ​​​ហ៊ាន​សាកល្បង​អ្វី​​ថ្មី​ៗ អាច​នាំ​​ឲ្យ​យើង​​​ចាកចេញ​ពី​តំបន់​​ដែល​គ្មាន​ផាសុកភាព​ តែអាច​ទទួល​បាន​បទពិសោធន៍​ជីវិត​ថ្មី​មួយ​ទៀត​។ យើង​គប្បី​សកម្ម ក៏​ដូចជា​​រីករាយ​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត ភាព​សម្បូរ​បែប​ និង​ភាព​រស់រវើក​ដែល​នៅ​ជុំវិញ​ខ្លួន​​។​​

​​​៥. ចាប់ផ្ដើម​ធ្វើ​សមាធិ​

ការ​ធ្វើ​សមាធិ​អាច​មាន​ការ​លំបាក​នៅ​ពេល​ដំបូងៗ​ ដែល​ទាមទារ​ឲ្យ​យើង​មាន​ភាព​អំណត់​អត់ធ្មត់​ច្រើន​។ ប៉ុន្តែ​ ទម្លាប់​មួយ​នេះ អាច​ឲ្យ​យើង​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងៀម​​ជាមួយ​ខ្លួន​ឯង និង​​​អាច​​ស្វែង​យល់​ ក៏​ដូចជា​ស្រលាញ់​​ខ្លួន​ឯង​កាន់​តែ​ច្រើន​។ ហេតុ​នេះ​ហើយ​ គ្នា​យើង​គប្បី​សាកល្បង​ធ្វើ​សមាធិ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ ទើប​ជា​ការ​ប្រសើរ​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព
រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 03/02/2022
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត