brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?

នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​យើង​ឥឡូវ​នេះ ម្នាក់ៗ​ងាយ​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ដោយ​សារ​ការ​ស្រ្តេស​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត ទាំង​ការងារ ការ​សិក្សា។ល។ ដូច​នេះ​ហើយ យើង​ត្រូវ​ចេះ​រក​វិធី​ទប់​ទល់​នឹង​អារម្មណ៍​ពេល​មាន​សម្ពាធ​ទើប​ល្អ ចៀស​វាង​ការ​ប៉ះពាល់​កាន់​តែ​ខ្លាំង។

ធ្វើការរាល់ថ្ងៃស្ត្រេសណាស់ គួរទប់ទល់អារម្មណ៍ធុញថប់បែបណាទើបល្អ?

បញ្ហា​នេះ វេជ្ជបណ្ឌិត យឹម សុបុត្រា ជំនាញ​វិកល​វិទ្យា​បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា វិធី​សាស្ត្រ​ក្នុង​ការ​ទប់​ទល់​នឹង​ភាព​តាន​តឹង​គឺ​មាន​ច្រើន​តាម​ចំណូល​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​ដូច​ជា ការ​លំហាត់​ប្រាណ ដើរ​លេង ស្ដាប់​បទ​ចម្រៀង ជួបជុំ​មិត្តភក្ដិ។ “និយាយ​ទៅ អ្វី​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​យើង​បាន​ធូរ​ស្បើយ គេ​ហៅ​ថា ការ​គ្រប់​គ្រង​ភាព​តាន​តឹង ឬ stress management។ ជាទូទៅ ការ​ដែល​ធ្វើ​ឲ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ​គឺ​អាស្រ័យ​ទៅ​លើ​ជម្រើស​នៃ​​សកម្មភាព​ដែល​បុគ្គល​នោះ​ធ្វើ​ដើម្បី​បំបាត់​ភាព​តាន​តឹង​ដែល​មាន​នៅ​ក្នុង​ខ្លួន”។

លោក​បន្ត​ថា ក្នុង​ចំណោម​វិធី​ទាំង​នេះ​ ​មួយ​ណា​ក៏​ល្អ​ដែរ ឲ្យ​តែ​មាន​ប្រសិទ្ធិភាព​ក្នុង​ការ​ជួយ​បុគ្គល​នោះ​មាន​អារម្មណ៍​ល្អ​ប្រសើរ​ឡើង​វិញ។ ប៉ុន្តែ ប្រសិន​បើបុគ្គល​ដែល​កំពុង​តែ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង ស្ត្រេស​នៅ​ក្នុង​ខួរ​ក្បាល​ច្រើន ហើយ​ជ្រើស​រើស​យក​ការ​ផឹក​ស្រា ជក់​បារី ឬ​ប្រើ​ថ្នាំ​ញៀន​ដើម្បី​ឲ្យ​សប្បាយ បំបាត់​ភាព​ធុញ​ថប់​គឺ​មិន​មែន​ជា​មធ្យោបាយ​ល្អ​ទេ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 06/07/2020