ជំងឺរបេង

ជំងឺ​របេង​​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​ជំងឺរបេង​ ​ផលវិបាក ​ការ​រស់​នៅ​ជា​មួយ​ជំងឺប្រភេទ​នេះ ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺរបេង

ក្រៅពីសួត មេរោគរបេងអាចរាលដាល បង្កជំងឺរបេងឆ្អឹងកងខ្នង

យើង​ដឹង​ថា ជំងឺរបេង​សួត ជា​ជំងឺ​ឆ្លង ​ដោយ​សារ​មេរោគ​របេង ហើយ​អាច​យាយី​ដល់​សរីរាង្គ​ផ្សេង​ទៀត​ពិសេស​គឺសួត ​បើ​មិន​ព្យាបាល​ទាន់​ពេល​។ ជំងឺ​នេះ ក៏​ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​បំផុត តាម​ផ្លូវ​ដង្ហើម។ មេរោគ​របេង ក៏​អាច​បង្ក​ជា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង អាច​គំរាមកំហែង​ដល់​ជីវិត​អ្នក​ជំងឺ​ថែម​ទៀត។ ជំងឺ​របេង​ឆ្អឹង​កង​ខ្នង ឬ​ជំងឺ Potts ជា​ជំងឺ​របេង​ក្រៅ​សួត​មួយ​ប្រភេទ ដែល​ជំងឺ​នេះ​ត្រូវ​បាន​មើល​ឃើញ​នៅ​ក្នុង​ឆ្អឹង​កង​ខ្នង ហើយ​វា​បង្ក​ឡើង​ដោយ​មេរោគ​របេង ។ វា​អាច​ប៉ះពាល់​ដល់​ឆ្អឹង​ខ្នង សន្លាក់ និង​ទ្រនាប់​ឆ្អឹង​កង​ខ្នង។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី។ ទី​កន្លែង​ដែល​វា​កើត គឺ​នៅ​ផ្នែក​ឆ្អឹង​កង​ទ្រូង​ផ្នែក​ខាង​លើ ឆ្អឹង​កង​ចង្កេះ ជា​តំបន់​ឆ្អឹង​កង​ខ្នង​រង​ផល​ប៉ះពាល់​ជា​ញឹក​ញាប់​បំផុត។ លទ្ធផល​នៃ​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​របេង​តាម​ចរន្ត​ឈាម​ទៅ តំបន់​បណ្ដាញ​ផ្សេង​ទៀត​ជា​ញឹកញាប់​របស់​សួត។ ការ​ឆ្លង​មេរោគ​នេះ​បន្ទាប់​មក​រាលដាល​ពី​ឆ្អឹង​កង​នៅ​ជាប់​គ្នា​ចំនួន ២ ចូល​ទៅ​ក្នុង​សន្លាក់ និង​ទ្រនាប់​ឆ្អឹង។ កម្មវិធីពិនិត្យ​ជំងឺពុកឆ្អឹងអនឡាញ​ លោក​បន្ត​ថា ប្រសិន​បើ​មាន​តែ​មួយ​គត់ គឺ​ត្រូវ​រង​ផល​ប៉ះពាល់​ឆ្អឹង​កង ទ្រនាប់​ឆ្អឹង​ខ្នង តែ​នេះ​គឺ​ធម្មតា ប៉ុន្តែ​ប្រសិន​បើ​ទាំង ២​ត្រូវ​បាន​ជាប់​ទាក់ទង ទ្រនាប់​ឆ្អឹង​ដែល​គ្មាន​សរសៃ​ឈាម មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​ហើយ​វា​នឹង​រលួយ។ ជាលិកា​ឌីស​នេះ​បាន​ស្លាប់ ហើយ​ខូច​ដោយ caseation នាំ​ឲ្យ​កង​ខ្នង​រួម​តូច ហើយ​នៅ​ទី​បំផុត​ទៅ​នឹង​ដួល​រលំ​ឆ្អឹង​កង​ខ្នង និង​ការ​ខូច​ខាត​ឆ្អឹង​ខ្នង។ រោគ​សញ្ញា​ជំងឺ​របេង​ឆ្អឹង​កង​ខ្នង ឈឺ​ខ្នង បែក​ញើស​ស្អិត​ពេល​យប់ ញ៉ាំ​ចំណី​អាហារ​មិន​បាន អស់​កម្លាំង ស្រក​ទម្ងន់ ឆ្អឹង​ខ្នង​ផ្លាស់​ប្ដូរ​ទ្រង់ទ្រាយ ស្ពឹក ឬ​សាច់ដុំ​ខ្សោយ​ជើង ពិបាក​ឈរ។ល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ